ភាគទី19: យល់ច្រឡំ

747 56 0
                                    

យន្តហោះដឹកអ្នកដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតតាមគោលដៅរៀងខ្លួន។ បើយើងក្រឡែកមកមើលប្រលានយន្តហោះអន្តរជាតិនៅប្រទេសអ៊ីតាលីឯណេះវិញបានបង្ហាញឲ្យឃើញនូវកាយតូចល្អិតស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកហាយសូមិនធម្មតា សក់ពណ៌ក្រហមសមនឹងទម្រង់មុខស្រស់ស្អាត ពណ៌សម្បុរសស្គុស ស្នាមញញឹមរបស់គេអាចទម្លុះបេះដូងរបស់មនុស្សគ្រប់គ្នាបានយ៉ាងងាយ។ ហ្វាស៊ូ អាន់ត្រាហ្គី ជាឈ្មោះរបស់អ្នកកម្លោះសម្រស់បានរូបនេះ គេឈរនៅមុខរបងច្រកចេញចូលក្នុងប្រលានដើម្បីចាំទទួលគូដណ្ដឹងរបស់គេត្រឡប់មកពីបំពេញការងារនៅប្រទេសស្វីសវិញ។ ត្រកូលអាន់ត្រាហ្គីជាត្រកូលធំលំដាប់ទីពីរនៅប្រទេសអ៊ីតាលីនេះ គ្មានអ្នកណាហ៊ានក្អកជាមួយត្រកូលនេះឡើយព្រោះដឹងថាភ្លើងបើប៉ះហើយប្រាកដជារលាកមិនខាន។ ជាកូនកាត់ ចិន-អ៊ីតាលី ទោះវ័យម្ភៃក្រាស់មែនតែសម្រស់របស់គឺនៅតែក្មេងមិនដូចជនជាតិអឺរ៉ុបទូទៅឡើយ។ ស្របពេលនោះដែរកម្លោះតូចរូបស្រស់ម្នាក់ក៏បានអូសវ៉ាលីកាត់តាមច្រកទ្វារនោះចេញមកបន្ទាប់ការធ្វើដំណើរអស់ជាច្រើនម៉ោងយ៉ាងនឿយហត់ អ្នកទាំងពីរប្រទាក់ខ្សែភ្នែកគ្នាដោយការចាប់អារម្មណ៍តែក៏មិនបាននិយាយអ្វី កម្លោះតូចមាត់បួញស្រួចៗគួរឲ្យចង់ខាំ មើលក៏ដឹងថាកំពុងតែធុញទ្រាន់នឹងរឿងអ្វីមួយហើយ អាល្អិតរេភ្នែកចុះឡើងសម្លឹងមើលតាក់ស៊ីដើម្បីជិះទៅរកសណ្ឋាគារស្នាក់នៅតែត្រូវងាកភ្នែកទៅរកប្រភពសម្លេងយ៉ាងលឿនបន្ទាប់ពីបានឮ:

" ខាងនេះ!!" ហ្វាស៊ូ ស្រែកហៅប្រុសសង្ហារមាឌមាំម្នាក់ដែលកំពុងសម្ដៅមកតាមច្រកចេញនោះដោយមានកូនចៅអូសវ៉ាលីឲ្យតាមពីក្រោយ។ កម្លោះតូចដែលងាកតាមមើលនោះក៏ត្រូវបើកភ្នែកធំៗទាំងស្រឡាំងកាំងព្រោះគេចំណាំបានថាប្រុសម្នាក់នោះជាអ្នកណាហើយមិនយូរប៉ុន្មានទឹកភ្នែកក៏ស្រាប់តែហូរមកទាំងមិនដឹងខ្លួន តើការគិតរបស់កំពុងតែក្លាយជាពិតហើយឬ? គូដណ្ដឹងដែលគេនឹករលឹកបាត់មុខមិនបានកំពុងតែឱបថើបអ្នកផ្សេងទាំងទឹកមុខរីករាយ ត្រូវហើយកម្លោះតូចរូបនេះគឺជាថេហ្យុងនេះឯងដោយសារតែចិត្តនឹករលឹកទ្រាំមិនបានទើបមកតាមជុងហ្គុកដល់ទឹកដីអ៊ីតាលីនេះទាំងដែលគេមិនដឹងមិនស្គាល់សោះឡើយថានាយស្នាក់នៅឯណា។ មនុស្សដែលប្រុសសក់ក្រហមនោះហៅទោះប្រាប់ថាមិនមែនជុងហ្គុកក៏គេមិនជឿដែរ មុខមាត់ កម្ពស់ សម្បុរ តើមានមួយណាដែលមិនដូចនាយនោះ ពេលនេះនិយាយអ្វីមិនចេញបានត្រឹមតែខ្សឹកខ្សួលម្នាក់ឯង អ្វីដែលហួសចិត្តនោះគឺគេមកដល់ទីនេះបែរអាចឱបថើបអ្នកផ្សេងបានយ៉ាងស្ងប់ចិត្តទាំងដែលគេនឹកនាយស្ទើរឆ្កួតឡប់? ហ៊ឹស! អស្ចារ្យណាស់ ចន ជុងហ្គុក...

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now