ភាគ10មានស្រលាញ់អូនខ្លះទេ

686 56 1
                                    

ភាគ10
មួយរយះនេះអ្វីគ្រប់យ៉ាងប្រសើរជាងមុនជីមីននឹងជុងហ្គុកក៏ស្និតស្នាលគ្នាកាន់តែខ្លាំងដូចគ្នាសំខាន់ដូចរលកមួគូរចឹងទៅណាមកណាជាមួយគ្នាបាត់មុខមិនបានជពិសេសគឺជុងហ្គុកតែម្ដងតាមជីមីនជាប់មិនរបេះ។ ទង្វើនេះហើយធ្វើអោយជីមីនលង់ស្រលាញ់ជុងហ្គុកកាន់តែខ្លាំងទោះជុងមិនសូវនិយាយពិរោះដូចគូរស្នេហ៏ទូទៅតែជីមីនអាចមើលដឹងថាជុងហ្គុកប្រឹងប្រែងកែប្រែខ្លួនហើយ។
-ពេលព្រឹកនៅវិមានជុន-
ជុងហ្គុកកំពុងតែងខ្លួនចាំជីមីនដែរកំពុងងូតទឹកនឹងអាលបានទៅក្រៅជាមួយគ្នា
«មីនីហាអូនមកចងក្រវាត់ក៏អោយបងតិចមក»ជុងហ្គុកឈនៅបន្ទប់តែងខ្លួនហៅជីមីនដែរទើបនឹងដើរចេញពីបន្ទប់ទឹកអោយមករកខ្លួន
«មោះអូនចងអោយ»ជីមីនពាក់អាវប្រលះលាវ2គ្រាប់សក់មិនទាន់ស្ងួតនៅសើមនៅឡើយតែមកចងក្រវាត់ក៏អោយប្ដីសិន
«ហើយមិចមិនជូតសក់សិនហា បើឈឺគិតយ៉ាងមិច»ជុងនិយាយហើយទាញកូនកន្សែងមកដាក់លើក្បាលជីមីនហើយជូតអោយថ្នមៗដូចខ្លាចក្មេងតូចរបស់គេឈឺចឹង
«អូនចង់ចងក្រវាត់កអោយបងសិននឹងណាចឹងបងអោនតិចមកអូនចងមិនដល់ទេ»ដោយសារជីមីនទាបជាងជុងហ្គុកទើបពិបាកចង អោយតែចងក្រវាត់កឬជូតសក់អោយជុងហ្គុកត្រូវតែអោនបន្តិចមិនចឹងគេធ្វើមិនដល់ទេ
«អឹប បែបនេះបងអាចជូតសក់អោយអូនហើយអូនក៏ចងក្រវាត់កអោយបងបានដែរត្រូវទេ»ជុងពជីមីនដាក់លើទុកសម្អាង ហើយខ្លួនក៏ឈនៅចន្លោះជើងជីមីនធ្វើអោយជីមីនថ្ពាល់ក្រហមទាំងសងខាងតែម្ដងដោយសារប្ដីឈជិតពេក
«ជុប!រួចហើយមោះ»ជុងថើបមាត់ជីមីនថ្នមៗហើយពចុះពីលើតុវិញជីមីនអៀននិយាយមិនចេញបានត្រឹមអោនមុខហើយអោយជុងបណ្ដើរចុះក្រោមទាំង2អ្នក។
ជុងហ្កុគបណ្ដើរជីមីនចុះមកខាងក្រោមកាន់ដៃគ្នាដើរកាត់មុខអ្នកបំរើទៅបន្ទប់អាហារដែរនេះជារូបភាពសាំភ្នែកគ្រប់គ្នានៅមួយរយះពេលក្រោយនេះទៅហើយដែលឃើញប្ដីប្រពន្ធមួយគូរនេះបណ្ដើរគ្នាផ្អែមល្ហែមជួនកាលឃើញជុងហ្គុកចាប់ថើបជីមីននៅកណ្ដាលវាលក៏មាន ធ្វើអោយគ្រប់គ្នាស្ទើលើសជាតិស្កទៅហើយ
