ភាគទី1:ជួបគ្នាវិញ

3.5K 137 0
                                    

   "ជុងហ្គុក!មកនេះមកម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិច"លោកស្រីចន ហៅបង្អាក់ដំណើរនាយសង្ហារជាកូនប្រុសដែលទើបតែត្រឡប់មកពីធ្វើការបម្រុងនឹងឡើងទៅបន្ទប់របស់ខ្លួន។ គេគឺបែបនេះឯងបើមិនហៅឬនិយាយរកមុនទេគឺមិនខ្ចីហើបមាត់តែម្ដង តែគាត់ជាម្ដាយចរិតកូនយ៉ាងម៉េចគាត់ដឹងច្បាស់ណាស់ដូច្នេះហើយទើបគាត់មិនប្រកាន់នឹងគេ។
   "បាទម៉ាក់! ម៉ាក់មានការអ្វីមែនទេ?"នាយសង្ហារចោទសួរទៅកាន់ម្ដាយវិញបន្ទាប់ពីបានដាក់ខ្លួនអង្គុយលើសាឡុងទល់មុខគាត់។
   គេគឺ ចន ជុហ្គុក អាយុ 25 ឆ្នាំ ជានាយកក្រុមហ៊ុនផលិតទឹកអប់ម៉ាកល្បីបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។ នាយជាមនុស្សមានសមត្ថភាពខាងគ្រប់គ្រងមុខជំនួញទើបអាចបន្តដំណែងពីលោកប៉ាហើយទទួលជោគជ័យទាំងវ័យក្មេងបែបនេះ។
   បើនិយាយពីរូបរាងវិញគឺភើហ្វិកតែម្ដង រាងកាយមាំមួនពោរពេញដោយសាច់ដុំ កម្ពស់180cm (ក្នុងរឿងទេបាទ😁) សម្បុរស បូករួមទាំងសាក់នៅលើដៃស្តាំម្ខាងទៀតរឹតតែធ្វើឲ្យគេសង្ហារនិងមើលទៅមានអំណាចគួរឲ្យគោរពកោតខ្លាច។ ចរិតរបស់គេគឺស្ងៀមស្ងាត់មិនចូលចិត្តនិយាយច្រើន មិនចេះញញឹមមិនចេះទ្រអ្នកណាទាំងអស់ បើគេថា<ទេ>គឺត្រូវតែទេ។ ថាទៅមើល៍ នាយទាំងសង្ហាទាំងមានហើយថែមទាំងមានសមត្ថភាពទៀតតើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់បាននាយនោះ? មិនខុសទេមានមនុស្សស្រីច្រើនណាស់ដែលចង់បាននាយ អ្នកខ្លះតាមប្រគល់ខ្លួនឲ្យនាយដល់កន្លែងក៏មានតែនាយបែរជាមិនចាប់អារម្មណ៍ឬរវីរវល់ជាមួយឡើយមូលហេតុនោះគឺព្រោះតែនាយមានគូរដណ្ដឹងរួចបាត់ទៅហើយ។
   "គឺ..ស្អែកនេះកូនថេយ៍នឹងឡើងមកកូរ៉េហើយ ម៉ាក់ចង់ឲ្យកូនទៅទទួលប្អូនមកផ្ទះបានឬអត់? បើកូនរវល់ចាំម៉ាក់រកអ្នកផ្សេងក៏បានដែរ" លោកស្រីតបទៅកាន់កូនប្រុសវិញ។
   "ពិតមែនហេសម៉ាក់? ថេយ៍នឹងមកស្អែកនេះឬ?ហើយគេមកដល់ពេលណា?" នាយមិនឆ្លើយតបតែបែរជាសួរទៅកាន់អ្នកម៉ាក់វិញយ៉ាងអន្ទះសារចង់បានចម្លើយភ្លាមៗ ដឹងទេថានាយរំភើបប៉ុនណា? នាយរង់ចាំថ្ងៃនេះយូរហើយថ្ងៃដែលនាយបានជួបគូដណ្ដឹងរបស់នាយវិញបន្ទាប់ពីបែកគ្នាអស់រយ:ពេល15ឆ្នាំមកនេះ។
   "កូនថេយ៍ប្រហែលជាមកដល់ពេលរសៀលស្អែកនេះ" លោកស្រីចន តបទៅកូនប្រុសវិញទាំងសម្លឹងមើលទឹកមុខគេមិនឈប់។
   "ចាំខ្ញុំទៅទទួលថេយ៍ដោយខ្លួនឯង នៅក្រុមហ៊ុនគ្មានការងារអ្វីធំដុំនោះទេ" នាយសង្ហាតបទៅម្ដាយទាំងញញឹមបិទមាត់មិនជិត នេះនាយជិតបានជួបថេថេរបស់នាយហើយមែនទេ? ដឹងទេថាពេលនេះនាយសប្បាយចិត្តខ្លាំងណាស់! ចុះទម្រាំតែបានជួបទៀតនោះតើនាយនឹងសប្បាយចិត្តយ៉ាងណាទៅ? ទឹកមុខនាយនៅពេលនេះធ្វើឲ្យលោកស្រីចន ស្រឡាំងកាំងតែម្តង ព្រះអើយ!នេះ ចន ជុងហ្គុក កូនប្រុសរបស់គាត់កំពុងតែញញឹមមែនទេ? គេខានញញឹមបែបនេះយូរហើយតាំងពីពេលដែលប៉ាគេបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះមកម្ល៉េះ។
   នាយនិយាយចប់ហើយក៏ឡើងបន្ទប់របស់ខ្លួនវិញនាយពិតជាចង់ឲ្យដល់ថ្ងៃស្អែកឆាប់ៗណាស់នឹងអាលបានជួបម្ចាស់បេះដូងរបស់នាយវិញ។ ដែលថានៅក្រុមហ៊ុនគ្មានការងារធំដុំនោះកុំទៅជឿនាយអី ប្រជុំធំនៅពេលរសៀលស្អែកនេះគឺនាយកំពុងតែខលប្រាប់លេខាឲ្យលុបចោលបាត់ទៅហើយ។
   "ប្រាប់ពួកគេទៅថាប្រជុំស្អែកនេះចាំលើកទៅថ្ងៃក្រោយវិញទៅ!បានហើយ ប៉ុណ្ណឹងសិនចុះ!" ក្រោយពីបានកាត់ផ្តាច់ប្រព័ន្ធទូរស័ព្ទហើយនាយសង្ហាក៏នាំខ្លួនទៅកាន់បន្ទប់ទឹកជម្រះកាយនិងចុះទៅញ៉ាំអាហារពេលល្ងាចជាមួយអ្នកម៉ាក់នៅខាងក្រោម។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now