ភាគទី6:ថេយ៍ស្អប់បងជុងហើយ!!

1.4K 73 0
                                    

   ដោយសារតែរាងតូចហ៊ានតមាត់ជាមួយនឹងនាងហើយនៅថានាងចាស់ទៀតទើបធ្វើឲ្យកំហឹងរបស់មីនអាឆេះឆួលយ៉ាងខ្លាំង។ នាងខឹងណាស់មនុស្សនាងមិនដែលចាញ់អ្នកណាទេតែបែរជាត្រូវក្មេងប្រុសម្នាក់នេះមកថាឲ្យនាងនៅចំពោះមុខមនុស្សមិនចេះតិចនាក់ តើឲ្យនាងចិត្តត្រជាក់បានយ៉ាងម៉េច?ដោយទ្រាំមិនបានមីនអាក៏យារដៃបម្រុងនឹងទះក្មេងតូចនៅចំពោះមុខទៅហើយស្រាប់តែមានសម្លេងមួយមកបង្អាក់សកម្មភាពរបស់នាង...
   "ឈប់ភ្លាម!!ចង់ធ្វើស្អី??" គេស្រែកសួរទាំងសម្លេងកាចធ្វើឲ្យដៃដែលបម្រុងនឹងទះរាងតូចល្អិតនោះត្រូវបញ្ឈប់និងទម្លាក់ចុះភ្លាមៗ។ ចំណែកបុគ្គលិកដែលបានឮដូចគ្នានោះក៏ប្រញាប់ឱនមុខចុះគ្រប់គ្នាព្រោះពួកគេសុទ្ធតែដឹងថាម្ចាស់សម្លេងជាអ្នកណា។
   "ហេតុអីមិនឆ្លើយ? ទីនេះជាក្រុមហ៊ុនមិនមែនជាកន្លែងសម្រាប់នាងមកទះតប់គ្នាទេ! នាងនៅតែមិនកែចរិតសោះខាង មីនអា!" គេស្ដីឲ្យនាងផាំងៗទាំងមិនបានចាប់អារម្មណ៍នឹងអ្នកម្ខាងទៀតដែលឈរញញឹមមកកាន់គេសោះព្រោះស្មានថានាងមានរឿងជាមួយបុគ្គលិកដូចរាល់ដង។ ចំណែកមីនអានាងក៏មិនមាត់តអីដែរព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយជាងនេះតែនាងនៅតែឈរសម្លក់មុខអាល្អិតនោះមិនឈប់ រឿងរាងតូចចាំចាត់ការពេលក្រោយក៏បានយ៉ាងណានាងគ្មានថ្ងៃឲ្យគេបានរួចខ្លួនស្រាប់ហើយ នាងមិនដែលចាញ់អ្នកណាឡើយហើយលើកនេះក៏ដូចគ្នានាងត្រូវតែជាអ្នកឈ្នះ!
   "គ្រប់គ្នាសម្រាកបានហើយ!ក្រែងនេះជាម៉ោងអាហារថ្ងៃត្រង់មិនចឹង?នៅធ្វើអីទៀត?" ថាឲ្យនាងរួចគេក៏ងាកមកស្ដីឲ្យបុគ្គលិកដែលមិនព្រមចេញទៅណាបែរជានៅមើលគេឈ្លោះគ្នាទៅវិញសមតែកាត់ប្រាក់ខែឲ្យអស់តើ។ បុគ្គលិកទាំងអស់នោះក៏ប្រញាប់ចេញទៅក្រៅដើម្បីរកអាហារពេលថ្ងៃត្រង់របស់ខ្លួននឹងអាលបានចូលមកធ្វើការវិញ។
   "ចុះនាងមិនទៅទេឬខាង មីនអា?"ដោយឃើញនាងនៅតែមិនទាន់ចេញទៅទៀតទើបគេសួរនាងម្ដងទៀត។ មីនអាឮហើយក៏ងាកមុខមកសម្លក់គេបន្តិចមុននឹងដើរចេញទៅទាំងមិនអស់ចិត្តព្រោះនាងនៅមិនទាន់បានដឹងនៅឡើយថាក្មេងនោះជាអ្នកណាឲ្យប្រាកដហើយមានទំនាក់ទំនងអ្វីជាមួយនឹងជុង
ហ្គុក។
   "បងជេក!"អាល្អិតហៅបង្អាក់ដំណើរអ្នកដែលជាជំនិតរបស់គូដណ្ដឹងដែលបម្រុងនឹងដើរហួសខ្លួននោះ។ នេះគេមិនចាប់អារម្មណ៍នឹងវត្តមានរបស់ខ្លួនទេឬ?ពិតជាគួរឲ្យអន់ចិត្តណាស់! ជេកដោយឮមានអ្នកហៅឈ្មោះខ្លួនទើបប្រញាប់ងាករកមើលប្រភពសម្លេងព្រោះតែសម្លេងនេះដូចប្រហែលៗនឹង...
