ភាគទី13:ហួងហែង

958 57 2
                                    

     ថ្ងៃថ្មីក៏បានមកដល់់ព្រះអាទិត្យហាក់ដឹងតួនាទីក៏បង្ហាញខ្លួនឡើងដើម្បីបំភ្លឺដល់ភពផែនដីឲ្យទទួលបានពន្លឺសារជាថ្មីបន្ទាប់ពីស្បៃរាត្រីបានកន្លងផុតទៅ។
មនុស្សសត្វទាំងឡាយក៏ភ្ញាក់ពីដំណេកដើម្បីបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ថ្ងៃនេះជុងហ្គុកមានណាត់ជាមួយដៃគូជំនួញទើបមិនចង់នាំអាល្អិតថេហ្យុងទៅជាមួយខ្លាចថាគេអាចនឹងធុញទ្រាន់នឹងការនិយាយរឿងមុខជំនួញអីបែបនេះ។
នាយសង្ហារៀបចំខ្លួនរួចរាល់ចុះទៅខាងក្រោមស្រស់ស្រូបអាហារពេលព្រឹកហើយទើបដើរតម្រង់ទៅឡានដែលបានត្រៀមទុករួចជាស្រេចដោយជេកគីចេញមកបើកទ្វារទទួលចៅហ្វាយនាយជាស្រេច។

    "អញ្ជើញចៅហ្វាយ!"ជេកគីពោលឡើងស្របនឹងដៃបើកទ្វារឡានរង់ចាំចៅហ្វាយចូលទៅខាងក្នុង។

     "បងជុងចាំថេយ៍ផង!"ទើបតែបានឈានជើងម្ខាងឡើងឡានមិនទាន់នឹងបានចូលផុតផងសម្លេងស៊ាំត្រចៀកក៏បន្លឺឡើងមកបង្អាក់សកម្មភាពនាយសង្ហាបាត់ទៅហើយមិនបាច់ប្រាប់ក៏ដឹងថាជាអ្នកណាដែរមែនទេ?មើលចុះរត់មកឲ្យឡើងត្របាញ់ជើងប្រហែលជាខ្លាចនាយទៅចោលហើយ។

     "ថេយ៍??"ថេយ៍ហើយថាមិនថេយ៍ទៀត! ក្រែងមុនពេលដែលនាយចុះមកឃើញគេនៅគេងនៅ
ឡើយមិនចឹង?ម៉េចក៏ពេលនេះមកនៅត្រង់នេះទៅវិញ?

     "ម៉េចក៏បងមិនដាស់ថេយ៍ផង?នេះចង់ទៅចោលថេយ៍មែនទេ?បងជុងមិនចង់ឲ្យថេយ៍ទៅជាមួយមែនទេ?"អាល្អិតពេបមាត់សួរនាយយ៉ាងញាប់ស្អេក អន់ចិត្តដែលគូដណ្ដឹងមិនដាស់ខ្លួនឲ្យទៅក្រុមហ៊ុនជាមួយនៅចង់ទៅចោលគេទៀត។

     "អូ៎ៗ...មិនមែនបែបហ្នឹងទេគឺបងមានណាត់ជាមួយដៃគូជំនួញនៅព្រឹកនេះទើបមិនចង់ឲ្យថេយ៍ទៅជាមួយបងខ្លាចថាអូននឹងធុញទ្រាន់ជាមួយរឿងទាំងនេះណា៎"ជុងហ្គុកក៏ស្រវាកាយតូចមកឱបលួងលោមបកស្រាយតាមការពិតកុំឲ្យក្មេងយំទាន់ខ្លាចថាគេនឹងយកទឹកភ្នែកលុបមុខទាំងព្រឹក ចុះមកទាំងឈុតគេងនៅលើខ្លួននៅឡើយមុខក៏មិនទាន់លុបទៀតបើសក់វិញមិនបាច់មើលទេឡើងបះច្រូងតែម្ដង នេះគ្រាន់តែភ្ញាក់ភ្លាមក៏ចុះមកភ្លាមហើយមើលទៅ។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now