«ហា មីនីថ្ងៃនេះកូនចេញលទ្ធផលប្រលងហើយមែនទេ»គ្រាន់តែចូលមកដល់តុអាហារភ្លាមលោកស្រីជុនសួរផ្លេតតែម្ដង
«បាទម៉ាក់គែថ្ងៃនេះពេលថ្ងៃ»ជីមីនញញឹមតបព្រោះថ្ងៃជាថ្ងៃចេញលទ្ធផលសម្រាប់បញ្ចប់ថ្នាក់មហាវិទ្យាល័យរបស់ជីមីនហើយ
«ចឹងចាំថ្ងៃបងទៅយកអូន»ជុងលើកកែវកាហ្វេមកផឹកហើយប្រាប់ជីមីនព្រោះគេក៏ចងដឹងលទ្ធផលដូចគ្នា
«អូខេចឹងអូនចាំបង»ជីមីនញញឹមហើយចាប់ម្ហូបអោយប្ដី ជីមីនគេក៏ចងអោយជុងទៅយកគេដូចគ្នាព្រោះគេចងចែករំលែករឿងសប្បាយចិត្តបែបនេះជាមួយប្ដីហើយបើបានជុងទៅយកបែបក៏រឹតតែបានដូចបំណងតែម្ដង
-មួយសន្ទុះក្រោយ-
បន្ទាប់ពីអាហារពេលព្រឹករួចជុងហ្គុកក៏ជូនជីមីនមកសកលវិទ្យាល័យរបស់គេព្រោះជីមីនថាគេត្រូវជួបហូបីណាមួយពេលនេះជុងក៍ដឹងច្បាស់ហើយថាហូបីជាមិនសម្លាញ់របស់ជីមីនចឹងគេក៏លេងប្រច័ន្នទៀតដែរ
«ដល់ហើយ ចឹងម៉ោង3ល្ងាចបងមកយកណា»ជុងនិយាយពេលឈប់នៅមុខសាលារបស់ជីមីន
«អូខេជាួបគ្នាល្ងាចលោកប្ដី»ជីមីននិយាយលាតែមិនទាន់ចេញផុតជុងទាញដៃមកវិញថើបជីមីនមួយសន្ទុះមុនប្រលែងចេញវិញ
«ទៅបានហើយ»ជុងអង្អែលក្បាលជីមីនដែរមុខក្រហមព្រោះអៀននោះហើយជីមីនក៏ងួកក្បាលបើកទ្វាឡានចុះទៅតែចាំរហូតដល់ឡានជុងហ្គុកបើកចេញផុតទើបខ្លួនដើរចូលមកក្នុងសាលា
«អីយាគេមានប្ដីគេស្វិតនៅមុខសាលា»ហូបីមិនដឹងលិចចេញពីជ្រុងណាមកទេមកដល់កៀកនិយាយឌឺជីមីនឡើងមុខកាន់តែក្រហម
«ឯងចេះតែថា យើងមិនបានស្វិតទេ»ជីមីនបេះដៃហូប៊ីចេញហើយនិយាយប្រកែក
«ប្រកែកទៀតចុះអ្នកណាជុបៗស្អីៗមុខសាលា»ហូប៊ីមិនត្រឹមតែនិយាយទេនៅមានដៃពាត់ទៅមកធ្វើជារមួលខ្លួនឌឺជីមីនទៀត
«បានអៃមកនេះ ប្រញាប់ចូលទៅសាលសិនទៅ»ជីមីនបន្លប់ចាប់អូសដៃហូប៊ីដែរកំពុងសើចនៅចរិកអៀនប្រៀនរបស់ខ្លួនចូលសាលរបស់សកលវិទ្យាល័យដែរកំពុងអោយនិស្សិតឆ្នាំចុងក្រោយមកជុំគ្នាដើម្បីនិយាយពីការបញ្ចក់ការសិក្សាមុននឹងចេញលទ្ធផលនៅពេលថ្ងៃ
-ពេលថ្ងៃត្រង់-
គ្រុមហ៊ុនជុនគ្រុប