   "អ្នកប្រុសតូច?ម៉េចក៏នៅទីនេះ?" ជេកសួរឡើងទាំងភ្ញាក់ផ្អើលព្រោះគេមិនគិតថាថេហ្យុងនឹងមកដល់ទីនេះទេព្រោះតែចៅហ្វាយរបស់គេបានហាមហើយថាមិនឲ្យអាល្អិតនេះចេញទៅណានោះទេ។ ដែលជេកគីមានសិទ្ធិស្ដីឲ្យបុគ្គលិកធ្វើការទាំងនោះព្រោះតែគេមានតួនាទីជាអ្នកគ្រប់គ្រងនិងមើលការខុសត្រូវលើបុគ្គលិកទាំងអស់ចឹងហើយទើបធ្វើឲ្យបុគ្គលិកទាំងអស់ខ្លាចគេហើយណាមួយពួកគេក៏ដឹងដែរថាជេកគីក៏កាចមិនចាញ់ជុងហ្គុកប៉ុន្មានដែរ។
   "ថេយ៍នៅទីនេះយូរហើយតែបងជេកមើលមិនឃើញថេយ៍សោះ"អាល្អិតដើរទៅជិតគេមុននឹងតបទៅកាន់អ្នកនៅខាងមុខវិញ។
   "សុំទោសផងអ្នកប្រុស! គឺខ្ញុំមិនបានចាប់អារម្មណ៍ ហើយចុះមុននេះមានរឿងអី?"ជេក ឱនគំនាបទៅសុំទោសអ្នកប្រុសតូចរបស់គេព្រោះតែមុននេះគេពិតជាមិនបានចាប់អារម្មណ៍ពិតមែន អ្នកណាទៅស្មានដល់ថាគេមកដល់ទីនេះនោះបើអាល្អិតនេះមកមិនប្រាប់មុនចឹង។
   "កុំខ្វល់អីបងជេក! ថេយ៍មិនប្រកាន់នឹងអ្នកមីងម្នាក់នោះទេ" គិតថាគេខ្វល់ជាមួយអ្នកមីងមុខដូចបង្គួយនឹងឬ?ស្គាល់គីម ថេហ្យុងទេ?បើមិនស្គាល់ទេក៏អត់ទៅ!
   "ចឹងមុននេះអ្នកប្រុសមានរឿងជាមួយនាងមែនទេ?"ជេកសួរឡើងព្រោះតែគេចង់ដឹង បើមែននោះចឹងមុននេះនាងចង់ទះកំភ្លៀងអ្នកប្រុសតូចរបស់គេមែនទេ?នាងហ៊ានដល់ថ្នាក់ហ្នឹងផង?បើចៅហ្វាយគេដឹងរឿងនេះនាងច្បាស់ជាមានបញ្ហាធំមិនខាន!
