ភាគទី7:អាក្មេងចង្រៃ!!

1.3K 70 0
                                    

   បន្ទាប់ពីបញ្ចប់អាហារពេលថ្ងៃត្រង់ហើយថេហ្យុងក៏
នៅកំដរជុងហ្គុកនៅក្រុមហ៊ុនព្រោះគេបានឲ្យអ្នក
បើកឡានទៅវិញមុនបាត់ទៅហើយម្យ៉ាងទៀតទោះ
ចង់ត្រឡប់ទៅវិញនៅពេលនេះក៏មិនបានដែរព្រោះ...
  
   "បងជុងកុំឱបថេយ៍ខ្លាំងពេកថេយ៍ដកដង្ហើមមិនរួច
ទេ!"ឲ្យទៅបានយ៉ាងម៉េចបើមានដៃមឹកមួយកំពុងតែ
ឱបរឹតគេឡើងណែនរកតែដកដង្ហើមមិនចង់រួចផង
បើថាគ្រាន់តែអង្គុយស្ងៀមទៅមិនថាទេតែនេះដៃម្ខាង

ស៊ីញ៉េឯកសារឯម្ខាងទៀតក៏នៅឆ្លៀតឱបរឹតគេមិនខ្ចី
ដកសោះ នេះនាយមិនយល់ថាពិបាកខ្លះទេឬ
យ៉ាងម៉េច?
  
    "នៅឲ្យស្ងៀមបន្តិចទៅមើល!ដឹងថាអូនកំពុងតែ
អង្គុយលើអ្វីទេ?"ដោយឃើញគេគិតតែរើចុះរើឡើង
ទើបនាយប្រាប់គេឲ្យនៅឲ្យស្ងៀម ក្មេងនេះពិតជា
មិនដឹងអីមែន!
  
   "គឺអង្គុយលើភ្លៅបងហ្នឹងហើយ!"ចុះឲ្យឆ្លើយ
យ៉ាងម៉េចបើគេកំពុងតែអង្គុយលើភ្លៅរបស់នាយមែន
ក្រែងនាយជាអ្នកឲ្យគេអង្គុយមិនចឹងម៉េចក៏មកសួរ
បែបនេះទៅវិញ?

   "ច្បាស់ហើយថាអង្គុយតែលើភ្លៅគ្មានអ្វីផ្សេងទៀត
ទេឬ?"ឮសំណួរនាយហើយអាល្អិតក៏សញ្ជឹងគិតថា
មានអ្វីផ្សេងទៀតបើគេអង្គុយតែនៅលើភ្លៅរបស់នាយហ្នឹង?អាល្អិតភ្ញាក់ពីការគិតភ្លាមៗក្រោយពី
ទទួលអារម្មណ៍ដឹងថាមានអ្វីម្យ៉ាងកំពុងតែប៉ះគូទ
របស់គេហើយក៏...

   "អ្ហាយ!!អាបងឆ្កួត!"ម្ដងទៀត!តែម្ដងនេះនាយ
ស្ទើរតែហ៊ឹងត្រចៀកស្ដាប់អីលែងឮទៅហើយ។ លោក
អើយ!!សម្លេងឲ្យដូចកញ្ចែខែប្រាំងចឹងហើយមក
ស្រែកដាក់ត្រចៀកបែបនេះបើមិនហុឹងវាមានតែ
ចម្លែក សម្លេងបានសម្បើមណាស់អាល្អិតនេះ!

   "នែ៎!!ប្រាប់ហើយថាកុំរើ បើវាខឹងឡើងមកគឺអូន
ហ្នឹងហើយជាអ្នកដែលត្រូវលួងវា!"ក្មេងនេះនិយាយ
មិនស្ដាប់គ្នាសោះបើកូនប្រុសរបស់នាយភ្ញាក់ពី
ដំណេកមកនោះគិតយ៉ាងម៉េច? អាល្អិតនេះចប់
មិនខានទេ!

   "លែងថេយ៍! ថេយ៍មិននៅជិតបងទៀតទេអាបង
ឆ្កួត!!"ថាហើយក៏រើខ្លួនទាល់តែរួចទើបរហ័សងើប
ចេញពីភ្លៅនាយសង្ហាហើយដើរទៅអង្គុយលើសាឡុងធ្វើមិនដឹងទាំងក្នុងចិត្តលួចភ័យមិនស្ទើរទេ លោកអើយ!អ្នកណាមិនភ័យលេងមកចឹងៗអី!

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now