ភាគទី21:ថេហ្យុងអូនកើតអី??

839 79 5
                                    

"បងជេយ៍!!" ក្លារែល ហារ៉ូហ្គែន ជាកូនស្រីរបស់មីឈែល ហារ៉ូហ្គែនដែលត្រូវជាកូនស្រីទីពីររបស់លោកហារ៉ូហ្គែន សរុបមកនាងត្រូវជាបងប្អូនជីដូនមួយរបស់បងប្អូនភ្លោះទាំងពីរនេះឯង អាយុមិនច្រើនប៉ុន្មានទេបងថេហ្យុងតែមួយឬពីរឆ្នាំអីហ្នឹង។ នាងជាក្មេងស្រីកាចឆ្នាស់យល់តែចិត្តខ្លួនឯង ពូកែតោងទាម បេះមិនចេញ ចូលចិត្តធ្វើខ្លួនគួរឲ្យធុញទ្រាន់ដាក់ជុងហ្គុកទើបនាយមិនចង់មកជាន់ទីនេះនាំឲ្យជួបមុខនាង មកដំបូងមិនឃើញគិតថាបានរួចខ្លួនហើយតើឥឡូវដដែល។ នាងហៅឈ្មោះនាយហើយក៏រត់មកឱបដៃនាយជាប់ធ្វើដូចជានឹកនាណាស់អញ្ចឹង ចំណែកជុងហ្គុកវិញបញ្ចេញទឹកមុខធុញទ្រាន់មកភ្លាម។

"លែងដៃបង ក្លារែល!" ជុងហ្គុកចាប់បេះដៃនាងចេញតែនាងតោងឡើងស្អិតដូចបិតកាវបេះមិនដាច់។

"ក្លារែលនឹកបងជេយ៍ណាស់!បងមាននឹកខ្ញុំឬអត់?" នាងញញឹមសួរទៅនាយវិញធ្វើដូចសម្ដីនាយជាខ្យល់ហោះកាត់ត្រចៀក។

"បងប្រាប់ថាឲ្យលែងដៃ!"ជុងហ្គុកចាប់ផ្ដើមមួម៉ៅឡើងមកព្រោះនាងនិយាយហាក់ស្ដាប់គ្នាមិនបានទាល់តែសោះ។ នាយមិនចូលចិត្តឲ្យអ្នកណាប៉ះពាល់ ស្និទ្ធស្នាលជាមួយនាយឡើយក្រៅពីថេហ្យុង គឺមិនបាន!

"ក្លារែល!"លោកតាហាស្ដីឡើងរបៀបហាមព្រោះមើលដឹងថាជុងហ្គុកកំពុងតែមិនពេញចិត្តនឹងទង្វើររបស់នាង។

"តែលោកតា..."

"មិនឮទេ?"

"ចាស៎..."នាងក៏ព្រមដកដៃវិញទាំងមិនចង់។ ជុងហ្គុកមកលើកនេះទាំងសង្ហាទាំងមាំទាំ រូបរាងទាក់ទាញជាងមុនទៅទៀត នាងកម្របានជួបនាយណាស់តាំងពីជុងហ្គុករៀនចប់ហើយត្រឡប់ទៅកូរ៉េវិញគឺនាងមិនដែលបានជួបនាយឡើយ ពេលខ្លះនាងក៏ដឹងថាជុងហ្គុកមកអ៊ីតាលីតែនាងមិនដឹងថានាយស្នាក់នៅឯណាទើបមិនបានជួប នាងដឹងថានាយព្យាយាមគេចពីនាងច្បាស់ណាស់តែគិតថានាងព្រមចាញ់ឬ? មកលើនេះនាងនឹងចាប់ឲ្យជាប់តែម្ដង។

"ទៅញ៉ាំបាយបានហើយ" លោកតាមានប្រសាសន៍ហើយទើបពួកគេប្រញាប់ដើរទៅតុអាហារដែលមានហ្វាស៊ូនិងថេហ្យុងកំពុងតែលើកម្ហូបមករៀបចំនោះ។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now