   "បំភ្លេចចោលទៅបងជេក! បងនាំថេយ៍ទៅជួបបងជុងបន្តិចបានទេ?"ដោយមិនចង់រំលឹករឿងនេះទៀតគេក៏សុំឲ្យជេកជួយនាំខ្លួនទៅរកគូដណ្ដឹងវិញ។
   "បាទបានអ្នកប្រុសតូច!"ស្ដាប់តែប៉ុណ្ណេះគេក៏ដឹងបាត់ទៅហើយថាមុននេះមីនអាច្បាស់ជាទៅរករឿងអ្នកប្រុសតូចរបស់គេមិនខាន ទើបគេមិនចង់ដេញដោលច្រើនក៏ព្រមនាំរាងតូចទៅរកចៅហ្វាយខ្លួនតែម្ដង។ជេកបាននាំរាងតូចទៅកានជណ្ដើរប្រអប់ដែលនៅក្បែរនោះហើយចុចទៅជាន់ដែលមានរាងក្រាស់កំពុងតែធ្វើការនោះ។
   តឺង!! ទ្វារជណ្តើរបានបើកឡើងបន្ទាប់ពីបាននាំយកជេកនិងអាល្អិតរូបស្រស់មកដល់ជាន់ទី32ដែលជាជាន់ខ្ពស់បំផុតរបស់អគារក្រុមហ៊ុននេះ។
   "ដល់ហើយអ្នកប្រុស!នេះជា office របស់ចៅហ្វាយអ្នកប្រុសចូលទៅចុះ ខ្ញុំមានការប្រញាប់សុំទៅមុនហើយ"ថាហើយជេកក៏បែរខ្លួនបម្រុងនឹងបោះជំហានទៅហើយតែក៏ត្រូវរាងតូចសួរបង្អាក់ដំណើរ
   "បងជេកមិនចូលទៅក្នុងទេឬ?"ថេហ្យុង
   "អត់ទេអ្នកប្រុស! ខ្ញុំប្រញាប់ទៅទិញអាហារថ្ងៃត្រង់មកឲ្យចៅហ្វាយបាទ"ជេកគី មុននេះគេចុះទៅដើម្បីទិញអាហារថ្ងៃត្រង់មកឲ្យជុងហ្គុកតែគ្រាន់តែចុះដល់ជាន់ក្រោមក៏ឮសម្លេងមីនអាស្រែកស្ទើរតែប្រេះអគារក្រុមហ៊ុនទៅហើយទើបប្រញាប់ទៅមើលថាមានរឿងអី មកដល់ក៏ឃើញថាមានរឿងមែនទើបប្រញាប់ចូលទៅឃាត់ដើម្បីកុំឲ្យមានរឿងប្ដឹងផ្ដល់ដល់ជុងហ្គុកនាំឲ្យនាយត្រូវឈឺក្បាលព្រោះរឿងបែបនេះមិនមែនទើបតែកើតឡើងលើកទីមួយនោះទេ។
   "មិនបាច់ទេបងជេក!នេះ!បងជេកឃើញទេ?"អាល្អិតប្រញាប់ឃាត់ជេកគីនិងលើកថង់ដែលដាក់ប្រអប់អាហារនោះមកឲ្យគេមើល។
   "ជាអ្វីទៅអ្នកប្រុស?"ជេកគីក៏សួរឡើងព្រោះតែគេមិនដឹងថាក្នុងនោះគឺជាអ្វីនោះទេ។
   "គឺអាហារនោះអី!បងមិនបាច់ទៅទិញមកឲ្យបងជុងទេ ថេយ៍បានធ្វើយកមកពីផ្ទះដើម្បីយកមកឲ្យបងជុងហ្នឹងហើយ!"ថេយ៍ក៏តបទៅគេវិញទាំងញញឹមតាមទម្លាប់
   " បែបនេះល្អណាស់!បើចឹងអ្នកប្រុសចូលទៅចុះខ្ញុំមិនរំខានពេលអ្នកទាំងពីរញ៉ាំបាយទេ"ថារួចជេកក៏បង្វែរខ្លួនដើរចេញតែក៏ត្រូវអាល្អិតតូចនេះឃាត់ម្ដងទៀត។
   "បងជេកឈប់សិន!"
   "បាទ?"
