ភាគ៥ ចាំតែខុស

639 57 3
                                    

ភាគ5
មកដល់ពេលនេះ1អាទិត្យជាងហើយដែរជីមីនដេក្នុងផ្ទះបាយតែគ្មានអ្នកចាប់បានដោយសារលោកស្រីជុនមិននៅជាងមួយអាទិត្យនេះទលបតែត្រលប់មកវិញប៉ុននោះ។ ហើយពេលនេះក៏ដូចគ្នាជីមីនកំពុងចុះមកក្រោមដើម្បីដេកព្រោះគេធ្វើការហត់ពេញមួយថ្ងៃហើយ។ ជីមីនដាក់ក្បាលលើខ្នើយហើយដាក់ខ្លួនដល់ដីភ្លាមក៏សំងំគេងតែគេងមិនទាន់លក់ស្រួលបួលផងសម្លេងមនុស្សម្នាក់ធ្វើអោយគេភ្ញាក់ដូចគេទះ
«ជីមីនហេតុអីបានកូនមកដេកទីហាស»លោកស្រីជុនចុះមកយកទឹកផឹកព្រោះអ្នកបំរើអាចនឹងភ្លេចទើបរកមិនឃើញតែពេលចុះមកក៏ត្រូវភ្ញក់ផ្អលលដោយសារឃើញជីមីនដេកអោបខ្លួនអោយកំប្រោនៗនៅលើឥដ្ធបែបនេះទៅវិញ
«អឺគឺម៉ាក់គឺ»ជីមីនងើបឈរដេបរដុបនិយាយលេងចេញពេលត្រូវចាប់បានស្រស់បែបនេះ
«កូនមកដេកទីនេះពីពេលណាហាស»លោកស្រីជុនស្រែកអោយជីមីនតែគាត់មិនមែនខឹងជីមីនទេគាត់ដឹងថាមកពីកូនប្រុសជើងល្អរបស់គាត់ទៅវិញទេ
«គឺ ម៉ាក់»ដោយសារជីមីនគិតតែពីគឺគាត់ក៏ចាប់អូសដៃជីមីនទៅជាន់លើធ្វើអោយជីមីនភ័យចង់យំហើយ
តុកតុក
«ជុនជុងហ្គុកអាកូនចង្រៃបើកទ្វាភ្លាមបើឯងមិនចង់ស្លាប់»លោកស្រីស្រែកហើយគោះទ្វាចង់បាក់ស្រែកហៅជុងហ្គុកធ្វើអោយលោកម្ចាស់ជុនក៏ចេញមកមើលគាត់ដែរ
«មានការអីម៉ាក់»ជុងហ្គុកបើកទ្វាចេញមកឃើញជីមីនឈរជាប់គាត់គេអាចទាយដឹងទៅហើយថាមានរឿងអី
«ឯងមានមុខមកសួរយើងទៀតអេហាស»លោកស្រីនជុនស្រែកអោយ
«មានអីអូននិយាយគ្នាបានចាំបាច់ស្រែក»លោកម្ចាស់ជុនព្យាយាមសម្រួលអារម្មហ៏ប្រពន្ធ
«បងអោយខ្ញុំត្រជាក់មិចបានបើអាកូនរបស់បងនេះអោយកូនប្រសារខ្ញុំទៅដេកនៅចង្ក្រានបាយ»លោកស្រីជុន
«ខ្ញុំមិនបានអោយគេដេកនៅទីនោះ»ជុងស្រែកអោយគាត់វិញទាំងក្ដៅឆាវ គេមិនស្មានថាជីមីនល្ងងបែបនេះទេគេគិតថាជីមីនអាចនឹងដេកក្នុងបន្ទប់សៀវភៅតែនេះមានឯណាជីមីនលេងខ្នាតធំអោយម៉ាក់គេជេគេទាំងយប់
«មិនមែនកំហុសជុងទេម៉ាក់ ខ្ញុំទៅដេកខ្លួនឯង»ជីមីនយំទឹកភ្នែកហូរសស្រាក់ឈនៅចន្លោះម៉ែកូនត្រកូលជុនដែរឈ្លោះគ្នាដោយសារខ្លួន
«មីនីមិនបាច់មកកុហកម៉ាក់ បើមិនដោយសារកូនប្រុសម៉ាក់កូនក៏មិនដេកទីនោះ»លោកស្រីស្ដីអោយជីមីនធ្វើអោយរាងតូចយំកាន់តែខ្លាំងព្រោះគេជាមនុស្សឆាប់ភ័យស្រាប់
«ម៉ាក់មិនលឺគេថាគេជាអ្នកដេកខ្លួនឯងទេអី មិចក៏ចូលចិត្តមកបន្ទោសខ្ញុំ»ជុងនិយាយដោយការធុញទ្រាន់
«ជុនជុងហ្គុកឯងមិនទទួលកំហុសទៀតអីហាស»លោកស្រីជុបខឹងកាន់តែខ្លាំងដោយសារកូនប្រុសមិនទទួលកំហុស
«ម៉ាក់កូនអ្នកខុសឈប់ស្ដីអោយជុងទៅកូនសូមអង្វ ម៉ាក់ណាម៉ាក់ហឹក»ជីមីនយំឡើងដង្ហក់ធ្វើអោយលោកម្ចាស់ជុនអាណិតក៏ចូលទៅឃាត់ម្ដាយកូនទាំង2មិនចឹងខាំគ្នាមិនចប់ទេ