ជុងហ្គុកកំពុងមមាញឹកនឹងការសញ្ញេឯកសារដែរត្រៀមនឹងចេញគំរោងវិនិយោកថ្មីរបស់ខ្លួននៅក្នុងបន្ទប់ធ្វើការដ៏ប្រណិតតែសុខៗទូរស័ព្ទក៏រ៉ូឡើងធ្វើអោយគេជ្រួញជញ្ចើមភ្លាមដែរមានអ្នករំខានពេលធ្វើការរបស់ខ្លួន
~Take my hands now
You are the cause of my euphoria~
«ហាឡូ»ជុងលើកនិយាយដោយសម្លេងរឹកកំព្រឹសទាំងមិនបានមើលលេខ
«ជុងគឺបងណា»សម្លេងណាមជូនក៏និយាយតបមកវិញ
«អបាទបង មានអីមែនទេ មុននេះមិនបានមើលលេខទើបមិនដឹង»ជុងនិយាយសម្លេងធម្មតាវិញពេលដឹងដល់អ្នកខលមកជាអ្នកណា
«ឯងមករកបងពេលតិចទៀតបានទេ ព្រោះអាថេក៏មកដែរ»ណាមជូនមិនងាយនឹងហៅជួបជុំទេព្រោះជាធម្មតាណាមជូនជាមនុស្សរវល់បំផុតក្នុងចំណោមពួកគេទាំង3អ្នក
«បាទបងចឹងមួយសន្ទុះទៀតខ្ញុំទៅដល់ហើយ»ជុងឆ្លើយទាំងមិនបាចគិត
«អូខេតិចទៀតជួបគ្នា»ណាមជូនចុចបិតទៅជុងក៏ស្រូតធ្វើការងារខ្លួនបន្តមុននឹងចេញទៅរកមិត្តខ្លួន
-សកលវិទ្យាល័យSeoul international university-
ជីមីនឈរចាំជុងហ្គុកមកយកជាមួយហូប៊ីនៅមុខសាលាតែនេះក៏យឺតកន្លះម៉ោងហើយតែមិនទាន់ឃើញជុងហ្គុកមកយកទៀត
«ជីមីននៅយូរទៀតទេឯង ម៉ាក់យើងខលមកហើយ»ហុប៊ីមិនហ៊ានទៅចោលជីមីនព្រោះសាលាគេបិទទ្វាហើយ លទ្ធផលក៏ប្រកាសរួចហើយចាំតែពេលទទួលសញ្ញាប័ត្រប៉ុននោះទើបធ្វើអោយសាលាស្ងាត់ ហើយម៉ាក់របស់ហូប៊ីខលមកប្រញាប់ហៅគេទៅផ្ទះជុបលៀងដូចគ្នា
«យើងថាឯងទៅមុនទៅផ្ទះមុនទៅហូប៊ីកំអោយម៉ាក់ចាំ ជុងប្រហែលជាមកតាមផ្លូវហើយ»ជីមីនញញឹមប្រាប់មិត្ត
«តែយើងមិនចង់អោយឯងនៅតែឯង»ហូប៊ីពេបមាត់កាន់ដៃជីមីននិយាយ
«មិនអីទេឯងទៅមុនទៅណា»ជីមីនអោយហូប៊ីទៅមុន
«ហឹមចឹងក៏បាន ពេលដល់ផ្ទះឆាតប្រាប់យើងផង»ហូប៊ីទៅទាំងចិត្តមិនចងសោះ
«អូខេ បាយៗឯង»ជីមីនបាយៗហូប៊ីដែរចូលឡានចេញទៅទាំងមិនដាច់ចិត្តហើយជីមីនក៏ចាំជុងហ្គុកបន្តដល់ម៉ោង4ជាងហើយខលក៏មិនលើកទៀត បរិវេនមុខសកលក៏កាន់តែស្ងាត់ ទើបជីមិនសម្រេចចិត្តរកទូរស័ព្ទខលទៅជុងហ្គុកម្ដងទៀតតែកំពុងរាវរកទូរស័ព្ទក្នុងកាតាបស្រាប់តែមានមនុស្ស2អ្នកជិះម៉ូតូមកឈប់ពីមុខ
«ពួកឯងធ្វើអី»ជីមីនសួរពីរអ្នកនោះដែរដើរចូលមកជិតខ្លួន