   "នេះ!ថេយ៍ឲ្យបង!"ស្របនឹងសម្ដីថេយ៍ក៏យកប្រអប់បាយមួយប្រអប់ហុចទៅឲ្យគេ។ រាងតូចបានរៀបចំបាយមកចំនួនពីរប្រអប់ព្រោះគិតថានឹងមកញ៉ាំបាយជាមួយនឹងជុងហ្គុកតែពេលនេះក៏សម្រេចចិត្តយកឲ្យជេកមួយប្រអប់តែម្ដងទៅចំណែកខ្លួនចាំញ៉ាំពេលក្រោយក៏បាន។
   "អ្នកប្រុសឲ្យខ្ញុំ?"គេសួរទាំងមិនទាន់ហ៊ានទទួលនៅឡើយ
   "បាទមែនហើយ!ថេយ៍ឲ្យបងឆាប់យកទៅ!នេះថេយ៍ខំធ្វើដោយផ្ទាល់ដៃណា"អាល្អិតក៏ហុចប្រអប់បាយនោះទៅឲ្យគេម្ដងទៀត
   "ពិតមែនឬ?នេះខ្ញុំសំណាងដល់ថ្នាក់នេះផងហេស?"គេក៏ព្រមទទួលទាំងញញឹម គេសំណាងយ៉ាងនេះឬដែលបានញ៉ាំអាហារដែលអ្នកប្រុសតូចរបស់គេធ្វើដោយផ្ទាល់ដៃបែបនេះ។
   "បាទ!ចឹងថេយ៍ចូលទៅក្នុងសិនហើយ"អាល្អិតក៏ញញឹមដាក់គេមុននឹងសុំដកខ្លួនទៅរកជុងហ្គុកដែលនៅខាងក្នុងនោះ
   "បាទអ្នកប្រុស! ចឹងខ្ញុំលាសិនហើយ" ថាចប់គេដើរចេញទៅរកន្លែងញ៉ាំបាយទុកពេលវេលាផ្ទាល់ខ្លួនឲ្យចៅហ្វាយយ៉ាងណាក៏រាល់ថ្ងៃគេមិនដែលញ៉ាំបាយជាមួយជុងហ្គុកស្រាប់ហើយ គេគ្រាន់តែចុះទៅទិញអាហារឲ្យនាយហើយក៏ទៅរកអីញ៉ាំខ្លួនឯងដូចគ្នា។
   តុក តុក!! សម្លេងគោះទ្វារបន្លឺឡើងដាស់ស្មារតីអ្នកដែលកំពុងតែឈ្ងោកមុខធ្វើការនៅខាងក្នុងនោះឲ្យងើបមុខមើលទ្វារបន្តិចទើបអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមកហើយក៏ឱនមុខទៅធ្វើការវិញព្រោះគិតថាប្រហែលជាជេកគីមកពីទិញអាហារវិញហើយទើបនាយមិនខ្វល់ច្រើនយ៉ាងណានេះជាម៉ោងសម្រាកគ្មានបុគ្គលិកឯណាមករកនាយនៅពេលនេះទេ។ នាយជាមនុស្សស្ងៀមស្ងាត់ចូលចិត្តសម្ងំនៅក្នុង office ធ្វើការមិនចូលចិត្តចេញក្រៅហេតុនេះហើយទើបនាយប្រើឲ្យជេកគីទៅទិញអាហារយកមកញ៉ាំនៅក្នុង office មិនចេញទៅញ៉ាំនៅខាងក្រៅឡើយ។
   ក្រាក!!ទ្វារបានបើកឡើងដោយដៃតូចស្រឡូនស្អាតក្រោយពីទទួលបានការអនុញ្ញាតពីអ្នកខាងក្នុងរួចហើយ។ ចូលមកដល់ខាងក្នុងក៏ឃើញគូដណ្ដឹងជាទីស្រឡាញ់កំពុងតែឈ្ងោកមុខធ្វើការយ៉ាងយកចិត្តទុកដាក់។ ថេហ្យុងយកអាហារទៅដាក់នៅលើតុក្បែរសាឡុងហើយក៏ដើរមករកនាយវិញ។
   "ជេកឯងមកវិ-"ដំបូងឡើយគិតថាជាជេកគីទើបនាយសួរបែបនេះ តែមិនទាន់នឹងបានបញ្ចប់ប្រយោគផងក៏មានកូនក្មេងក្បាលខូលមកពីណាក៏មិនដឹងរត់មកអង្គុយច្រកគៀវលើភ្លៅនាយយ៉ាងទំនងដៃក៏ឱបកនាយយ៉ាងណែនធ្វើដូចជានឹកណាស់ចឹង មិនបាច់ប្រាប់ក៏ដឹងថាជាក្មេងម្នាក់ណាដែរមែនទេ?
