ភាគទី2:គេងបន្ទប់ជាមួយគ្នា?

1.6K 93 1
                                    

   @ ភូមិគ្រិះចន

   ឡានទំនើបពណ៌ខ្មៅសេរីចុងក្រោយបង្អស់រំកិលខ្លួនចូលមកក្នុងភូមិគ្រិះដ៏ធំស្កឹមស្កៃប្រៀបបានទៅនឹងវាំងស្ដេចដែលអ្នកបញ្ជាចង្កូតជាម្ចាស់ភូមិគ្រឹះនេះផ្ទាល់តែម្ដង។ ជុងហ្គុកបើកឡានមកដល់ខាងក្នុងក៏បញ្ឈប់ម៉ាស៊ីនឡាន អង្គរក្សនិងអ្នកបម្រើក៏ប្រញាប់ចេញមកទទួលចៅហ្វាយរបស់...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

   ឡានទំនើបពណ៌ខ្មៅសេរីចុងក្រោយបង្អស់រំកិលខ្លួនចូលមកក្នុងភូមិគ្រិះដ៏ធំស្កឹមស្កៃប្រៀបបានទៅនឹងវាំងស្ដេចដែលអ្នកបញ្ជាចង្កូតជាម្ចាស់ភូមិគ្រឹះនេះផ្ទាល់តែម្ដង។ ជុងហ្គុកបើកឡានមកដល់ខាងក្នុងក៏បញ្ឈប់ម៉ាស៊ីនឡាន អង្គរក្សនិងអ្នកបម្រើក៏ប្រញាប់ចេញមកទទួលចៅហ្វាយរបស់ខ្លួន។ នាយសង្ហាដើរទៅបើកទ្វារម្ខាងទៀតដែលជាកន្លែងរាងតូចអង្គុយឲ្យគេចេញមកក្រៅ រាងតូចក៏ញញឹមដាក់នាយទុកជាការអរគុណ។
   "យកឡានទៅទុកទៅ! ហើយម៉ារីយកវ៉ាលីថេយ៍ចូលទៅខាងក្នុងផង!" ជុងហ្គុកបោះសោរឡានឲ្យទៅអង្គរក្សដែលឈរក្បែរនាយនោះបញ្ជាឲ្យគេយកឡានទៅទុកនៅឃ្លាំងដាក់ឡាន ទើបងាកទៅប្រាប់អ្នកបម្រើស្រីដែលចេញមកទទួលមុននេះទាំងទឹកមុខមាំតាមទម្លាប់របស់នាយ។
   "បាទចៅហ្វាយ!/ចាស៎លោកប្រុស!" ទទួលបញ្ជារួចហើយក៏ប្រញាប់ទៅធ្វើកិច្ចការរបស់ខ្លួនតាមបញ្ជាចៅហ្វាយភ្លាមព្រោះអ្នកនៅក្នុងភូមិគ្រិះនេះសុទ្ធតែដឹងថានាយកាចប៉ុណ្ណា។
   "តោះចូលក្នុងទៅ"ជុងហ្គុកបែរមកនិយាយជាមួយរាងតូចវិញជាមួយពាក្យសម្ដីស្រាលស្រទន់ព្រមជាមួយស្នាមញញឹមដែលខុសពីទឹកមុខនាយមុននេះដាច់។
   "បាទ..!"អាល្អិតក៏ញញឹមតបទៅកាន់នាយវិញ
   ជុងហ្គុកបណ្ដើររាងតូចចូលទៅខាងក្នុងដោយមានលោកស្រីចនដើរមកទទួលពួកគេ។
   "កូនថេយ៍!មកដល់ហើយឬ? ហីយ៉ា!នេះជាកូនថេយ៍របស់ម៉ាក់មែនទេ?មើលចុះធំឡើងស្រស់ស្អាតខ្លាំងណាស់ម៉ាក់សឹងតែចំណាំមិនបានទៅហើយ ម៉ោះម៉ាក់សុំអោបន្តិចនឹកខ្លាំងណាស់!" លោកស្រីចនពោលឡើងទាំងញញឹមទៅកាន់កូនប្រសារសំណព្វរបស់គាត់ មើលចុះធំឡើងពិតជាស្អាតខ្លាំងណាស់ដល់ថ្នាក់គាត់ចំណាំមិនចង់បាន។
   "បាទ!ថេយ៍ក៏នឹកម៉ាក់អ៊ំដូចគ្នា!"អាល្អិតមិនចាំយូរក៏ចូលទៅអោបអ្នកដែលត្រដាងដៃចាំគេនោះ។ អ្នកដែលឈរមើលក៏ញញឹមឡើងដោយមិនដឹងខ្លួនដែលសាងជាភាពភ្ញាក់ផ្អើលដល់ពួកអ្នកបម្រើមិនស្ទើរទេ ពួកគេខានឃើញស្នាមញញឹមរបស់លោកប្រុសពួកគេយូរហើយក៏ឆ្ងល់ដែរថាក្មេងតូចរូបស្រស់ដូចមនុស្សស្រីដែលមកជាមួយលោកប្រុសគេនោះជាអ្នកណាម៉េចក៏មានឥទ្ធិពលចំពោះចៅហ្វាយខ្លួនខ្លាំងម្ល៉េះ?
