ភាគទី12:ម៉េចក៏ឱបគ្នាបែបនេះ?

1K 62 2
                                    

   "បងជុងហា៎...ជួយដោះឲ្យថេយ៍បន្តិចមក!ជាប់ហើយ..ហ៊ឹកៗ!!"មិនបាច់គិតច្រើនស្ដាប់តែសម្លេងដឹងបាត់ទៅហើយថាជាអ្នកណា លោកអើយ!ចេញមកមិនទាន់ផុតផងសម្លេងក៏មកមុនមនុស្សទៅហើយមិនដឹងថាគេកើតអ្វីទៀតហើយទេ?

   អាល្អិតចេញពីបន្ទប់ទឹកវិញស្រែកផងយំផងដោយសារតែអាក្រវិលឆ្កួតយ៍របស់គេនោះទៅទាក់នឹងឡេវដៃអាវធ្វើឲ្យគេដោះមិនបានទើបខឹងចិត្តស្រែកយ៉ៃបែបនេះ។ មិនដឹងថាគេទៅធ្វើស្អីទេបានជាជាប់បែបនេះ យ៉ាប់ពិតមែន! ជុងហ្គុកឃើញដូច្នេះក៏ប្រញាប់ជួយដោះឲ្យគេបើមិនចឹងទេគេស្រែកដល់បែកត្រចៀកនាយមិនខាន។

ដោយសារតែសម្លេងកងរំពងស្ទើតែបែកអូហ្វីសនេះហើយទើបកញ្ញាលេខាថ្មោងថ្មីត្រូវបញ្ឈប់ជំហានជើងដែលរៀបនឹងដើរទៅហើយនោះបែរមុខមកវិញយ៉ាងលឿនព្រោះសម្លេងនេះស្រដៀងនឹង...

"អ្នកប្រុសថេយ៍??"អាល្អិតងាកខ្វាច់ស្ទើរតែបាក់កក្រោយពីបានឮសព្វនាមដែលខ្លួនខានឮជាយូរឆ្នាំមកហើយ។

"បងហ្វីន?ជាបងមែនទេ?"អាល្អិតសួរទៅមនុស្សស្រីដែលនៅចំពោះមុខទាំងរលីងរលោងទឹកភ្នែក ដឹងទេថាគេនឹកនាងខ្លាំងណាស់!

"ពិតជាអ្នកប្រុសថេយ៍របស់បងមែន!"ហ្វីនតា ស្រវាឱបកាយតូចដែលរត់សំដៅមករកនាងនោះយ៉ាងណែន នាងក៏នឹកគេខ្លាំងណាស់ដែរបានជួបបែបនេះជារឿងមួយដែលនាងស្មានមិនដល់សោះឡើយ។ កាយវិការនិងសព្វនាមដែលពួកគេហៅគ្នានេះសាងជាចម្ងល់ដល់អ្នកដែលឈរមើលជាខ្លាំង ពួកគេស្គាល់គ្នាឬ?ត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដ? ម៉េចក៏ឱបគ្នាគ្មានក្រែងចិត្តនាយអីបែបនេះ?

"ហ៊ឹក!ថេយ៍នឹកបងណាស់!បងបាត់ទៅណាយូរយ៉ាងនេះ?"អាល្អិតឱបនាងបណ្ដើរពោលរៀបរាប់បណ្ដើរទាំងទឹកភ្នែករហាម។ គេខានឱបមនុស្សស្រីម្នាក់នេះជាយូរមកហើយ វាប្រហែលជា5ឆ្នាំហើយដែលពួកគេបែកគ្នាតាំងពីថ្ងៃដែលម៉ាក់របស់នាងបានស្លាប់ទៅមកម្ល៉េះ។

"ថេយ៍ហា៎!បានហើយឱបអីឱបយ៉ាងនេះ!"អ្នកដែលឈរមើលនេះចាប់ផ្ដើមនៅមិនសុខព្រោះតែឃើញគូដណ្ដឹងរបស់ខ្លួនទៅឈរឱបអ្នកផ្សេងនៅនឹងមុខបែបនេះ អារម្មណ៍ប្រចណ្ឌហួងហែងក៏កើតឡើងមកដោយហាមមិនបាន នឹកក៏នឹកទៅចាំបាច់ឱបគ្នាធ្វើអី? នាយមិនចង់ឲ្យអ្នកណាមកប៉ះពាល់កាយតូចមួយនេះក្រៅពីនាយឡើយ ទើបស្រវាទាញកាយតូចមកឱបក្នុងទ្រូងនាយវិញ មើលទៅថានាយហួងហែងក្មេងនេះប៉ុនណា!

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now