   "ថេយ៍?មកបានយ៉ាងម៉េចនេះ?ស៊ឺតៗ!!នឹកណាស់!"CEOសង្ហារក៏ប្រញាប់លើកដៃឱបចង្កេះគេវិញយ៉ាងណែនដូចគ្នាក្រោយពេលដឹងថាជាគូដណ្ដឹងសំណព្វចិត្ត ឱនមុខទៅថើបថ្ពាល់គេទាំងសងខាងខ្សឺតៗពោលពាក្យនឹកចេញមកយ៉ាងផ្អែមល្ហែមខណ:ពេលដែលអាល្អិតអង្គុយលើភ្លៅរបស់នាយបើកភ្នែកមើលនាយម៉ក់ៗឃើញហើយនាយសឹងតែចាប់ក្រញិចឲ្យណាណីទេ គ្រឺតណាស់លោកអើយ!!មិនបាច់ឆ្ងល់ទេថាហេតុអីបានជាពួកគេស្និទ្ធស្នាលនឹងគ្នាយ៉ាងនេះ ព្រោះតែមួយអាទិត្យមកនេះពួកគេនៅជាមួយគ្នា គេងបន្ទប់ជាមួយគ្នា បើជុងហ្គុកវិញអត់មាត់ៗទេតែដៃដល់សម្បើមណាស់ ចង់ឱបក៏ឱប ចង់ថើបក៏ថើប នាយតែងតែធ្វើបែបនេះឡើងថេយ៍ទម្លាប់ជាមួយនឹងកាយវិការអស់ទាំងនេះទៅហើយ។
    "គឺថេយ៍ជិះឡានមកហ្នឹងហើយ!បងជុងគិតថាថេយ៍ហោះមកឬយ៉ាងម៉េច?"ស្ដាប់..ស្ដាប់មើលចម្លើយគេចុះ!ចម្លើយនេះធ្វើឲ្យម្ចាស់សំណួរស្ទើរតែក្អួតឈាមចេញមកទាំងពាងទៅហើយ នេះឬជាគូដណ្ដឹងរបស់ចន ជុងហ្គុក?អាល្អិតតបទៅនាយវិញទាំងបូញមាត់ស្រួចៗបង្ហាញទឹកមុខខ្ជីខ្ជូតចេញមកធ្វើឲ្យអ្នកដែលកំពុងសម្លឹងមើលមុខគេនោះសឹងតែទ្រាំមិនបានទៅហើយ ឲ្យតែម៉ាកៗហ្នឹងតើនាយអាចទ្រាំបានយូរប៉ុនណា?
    "បានហើយឈប់ធ្វើទឹកមុខបែបនេះទៀតប្រយ័ត្នបងទ្រាំមិនបាន!"នាយនិយាយទាំងធ្វើទឹកមុខកាចដើម្បីឲ្យក្មេងខ្លះខ្លាចហើយស្ដាប់តាមសម្តីរបស់នាយតែគិតឬថាអាល្អិតនេះស្ដាប់តាមនាយនោះ?
   "មិនឈប់!បងជុងចង់ធ្វើអីថេយ៍?"មិនត្រឹមតែមិនឈប់គេនៅធ្វើទឹកមុខឌឺដាក់នាយទៀត តើនាយគួរតែចាត់ការក្មេងនេះយ៉ាងម៉េចឲ្យសមនឹងចិត្តគ្រឺតក្នាញ់?
    "បើមិនឈប់បងនឹងដាក់ទោសថេយ៍មិនខាន!"ជុងហ្គុកនិយាយទាំងញញឹមចុងមាត់ក្រោយពីមានគំនិតមួយបានរំលេចឡើងក្នុងខួរក្បាលរបស់នាយ។
    "ដាក់ទោស?ដាក់ទោសយ៉ាងម៉េចទៅ?"ពេលនេះដល់ម៉ោងក្មេងឆ្ងល់ម្ដងហើយ នេះនាយចង់ដាក់ទោសគេចឹងឬ?មិនមែននាយចង់វាយគេទេដឹង?មិនអាចទេៗ!!
    "មែនហើយ!ថេយ៍ចង់ដឹងទេ?"
    "មិនចង់ទេៗ.."អាល្អិតក្រវីក្បាលប្រកែកឡើងញាប់មាត់ អ្នកណាទៅចង់ដឹងពីការដាក់ទោសឆ្កួតឡប់របស់នាយនោះ គេមិនចង់ដឹងទេ! អាល្អិតខំប្រឹងរើរមួលខ្លួនចុះចេញពីរង្វង់ដៃគូដណ្ដឹងតែនាយកាន់តែឱបរឹតគេលើសដើមទៅវិញ។
   "ចង់រត់ផងហេស?នេះនែ៎..."