   "ធ្វើដំណើរផ្លូវឆ្ងាយមកច្បាស់ជាអស់់កម្លាំងណាស់ហើយម៉ាក់បានឲ្យអ្នកបម្រើធ្វើម្ហូបច្រើនណាស់ដើម្បីទទួលកូន កូនចង់ញ៉ាំឥឡូវនេះឬក៏ទៅសម្រាកសិនក៏បានណា៎!" លោកស្រីពោលឡើងពេលលែងចេញពីការអោបវិញដោយប្រើសម្ដីស្រទន់ផ្អែមតាមទម្លាប់របស់គាត់។ ម៉ោងទើបតែ៥ល្ងាចនៅឡើយទើបគាត់ចង់គេបានសម្រាកសិន។
   "គឺ...ថេយ៍សុំសម្រាកយកកម្លាំងសិនណា៎ម៉ាក់អ៊ំ ថេយ៍មិនទាន់ឃ្លានទេ" អាល្អិតតបទៅគាត់វិញជាមួយទឹកមុខទឹកមុខគួរឲ្យស្រឡាញ់តាមចរិតមនុស្សមិនចេះធំរបស់គេធ្វើឲ្យអ្នកដែលឈរមើលមិនមាត់មិនកនោះសឹងតែទ្រាំមិនបានចាប់ក្រញិចឲ្យយំផ្អើលពេញផ្ទះទៅហើយ។
   "បាន!បើចឹងថេយ៍ទៅសម្រាកសិនចុះម៉ាក់បានឲ្យគេរៀបចំបន្ទប់ឲ្យកូនរួចហើ-"
   "យកវ៉ាលីរបស់ថេយ៍ទៅទុកក្នុងបន្ទប់របស់ខ្ញុំទៅ!" លោកស្រីចនមិនទាន់នឹងនិយាយចប់ផងក៏មានសម្លេងគ្រលមួយបន្លឺកាត់ប្រយោគរបស់គាត់ភ្លាម
   "ហេតុអីក៏យកវ៉ាលីថេយ៍ទៅទុកក្នុងបន្ទប់បងជុងទៅវិញ?" អាល្អិតសួរទៅនាយធំទាំងបើកភ្នែកម៉ក់ៗសម្លឹងមើលទៅអ្នកជាគូរដណ្ដឹងព្រោះតែគេកំពុងឆ្ងល់ថាហេតុអីបានជាជុងហ្គុកឲ្យយកវ៉ាលីរបស់ខ្លួនទៅទុកក្នុងបន្ទប់នាយទៅវិញ?ចំណែកលោកស្រីចនវិញគ្រាន់តែនាយនិយាយបែបនេះគាត់ក៏ដឹងពីគំនិតរបស់នាយបាត់ទៅហើយទើបមិនសួរនាំបន្តទុកឲ្យនាយចាត់ចែងចុះ!
   "គឺថេយ៍ត្រូវគេងបន្ទប់ជាមួយបង!"
   "ហាស?គេងបន្ទប់ជាមួយគ្នាមែនទេ?"អាល្អិតគ្រាន់តែឮបែបនេះក៏ប្រញាប់សួរទៅនាយវិញទាំងភ្ញាក់ផ្អើល។ លោកអើយ!នេះចង់ឲ្យគេគេងជាមួយនាយចឹងឬ?ហើយគេងយ៉ាងម៉េច?
