ភាគទី3:ប៊ិសទៅហើយ

1.5K 80 0
                                    

6:30នាទីល្ងាច

អ្នកដែលគេងលង់លក់នៅលើគ្រែនោះក៏បើកភ្នែកឡើងតិចៗបម្រាស់ខ្លួនទៅមកហាក់ដូចជាមិនចង់ងើបសោះ។ ថេហ្យុងងើបអង្គុយឆ្ងក់ស្វាងដូចគេជះទឹកពេលដែលដឹងថានេះមិនមែនជាបន្ទប់របស់ខ្លួនតែជាបន្ទប់គូរដណ្ដឹងរបស់គេ។ ហើុយ!នេះចេះភ្លេចទៅកើតថាគេមកដល់កូរ៉េហើយមិនមែននៅអាមេរិកដូចមុននោះទេហើយក៏មកនៅជាមួយគូដណ្តឹងរបស់គេទៀត យ៉ាប់មែន!! មិនគួរភ្លេចសោះតែមកពីគេទើបតែមកដល់មិនទាន់ទម្លាប់ខ្លួននៅឡើយបានជាគេគិតថាកំពុងតែនៅផ្ទះខ្លួនឯងបែបនេះ។ អាល្អិតងាកចុះឡើងរកមើលម្ចាស់បន្ទប់តែមិនឃើញសោះ តើគាត់ទៅណាបាត់ហើយ?

ក្រាក!!

សម្លេងបើកទ្វារបន្ទប់ទឹកបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកដែលកំពុងគិតឲ្យងាកទៅមើលក៏ឃើញមនុស្សដែលខ្លួនកំពុងតែរកដើរចេញមកដោយស្លៀកពាក់ឈុតគេងរួចជាស្រេច។
"អូនក្រោកហើយឬ?ទៅងូតទឹកទៅ! នោះឈុតគេងរបស់អូនបងត្រៀមឲ្យរួចរាល់ហើយ! ចំណែកសម្លៀកបំពាក់ក្នុងវ៉ាលីក៏បងរៀចំដាក់ក្នុងទូររួចហើយដែរនៅសល់តែរបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់អូនតែប៉ុណ្ណោះដែលមិនទាន់បានរៀបចំព្រោះបងមិនចង់ប៉ះពាល់របស់អូនដោយគ្មានការអនុញ្ញាត" ជុងហ្គុកដើរចេញពីបន្ទប់ទឹកដោយក្នុងដៃមានកាន់កន្សែងសម្រាប់ជូតសក់។ នាយជូតសក់បណ្ដើរពោលប្រយោគវែងអន្លាយទៅកាន់អ្នកដែលអង្គុយបើកភ្នែកភ្លឹសៗសម្លឹងមកនាយនោះបណ្ដើរ។ មើលចុះពេលទើបងើបពីគេងបែបនេះមុខគួរឲ្យចង់សើចណាស់សក់វិញឡើងបាស់ច្រូង ភ្នែកឡើងហើមព្រោះតែគេគេងយូរពេក។ កន្លះម៉ោងមុននាយបានបញ្ចប់ការងាររួចហើយក៏ឃើញថាគេមិនទាន់ភ្ញាក់ទើបនឹកឃើញថានាយក៏មិនទាន់បានងូតទឹកដូចគ្នា គិតរួចនាយដើរទៅបើកទូរសម្លៀកបំពាក់យកឈុតគេងយប់មួយឈុតចេញមករៀបនឹងដើរចូលបន្ទប់ទឹកទៅហើយក៏ក្រឡេកភ្នែកឃើញវ៉ាលីរាងតូចនៅមិនទាន់បានរៀបចំទុកដាក់នៅឡើយទើបនាយជួយរៀបចំតែម្ដងទៅចំណែកវ៉ាលីតូចដែលនៅក្បែរនោះនាយមិនបានប៉ះពាល់ឡើយព្រោះគិតថាជាវ៉ាលីដាក់របស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គេអាចនឹងមានរបស់សំខាន់ខ្លះនៅក្នុងនោះទើបនាយមិនបានបើកមើលព្រោះខ្លាចរាងតូចមិនពេញចិត្តដែលនាយប៉ះពាល់របស់គេ។ នាយដើរទៅយកឈុតគេងដែលបានទុកនៅចុងពូកនោះហុចទៅឲ្យរាងតូចគេក៏ទទួលយកដោយស្នាមញញឹម នាយម្នាក់នេះតើចង់ឲ្យគេស្រឡាញ់នាយប៉ុណ្ណាទៀតទៅ? ទើបតែជួបគ្នាប៉ុន្មានម៉ោងមុនសោះនាយក៏បង្ហាញពីក្ដីស្រឡាញ់ការយកចិត្តទុកដាក់មកលើខ្លួនយ៉ាងនេះទៅហើយ គេពិតជាមានសំណាងណាស់ដែលមានគូរដណ្ដឹងល្អបែបនេះ។
"អរគុណបងហើយ!"រាងតូចនៅតែរក្សាស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេនិយាយទៅកាន់នាយក្រោយពីទទួលឈុតពីដៃនាយរួច។ អាល្អិតងើបចុះពីគ្រែមកឈរទល់មុខនាយងើយមុខនិយាយជាមួយអ្នកជាគូរដណ្ដឹងព្រោះតែកម្ពស់វាខុសគ្នាទាល់តែងើយមុខទៅនិយាយបែបនេះហើយ។
"បាទ!ទៅងូតទឹកចុះ!បងទៅចាំនៅខាងក្រោមមុន ពេលរួចរាល់ហើយឆាប់ចុះទៅញ៉ាំបាយជាមួយគ្នាឮទេ? ស៊ឺត....!!" នាយសង្ហានិយាយទៅកាន់គេបណ្ដើរយកដៃអង្អែលក្បាលគេបណ្ដើរពោរពេញដោយក្ដីស្រឡាញ់ពេញបេះដូង ទើអោនមុខទៅថើបថ្ងាសគេមួយខ្សឺតយ៉ាងវែង។
"បាទថេយ៍ដឹងហើយ!" អាល្អិតឆ្លើយរួចក៏រត់ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនមិនបាច់ប្រាប់ក៏ដឹងថាកំពុងអៀនដែរ ថ្ពាល់ប៉ោងៗនោះក៏ឡើងក្រហមព្រឿងៗគួរឲ្យចង់ថើបតែគួរឲ្យស្ដាយម្ចាស់ថ្ពាល់រត់ទៅបាត់ទៅហើយ។
"ហ៊ឹសៗ.." នាយសើចនៅដើមកតិចៗ អស់សំណើចនឹងគូរដណ្ដឹងចរិតក្មេងរបស់ខ្លួនមើលចុះពេលអៀនបែបនេះរឹតតែគួរឲ្យស្រឡាញ់។ នាយបញ្ឈប់ការគិតហើយក៏បោះជំហានដើរចេញពីបន្ទប់ចុះទៅខាងក្រោមដើម្បីចាំរាងតូចទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now