   "អ្ហាយ៎...ហិហិ..បងជុងឈប់ទៅ! ហាហា..រសើបណាស់! អ្ហា៎..បងជុងបានហើយ!! ហាសហា..."អាល្អិតស្រាប់តែរមួលខ្លួនចុះឡើងនៅលើភ្លៅរបស់រាងក្រាស់សើចឡើងកក្អឹកងើយកឡើងងាកមុខឆ្វេងស្ដាំទាំងរើមិនឈប់នៅពេលដែលបបូរមាត់ទន់ៗរបស់គូដណ្ដឹងរូបសង្ហាចូលមកថើបញក់ញីពាសពេញកញ្ចឹងកសខ្ចីរបស់គេបង្កជាការសើបដល់អាល្អិតដែលនៅក្នុងរង្វង់ដៃនាយសើចឡើងចង់រឹងពោះអស់ទៅហើយ។
   "ឆ្លើយនឹងបងមកថាថេយ៍ឈប់ឌឺបងឬនៅ?"នាយនិយាយទាំងសម្លេងងុលៗស្ដាប់សឹងមិនបានព្រោះតែមិនទាន់ដកមុខចេញពីកញ្ចឹងករបស់អាល្អិតនៅឡើយ។
    "ឈប់..ឈប់ហើយ! ហាហា ថេយ៍ឈប់ហើយបងជុង!" ដោយសារតែឃើញថាអាល្អិតស្ទើរតែគាំងទៅហើយទើបនាយដកមុខចេញវិញទាំងមិនចង់ព្រោះតែកញ្ចឹងកសខ្ចីមានសាច់ទន់ៗ ក្លិនក្រអូបដូចផ្កាវ៉ាន់នីឡាពង្វក់នាយស្ទើរតែឆ្កួតទៅហើយ បានថើបហើយមិនចង់ដកមាត់ចេញសោះ។
   "ហ៊ឺៗ...បងជុងចង់សម្លាប់ថេយ៍មែនទេ?"គ្រាន់តែនាយឈប់ភ្លាមអាល្អិតក៏ប្រញាប់បើកបំពង់កស្រូបយកខ្យល់ដើម្បីបំពេញសួត គេសឹងតែគាំងស្លាប់ទៅហើយនេះនាយចង់សម្លាប់គេដោយឈាមត្រជាក់បែបនេះឬ? ពិតជាគួរឲ្យស្អប់ណាស់!!
   "អូៗ...អ្នកណាទៅដាច់ចិត្តសម្លាប់កូនក្មេងដែលគួរឲ្យស្រឡាញ់ដូចថេយ៍នោះ! បងសុំទោសណាកុំខឹងអី! ជុប!!" ដោយឃើញទឹកមុខគេមិនសូវស្រួលនាយក៏ប្រញាប់និយាយលួងលោមភ្លាម ថែមទាំងឱនទៅបឺតជញ្ជក់កញ្ចឹងកគេរបស់អាល្អិតម្ដងទៀតទាំងមិនខ្លាចក្រែង មើលចុះនាយដូចជាស្រឡាញ់កន្លែងហ្នឹងដល់ហើយ។
   "អ្ហាយ!!បងជុង!!"យ៉ាងម៉េចទៀតហើយចេះបានជាស្រែកសឹងតែបែកអូហ្វីសបែបនេះ?
   "បង?បងយ៉ាងម៉េច?"មើលទឹកមុខនាយចុះសម្ដែងសមដល់ហើយធ្វើដូចជាមិនដឹងខ្យល់អីទាំងដែលដើមហេតុមកពីនាយសោះ ប្រុសម្នាក់នេះហេតុអីគួរឲ្យស្អប់យ៉ាងនេះ?
   "បងជុងមកខាំកថេយ៍ធ្វើអី?មើលចុះជាំហើយទេដឹងនាក៎?ឈឺណាស់អាបងឆ្កួត!!ហ៊ឹក! ថេយ៍ស្អប់បងជុងហើយ!!"ងាប់ហើយមិនដឹងប្រពន្ធអាណាទេលោកអើយ!!មើលមាត់ចុះពេបឲ្យឡើងច្បែបដូចកង្កែបក្នុងរន្ធចឹង យំចេញមកទាំងគ្មានទឹកភ្នែកសូម្បីតែមួយតំណក់ ហ៊ឹម!ប្រពន្ធហែងនឹងហើយអាគុកលួងទៅ!!