   "មែនហើយ!ថេយ៍មានបញ្ហាអ្វីមែនទេ?"
   "តើថេយ៍មិនអាចគេងបន្ទប់ផ្សេងបានទេឬ?"
   "ថេយ៍ជាគូរដណ្ដឹងរបស់បងគេងបន្ទប់ជាមួយបងមានអីខុស?ឬថេយ៍មិនពេញចិត្តដែលត្រូវគេងរួមបន្ទប់ជាមួយបង?" នាយសង្ហាស្រដីឡើងទាំងទម្លាក់ទឹកមុខរបៀបមនុស្សអន់ចិត្តអន់ថ្លើមដែលរាងតូចមិនចង់គេងបន្ទប់ជាមួយនាយ។
   "ក៏បានណា៎!ថេយ៍គេងនៅបន្ទប់បងក៏បានដែរ" អាល្អិតឆ្លើយយល់ព្រមភ្លាមបន្ទាប់ពីឃើញទឹកមុខរបស់នាយមិនមែនគេមិនចង់គេងនៅបន្ទប់នាយឡើយតែគេមិនទម្លាប់គេងមានគ្នាណាមួយពួកគេទើបតែជួបគ្នាទោះមានឈ្មោះជាគូរដណ្តឹងធ្លាប់លេងជាមួយគ្នាកាលពីនៅក្មេងមែនតែដោយសារពួកគេបែកគ្នាយូរឆ្នាំយ៉ាងនេះមិនធ្លាប់ស្និទ្ធស្នាលនឹងគ្នាទៀតទើបគេមិនសូវហ៊ានហើយនៅមានអាថ៍កំបាំងមួយទៀតដែលគេមិនអាចឲ្យនាយដឹងបាននោះទេ។
    "សម្រេចចឹងចុះ! ឆាប់យកទៅបន្ទប់ខ្ញុំទៅ"នាយសង្ហាពេលទទួលបានចម្លើយសមចិត្តហើយក៏ញញឹមឡើងវិញភ្លាម ទើបងាកទៅប្រាប់អ្នកបម្រើម្ដងទៀត។
   "ចាស៎លោកប្រុស"ម៉ារី ឆ្លើយហើយក៏ប្រញាប់ធ្វើតាមបញ្ជារបស់នាយ។
   "ចឹងខ្ញុំនាំថេយ៍ទៅសម្រាកសិនហើយអ្នកម៉ាក់!"ជុងហ្គុក
   "ចាស៎កូននាំគ្នាទៅសម្រាកសិនចុះចាំចុះមកញ៉ាំអាហារពេលល្ងាចជាមួយគ្នា"លោកស្រីចន
   "បាទ!តោះថេយ៍!"នាយសង្ហាតបជាមួយអ្នកម៉ាក់ហើយទើបងាកមកបបួលរាងតូចវិញ។
   "ចឹងថេយ៍ទៅសម្រាកសិនហើយម៉ាក់អ៊ំ"ថេយ៍
   "ចាស៎កូន!"លោកស្រីចនឆ្លើយហើយក៏ដើរទៅមើលអ្នកបម្រើដែលកំពុងតែរៀបចំអារហារពេលល្ងាចសម្រាប់ទទួលកូនប្រសាររបស់គាត់នោះ។ ជុងហ្គុកក៏នាំរាងតូចទៅកាន់បន្ទប់របស់នាយដោយមាននាយជាអ្នកនាំផ្លូវ។ រាងតូចដើរតាមនាយបណ្ដើរក៏សម្លឹងមើលការរៀបចំក្នុងផ្ទះនេះបណ្ដើរ ផ្ទះនេះធំណាស់ហើយថែមទាំងមានដាក់តាំងនូវគ្រឿងសង្ហារឹមប្រណីតៗតម្លៃថ្លៃទៀតផងតែវាមិនបានធ្វើឲ្យរាងតូចមានការភ្ញាក់ផ្អើលអីដែរព្រោះផ្ទះរបស់គេក៏ស្រដៀងគ្នាដែរ។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now