«អោយមកនេះ»ម្នាក់ក្នុងចំណោមពួកវាចូលទៅទាញការតាបជីមីនមួយទំហឹង
«អោយមកវិញ ជួយផងចោរ ជួយផង»ជីមីនស្រែកអោយគេជួយព្រោះពួកវារុញជីមីនអោយដួលតែជីមីនសហរែកបណ្ដើរងើបរត់តាមដណ្ដើរតែមិនទាន់ទេព្រោះពួកវាឡើងម៉ូតូជិះចេញទៅហើយ
«ហឺយសយណាស់ជីមីនអើយ» ជីមីននិយាយម្នាក់ឯងមើលជើងដែររលាត់ស្បែកនឹងដាច់ខោខូបូយដោយសារចោរច្រាណមិញនេះ
«ហឹមប្រហែលជុងភ្លេចឯងទៀតហើយមីននីអើយ»ជីមីននិយាយដកដង្ហើមធំតូចចិត្តតែធ្វើអីបានបើជុងធ្លាប់ភ្លេចគេម្ដងហើយបើភ្លិចម្ដងទៀតក៏មិនចំលែក
ជីមីនចាំដល់ម៉ោង4:30ក៏សម្រេចចិត្តដើរទៅផ្ទះទាំងគ្មានលុយនឹងទូរស័ព្ទដោយសារចោតឆក់អស់ហើយ
តក់តក់
ឈូរ!
ដើរបានមួយសន្ទុះភ្លៀងក៏ធ្លាក់មកតែជីមីនបានរកកន្លែងជ្រកទេគេនៅតែដើរបន្តទៀត
«ជីវិតឯងមិចក៏កំសត់ម្លេះមីនីហា»ជីមីនដើរបណ្ដើរយំតូចចិត្តប្រណាំងនឹងទឹកភ្លៀងបណ្ដើរ។ ថាថ្ងៃនេះជាថ្ងៃគេគួរសប្បាយចិត្តដែរបានរៀនចប់ជាមួយលទ្ធផលល្អតែបែរជាមកត្រូវទឹកភ្នែកតូចចិត្តទៅវិញ។ ជីមីនដើររហូតដោះស្បែកជើងដើរព្រោះស្បែកជើងសុីជើងគេណាមួយនៅផ្លូវឆ្ងាយទៀតដែរចឹងគេមានតែដើរអត់ស្បែកជើងទើបមិនសូវចេញឈាម។
«បើកទ្វាអោយខ្ញុំចូលផង»ជីមីនប្រាប់ទៅសន្តិសុខយាមមុខផ្ទះដែរគេមើលមិនស្គាល់ជីមីនព្រោះជីមីនទទឹកជោកហើយដើរគ្មានស្បែកជើងបែបនេះទៀតសភាពមើលទៅកាន់តែយាប់
«នេះជាអ្នកណានឹង»សន្តិសុខមិនហ៊ានដេញដោយសារសម្លេងប្រហែលៗ
«គឺខ្ញុំជីមីន»ជីមីនឆ្លើយខ្សោយៗគ្មានកំលាំងក្នុងខ្លួន
«ព្រះអើយ អ្នកប្រុសតូច»សុន្តិសុខស្ទុះស្ទាមកបើកទ្វាអោយជីមីនហើយជីមីនក៏ដើរចូលផ្ទះដែរមិនមែនជិតទេពីផ្លូវចូលដល់ខាងក្នុងហើយគ្រាន់តែជីមីនដល់ក្នុងផ្ទះភ្លាមវាធ្វើអោយអ្នកផ្ទះកាន់តែភ្ញាក់ផ្អើលដែរឃើញនៅសភាពជីមីន
«ពុទ្ធោមីនីកូនទៅត្រូវនឹងអីមកនឹងកូន»លោកស្រីជុនចេញមកឃើញសភាពកូនប្រសាក៏ចូលមកជួយគ្រា
«កូនមិនអីទេម៉ាក់ តែកូនចងអង្គុយ»ជីមីនគេស្ពឹកជើងចង់អង្គុយទើបលោកស្រីជុនជួយគ្រាគេទៅបន្ទប់ទទួលភ្ញៀវទាំងខ្លួននៅសើម