   "អា៎ៗ..បងសុំទោសៗ!មកពីវាគួរឲ្យស្រឡាញ់ពេកទើបបងខាំបែបនេះ កុំយំអីណាបេប៊ី...មើល៍!ឯណាបងសុំមើលបន្តិច អីយ៉ា!ស្នាមមែនតើនាក៎! ឈឺទេ?បងសុំទោសណា!ឈប់យំទៅក្មេងល្អ!ជុប!!"បើមិនលួងទេសង្ស័យតែស្រែកដល់បែកអូហ្វីសរបស់នាយមែនហើយទេដឹង តែថាប្រហែលជាគេឈឺមែនហើយមើលចុះស្នាមធ្មេញឡើងច្បាស់បែបនេះបើមិនជាំមិនឈឺទើបចម្លែក ពោលចប់នាយសង្ហាក៏ឱនទៅផ្ដិតស្នាមថើបលើស្នាមនោះស្រាលៗទុកជាការលួងលោមនិងសុំទោសដែលនាយជ្រុលធ្វើឲ្យគេឈឺ។
    "មែនហើយអូនមិនទាន់ឆ្លើយនឹងបងទេថាអូនមកទីនេះធ្វើអី?"ដោយឃើញថាគេស្ងាត់លែងរករឿងហើយទើបនាយចោទសួរអ្នកដែលនៅលើភ្លៅម្ដងទៀតនូវសំណួរដែលនាយមិនទាន់បានទទួលចម្លើយ។
    "គឺនោះ!!"មិនរៀបរាប់ច្រើនអាល្អិតក៏លើកដៃចង្អុលទៅកាន់តុមូលក្បែរសាឡុងហាក់ចង់ប្រាប់នាយថាគេមកព្រោះតែរបស់ហ្នឹងឯង!
   "ហ៊ឹម..?"នាយសង្ហាក៏សម្លឹងតាមដៃរបស់គេក៏ឃើញថាមានប្រអប់មួយនៅលើនោះតែនាយមើលមិនដឹងថាជាអ្វីនោះទេ។
   "គឺអាហារថ្ងៃត្រង់របស់បង!ថេយ៍យកវាមកឲ្យបង!"ស្ដាប់ចម្លើយគេហើយទើបនាយដើរសម្ដៅទៅរកសាឡុងនោះទាំងមានពរអាល្អិតតូចនៅជាប់ចង្កេះ។ មិនមែននាយមិនចង់ដាក់គេចុះទេតែគេមិនព្រមចុះសោះដៃវិញតោងកនាយឡើងស្អិតដូចតុកកែចឹងឯជើងវិញក៏ព័ទ្ធចង្កេះនាយជាប់ទៀត បើគេមិនព្រមចុះទៅហើយមានតែដើរទាំងចឹងឯង។ទៅដល់សាឡុងនាយក៏ដាក់ខ្លួនអង្គុយចុះទាំងវេទនាព្រោះក្មេងនេះតោងនាយមិនខ្ចីចុះតែម្ដងដូចឪពុកកំពុងពរកូនទៅបញ្ចុកបាយចឹង។ដាក់ខ្លួនអង្គុយដល់សាឡុងដោយមានរាងតូចអង្គុយលើភ្លៅនាយដដែល ជុងហ្គុកក៏លូកដៃទៅទាញថង់នោះមកបើកមើលទើបឃើញប្រអប់អាហារធំល្មមដែលមានម្ហូបពីរបីមុខនិងផ្លែឈើចិតរួចដាក់ក្នុងនោះជាស្រេច។
    "ម្ហូបទាំងនេះម៉ែដោះជាអ្នកធ្វើមែនទេ?"នាយសួរបែបនេះព្រោះមិនគិតថារាងតូចអាចធ្វើម្ហូបបាននោះទេណាមួយទោះគេចេះធ្វើក៏នាយបានហាមរួចហើយថាមិនឲ្យគេធ្វើអីដែរ។
    "គឺ..ថេយ៍ជាអ្នកធ្វើ!បងភ្លក្សមើលសិនទៅថាឆ្ងាញ់ឬអត់?"ថេយ៍ប្រាប់នាយទាំងញញឹមស្រាលៗដាក់នាយ
    "អូនជាអ្នកធ្វើចឹងឬ?អូនអាចធ្វើបានដែរហេស?"ជុងហ្គុកសួរឡើងទាំងភ្ញាក់ផ្អើលថាថេថេរបស់នាយក៏ចេះធ្វើម្ហូបដែរឬ?
    "មែនហើយ!បងឆាប់ញ៉ាំទៅប្រយ័ត្នត្រជាក់អស់លែងឆ្ងាញ់"រាងតូចប្រញាប់តឿននាយឲ្យឆាប់ញ៉ាំបើនៅតែដេញដោលបែបនេះទៀតម្ហូបច្បាស់ជាត្រជាក់អស់មិនខាន។
   "អូនច្បាស់ជាមិនទាន់ញ៉ាំដែរហើយមែនទេ?បើចឹងញ៉ាំជាមួយគ្នាទៅ!"គ្រាន់តែមើលក៏ដឹងហើយថាគេមិនទាន់បានញ៉ាំបាយទើបនាយបបួលគេឲ្យញ៉ាំជាមួយគ្នា។
    "អឹម!ចឹងក៏បាន!នេះ..!"ថារួចថេយ៍ក៏លូកដៃទៅយកចង្កឹះមកហុចឲ្យនាយតែគេបែរជាភ្លេចរឿងមួយគឺ...
