ភាគទី22 អារម្មហ៏

273 39 2
                                    

ភាគទី22
ទឹកមុខរបស់ជុងហ្គុគដែរពេលនេះមួរម៉ៅ ខំមកផ្ទះអោយលឿនបាននៅជិតប្រពន្ធ តែនេះស្អីមកដល់ភ្លាមបាត់ប្រពន្ធទៅហើយនាក។ ជុងហ្គុគអង្គុយចាំជីមីនទាំងខឹងបន្តិចដែរប្រពន្ធទៅណាមកណាមិនចេះប្រាប់ខ្លួនហើយនេះម៉ោង7ហើយមិនទាន់ដល់ផ្ទះវិញទៀត
ងឺត~~
សម្លេងឡានបញ្ឈប់នៅមុខផ្ទះ ជីមីនចុះពីឡានដើរចូលខាងក្នុងជាមួយរបស់ខ្លះៗដែរខ្លួនបានទិញពេលចេញពីមន្ទីពេទ្យដោយម៉ែដោះទៅផ្ទះបាយដើម្បីធ្វើការរបស់គាត់ដូចគ្នា។មកដល់ខាងក្នុងមិនទាន់និងបានឡើងទៅខាងលើផងមានកែវភ្នែកកំណាចមួយគូរតាមមើលខ្លួនតាំងតែពីខ្លោងធ្វាចូលផ្ទះម្លេះ
«ជុងហ្គុគ ថ្ងៃនេះបងមកវិញលឿនម្លេះ»ជីមីនញញឹមពព្រាយដាក់ប្ដីរបស់ខ្លួន ជើងខ្លីដើរទៅរកប្ដីដោយក្នុងចិត្តសប្បាយអរ
«អូនមានមើលម៉ោងប៉ុន្មានហើយទេហាជីមីន»ជុងហ្គុគនិយាយដោយសម្លេងរឹងកំព្រឹស ដូចជាមានកំហឹងពេញខ្លួន
«អូនទៅទិញអីវ៉ាន់នៅខាងក្រៅមិនបានមើលម៉ោង»ជីមីនអោនមុខចុះឆ្លើយតបណាមួយវាជាកំហុសរបស់ខ្លួនដើរផ្សាមិនបានមើលម៉ោង
«អូនទៅណាលេងចេះប្រាប់ហើយមែនទេហាសជីមីន»ជុងហ្គុគនៅតែជ្រួញជញ្ចើមស្ដីអោយប្រពន្ធទាំងមិនសមទំនងសោះ
«អូនសូមទោស អូនខលទៅបងតែបងមិនលើក»ជីមីននិយាយដោយសម្លេងខ្សោយៗ
«អរពេលនេះបងជានេះខុសវិញមែនទេដែរធ្វើការមិនបានលើកទូរស័ព្ទអូន»ជុងហ្គុគយកអណ្ដាតទល់ថ្ពាល់មួរម៉ៅលើសដើមពេលប្រពន្ធវាយបកបែបនេះ
«អូនមិនបានមានន័យបែបនេះទេ អូនសូមទោស»ជីមីនអោនមុខនិយាយទាំងមិនយល់ហេតុអីប្ដីរករឿងខ្លួនគ្រាន់តែរឿងតូចតាចបែបនេះ
«អូនអោយល្មមៗណាជីមីន ថ្ងៃក្រោយទៅណាអោយចេះប្រាប់បងផង អូនជាប្រពន្ធបង កុំអាងបងស្រលាញ់អូនធ្វើអ្វីតាមចិត្តនោះ»ជុងហ្គុគនិយាយថាអោយជីមីន ហើយដើរតាំងៗឡើងទៅបន្ទប់បាត់មិនខ្វល់និងប្រពន្ធដែរអូនមុខទឹកភ្នែករលីងរលោង ខាំម៉ាត់សង្កត់ចិត្តទាំងមិនយល់និងទង្វើដែរប្ដីមកស្ដីអោយខ្លួនខ្លាំងទាំងវាគ្រាន់ជារឿងតូចតាចប៉ុនណោះ។ ប្ដីប្រពន្ធទាំង2និយាយគ្នាមិនបានចាប់អារម្មហ៍ទេថារាល់សកម្មភាពទាំងអស់មានមនុស្សម្នាក់កំពុងលួចមើលទាំងសមចិត្តជាទីបំផុត
«វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ មិនយូរទេយើងនិងយកមនុស្សរបស់យើងមកវិញអោយបាន»ក្លារាញញឹមហើយដើរឡើងទៅបន្ទប់វិញទាំងសប្បាយចិត្តជាទីបំផុត ព្រោះគំរោងខ្លួន និងបានទៅតាមការគ្រោងទុកយ៉ាងងាយស្រួលបំផុត។

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now