«មីនីឯណាជុងហើយកូនមកបានយ៉ាងមិច»លោកស្រីជុនសួរជីមីនដែរអ្នកបំរើជួយយកកន្សែងមកគ្របអោយពីលើខ្លួនសិន
«កូនមិនដឹងទេម៉ាក់ បងជួយយកទឹកមួយចនដែកនឹងថ្នាំលាបរបួសអោយខ្ញុំតិច»ជីមីនប្រាប់លោកស្រីដោយសម្ដីផ្អែមហើយងាកទៅពឹងអ្នកបំរើជាប់នោះយករបស់អោយព្រោះគេត្រូវលាងរបួសហើយគេអស់ជើងនឹងឡើងទៅបន្ទប់ហើយពេលនេះ
«ហើយកូនជិះស្អីមកហា»លោកស្រីជុន
«កូនដើរមក»គ្រាន់តែលឺចម្លើយជីមីនធ្វើអោយលោកស្រីជុនភ្ញាក់ផ្អើលមែនទែនដោយសារពីសាលាមកទីគឺឆ្ងាយណាស់បើរជិះក៏1ម៉ោងដែរទម្រាំដើរយ៉ាងតិចក៏4ម៉ោងដែរ
«ហើយមិចមិនខលហៅអ្នកផ្ទះទៅយកហាមីនកូនគិតអីហា»លោកស្រីជុនស្ដីអោយ
«ចោរឆកកាតាបកូនទើបគ្មានលុយនឹងអ្វីទាក់ទង»ជីមីននិយាយបណ្ដើរលាងជើងដែរមានឈាមតិចចេញពីបាតជើងនឹងជង្គុង
«ហាសថាមិចកូនចោរឆក ហើយមានត្រូវអីអត់កូន»លោកស្រីជុនសួរទាំងបារម្មហ៏
«អោយខ្ញុំលាងអោយវិញអ្នកប្រុស»អ្នកបំរើ
«មិនអីទេបងមិនបានបាច់ទេ ម៉ាក់កូនមិនអីទេ»ជីមីននិយាយដាក់អ្នកបំរើហើយងើយមុខឆ្លើយដាក់ម៉ាក់ក្មេកទាំងញញឹម
«អាប្ដីកូននឹងនៅទីណាបានកូនមានរឿងហើយមិនដឹងអីបែបនេះ»លោកស្រីជុននិយាយទាំងខឹង
«មិនអីទេម៉ាក់កូនសូមឡើងទៅខាងលើសិនហើយ»ជីមីននិយាយតាមពិតគេនៅស្ពឹកជើងតែគេមិនចង់ត្រូវសួរទៀតខ្លាចម៉ាក់ក្មេកស្ដីអោយប្ដីចឹងបានគ្រាន់តែរុំរបួសហើយគេក៏ទារឡើងលើភ្លាម
«ហឹមចឹងពួកឯងគ្រាអ្នកប្រុសឡើងទៅ»លោកស្រីជុនប្រាប់ហើយតាមមើលកូនប្រសារដើរខំដើរឡើងទៅលើទាំងមានរុំបង់ជើងទាំងសងខាងប្រអប់ជើងនឹងនៅជង្គុងទៀតទើបមិនអាណិតមិនបានហើយជីមីនមកដល់បន្ទប់ក៏ផ្លាស់ខោអាវហើយឡើងលើគ្រែដេកភ្លាម
«បងដែរស្រលាញ់ប្រពន្ធម្នាក់នេះទេជុង»ជីមីនអោបខ្លួនស្រក់ទឹកភ្នែកតូចចិត្តហើយមើលមិនដឹងថាជុងមានស្រលាញ់គេទេទើបម្ដងល្អម្ដងអាក្រក់។ គេមិនយល់ទេបើស្រលាញ់ហេតុតអីក៏ភ្លេចគេហើយមិនខ្វល់ពីគេ។ គេឈឺគេអន់ចិត្ត គេតូចចិត្តណាស់ដឹងទេ

#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now