    "ថេយ៍!នេះដៃអូនទៅត្រូវនឹងអីមកហេតុអីក៏មានរបួសបែបនេះ?នេះកុំប្រាប់ណាថាមកពីម្ហូបទាំងនេះ?"ថេយ៍ភ្លេចខ្លួនលូកដៃដែលមានរបួសនោះហុចចង្កឹះឲ្យនាយធ្វើឲ្យជុងហ្គុកឃើញទាល់តែបាន មើលចុះនាយធ្វើមើលតែគេកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងចឹង លើកដៃស្រឡូនមកអង្អែលថ្នមៗពីលើបង់បិទរបួសនោះមិនឈប់។
    "គ្រាន់តែមុតកាំបិតតិចតួចប៉ុណ្ណោះបងមិនបាច់បារម្ភដល់ថ្នាក់នេះក៏បានដែរ"ថេយ៍ពោលឡើងទាំងញញឹមគ្រាន់តែប៉ុណ្ណឹងគេក៏អាចមើលដឹងហើយថានាយស្រឡាញ់គេប៉ុនណា
    "នេះអូននៅថាតិចតួចទៀតឬ?មិនបានទេថ្ងៃក្រោយបងហាមមិនឲ្យអូនចូលផ្ទះបាយធ្វើម្ហូបទៀតទេនៅឲ្យតែស្ងៀមៗទៅបានហើយ!"លើកនេះគេនិយាយបែបប្រាកដប្រជាមិនបានលេងសើចឡើយ។ ឃើញគេមានរបួសបែបនេះនាយក៏អស់អារម្មណ៍ធ្វើអីទៅហើយ។
   "តែថេយ៍គ្រាន់តែចង់ធ្វើម្ហូបឲ្យបងញ៉ាំតែប៉ុណ្ណោះបងជុងកុំហាមថេយ៍អីណាៗ!សន្យាថាមិនឲ្យមានរបួសទៀតទេ!"ឮបែបនេះរាងតូចក៏ប្រញាប់សុំកុំឲ្យនាយហាមខ្លួនបែបនេះអីគេគ្រាន់តែចង់ធ្វើម្ហូបឲ្យនាយញ៉ាំតែប៉ុណ្ណោះព្រោះនេះក៏ជាផ្នែកមួយនៃក្ដីសុខរបស់គេដែរ។
    "ប្រាកដ?"
    "អឹម!.."អាល្អិតក៏ប្រញាប់ងក់ក្បាលភ្លាមៗ
    "បាន!តែមិនត្រូវឲ្យមានរបួសទៀតទេឮទេ?"
    "បាទ!អរគុណបងណាស់!"អាល្អិតក៏សើចស្ញេញដាក់នាយយ៉ាងគួរឲ្យស្រឡាញ់
    "ឈឺទេ?ស៊ឺតៗ..!"ជុងហ្គុកលើកដៃដែលមានរបួសនោះមកមើលនិងថើបពីលើបង់បិទនោះស្រាលៗហាក់ដូចជាចង់ព្យាបាលនិងស្រូបយកការឈឺចាប់ចេញពីមនុស្សជាទីស្រឡាញ់របស់គេយ៉ាងចឹង។
    "ថេយ៍មិនអីទេ!ឆាប់ញ៉ាំបាយទៅ!"ថារួចពួកគេក៏នាំគ្នាញ៉ាំបាយជាមួយគ្នាដោយជុងហ្គុកញ៉ាំខ្លួនឯងមួយម៉ាត់និងបញ្ចុកក្មេងនៅលើភ្លៅមួយម៉ាត់។ អាហារថ្ងៃត្រង់ក៏បញ្ចប់ទៅដោយភាពរីករាយជាងរាល់ដងព្រោះថ្ងៃនេះបានរាងតូចមកកំដរនាយថែមទាំងធ្វើម្ហូបបានឆ្ងាញ់ទៀតផង មើលទៅនាយប្រហែលជាត្រូវឲ្យថេហ្យុងមកកំដររាល់ថ្ងៃហើយ។

To be continued....
   
  
   

  

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now