«បានហើយអូនអាណិតមីនី ហើយជុងកុំអោយមានលើកក្រោយបើមិនចង់មានរឿងជាមួយប៉ា»លោកម្ចាស់ជុននិយាយធ្វើអោយជុងហ្គុកស្រៀវភ្លាម អ្នកណាមិនដឹងថាលោកជុនស្លូតតែជាមួយប្រពន្ធទេ
«បើឯងធ្វើអោយមានលើកក្រោយកុំថាយើងមិនបានប្រាប់ណាជុន»លោកស្រីនិយាយដោយសម្លេងត្រជាក់ហើយគាត់ងាកទៅរកជីមីន«កូនចូលទៅដេកទៅហើយហាមមានគំនិតទៅដេកកន្លែងផ្សេងទៀត»គាត់អង្អែលក្បាលជីមីនហើយដើរចេញទៅជាមួយប្ដីគាត់បាត់ទុកអោយជីមីននៅ2អ្នកសាតាន
«ពទ្ធោអើយ»ជុងស្រែកអស់សម្លេងហើយទាត់ខ្យល់លើកដៃជ្រោងសកឡើងទាំងមួលម៉ៅហើយសម្លឹងមើលជីមីនដែរឈយំភ័យឡើងញ័រខ្លួន
«ហើយឯងល្ងងទេហេបានទៅដេកនៅផ្ទះបាយមិចមិនដេកនៅបន្ទប់ទទួលភ្ញៀវ»ជុងស្រែកសួរ ក្មេងនេះល្ងងម្លេះ គេដេញមែនតែគេស្មានតែជីមីនទៅដេកនៅបន្ទប់ទទួលភ្ញៀវ គេមិនដឹងទេថាជីមីនទៅដេកនៅផ្ទះបាយទេ
«មកពីទីនោះត្រជាក់ អូនមិនអាចទ្រាំបានទេ»ជីមិននិយាយយំអណ្ដើតអណ្ដក់
«ហើយមិនដេកនៅបន្ទប់សៀវភៅ»ជុង
«វាជាបន្ទប់របស់បងហើយអូនអត់មានសោរចូលទេ»ជីមីន
«ហឺយ បើល្ង់ម្លឹងៗថ្ងៃក្រោយទៅដេកនៅបន្ទប់ដាក់អីវ៉ាន់ទៅ»ជុងសហរែកអោយជីមីនយំកាន់តែខ្លាំងជាងមុនទៀតដោយសារភ័យហើយអារម្មហ៏ជីមីនឆាប់ភ័យស្លុតតាំងពីតូចម្លេះ
«យើងស្អប់ឯងណាស់ផាកជីមីន»ជុងហ្គុកស្រែកអោយរាងតូចអស់សម្លេងពេលឃើញជីមីនគិតតែពីអណ្ដើតអណ្កក់មិនឈប់បែបនេះ
«អោយអូនសូមទោស»ជីមីននិយាយទាំងទឹកភ្នែក
«ឈប់យំទៅឈឺក្បាលណាស់»ជុងនិយាយទាំងក្រពុលមុខ
«ហឹក ហឹកអូនឈប់ហើយ ហឹក»ជីមីនខំជូតទឹកភ្នែកហើយប្រាប់ថាឈប់យំទាំងទឹកភ្នែកនៅតែហូរមិនឈប់
«ហឺយ»ជុងដកដង្ហើមធំ មួយទំហឹង
«ហឹកហឹក»ជីមីនយំដង្ហក់ហើយស្រុនជើងរកដួលតែជុងក៏រត់ទៅទ្រទាន់ពេលមុននឹងដួលបែកក្បាល
«ជីមីន»ជុងហៅជីមីនតិចតែជីមីនមិនតបព្រោះសន្លប់បាត់មាត់ទៅហើយ
«ហឺយ នេះយំពិននឹងសោះក៏សន្លប់ដែរ»ជុងហ្គុគរអូរហើយបីជីមីនដាក់លើគ្រែទើបឡើងទៅដេកជិតជីមីនតាមក្រោយ
«ពិនយំ ខ្សោយក៏ខ្សោយដូចកាលពីក្មេងដដែរក្មេងនេះ»ជុងនិយាយហើយដនដប់ភួយអោយជីមីនសំងំដេកទៅ
————
ព្រឹកថ្មី
ជុងហ្គុកភ្ញាក់មកក៏បាត់ជីមីនទៅហើយតែគាអាចដឹងថាជីមីនប្រហែលជាចុះក្រោមរៀបអាហារពេលព្រឹកបាត់ហើយមើលទៅ គេមិនគិតយូរក៏រៀបចំខ្លួនទៅធ្វើការ។មួយសន្ទុះក្រោយគេចុះមកក្រោមឃើញប៉ាម៉ាក់និយាយសើចសប្បាយជាមួយជីមីនគិតថាមិនចូលទៅរកទេតែម៉ាក់គេហៅគេទៅវិញ
«ជុងឯងទៅមិនលាម៉ាក់ទេហេ»លោកស្រីជុនសួរ
«ខ្ញុំទៅហើយប៉ាម៉ាក់»ជុងដើរមកលាពួកគាត់ទាំងមុខស្អុយ
«មិនយកមីនីទៅដែរទេហេថ្ងៃនេះ»លោកស្រីជុនសួរធ្វើអោយជីមីនអង្គុយអោនមុខនោះទៅជាភ័យខ្លាចចេញក្រៅជុងយកទៅលក់ទៀត
«ហឹមយកទៅក៏បាន ទៅរៀបចំខ្លួនទៅមីន»ជុងឃើញជីមីនដូចខ្លាចទើបទៅគេទៅតែម្ដងណាមួយខ្ចិលឈ្លោះជាមួយម៉ាក់គេច្រើន
«បាទ»ជីមីននិយាយទាំងភ័យហើយអោនមុខរហូតដើរឡើងលើទៅរៀបចំខ្លួន
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now