ភាគទី22:លើកដំបូង🔥

1.7K 106 11
                                    

"ថេយ៍!! ថេហ្យុងអូនកើតអី?"ទ្វារបន្ទប់របើកភ្លាមជុងហ្គុកស្ទើរស្លុតស្មារតីបន្ទាប់ពីបានឃើញថេហ្យុងអង្គុយក្ដោបពោះផ្អែកនឹងជញ្ជាំងបន្ទប់ទឹកក្រោមដំណក់ទឹកផ្កាឈូកដែលគេបានបើកចោល។ នាយរហ័សចូលទៅត្រកងរាងកាយទន់ល្អូករបស់ម្ចាស់ចិត្តទាំងបារម្ភលាយភ័យរហូតមិនបានចាប់អារម្មណ៍នឹងអ្វីផ្សេងសូម្បីតែនាយក៏ត្រូវទទឹកខ្លួនជោគដែរ។

"បង..បង ជុងហ្គុកជួយថេយ៍ផង"អាល្អិតបន្លឺឡើងខ្សាវៗសុំជំនួយពីរាងក្រាស់ព្រោះដឹងច្បាស់ថាគ្មានអ្នកណាអាចជួយគេបានក្រៅពីនាយឡើយ រាងកាយរបស់គេពេលនេះគឺពិបាកទ្រាំណាស់គេស្ទើរតែដាច់ខ្យល់ស្លាប់ម្ដងៗទៅហើយ។

"បងនាំអូនចេញពីទីនេះសិន"ថារួចជុងហ្គុកក៏បីកាយតូចចេញពីបន្ទប់ទឹកដាក់ទៅលើគ្រែយ៉ាងថ្នមដៃហើយស្រវេស្រវាបើកទូសម្លៀកបំពាក់យកមកប្ដូរឲ្យគេ។

"ប្ដូរខោអាវសិន ចាំបងនាំអូនទៅមន្ទីរពេទ្យ" នាយប្រាប់ឲ្យគេប្ដូរខោអាវសិនបើទុកទាំងសើមបែបនេះខ្លាចថារឹតតែឈឺធ្ងន់ជាងនេះ។

"វា វាពិបាកណាស់ ហ៊ឹកៗ បងជួយថេយ៍សិនទៅ" ព្រោះថាពេលនេះបើឲ្យទ្រាំទៀតគេច្បាស់ជាស្លាប់មិនខានទេ។

"បងកំពុងតែជួ- អ្ហ៊ឹម..."ជុងហ្គុកមិនអាចបញ្ចប់ប្រយោគបានព្រោះត្រូវអាល្អិតស្ទុះមកបំបិទមាត់នាយដោយបបូរមាត់របស់គេដែលនេះធ្វើឲ្យនាយស្រឡាំងកាំងមិនស្ទើរសម្លៀកបំពាក់ដែលកាន់មកក៏របូតជ្រុះពីដៃ ព្រោះកន្លងមកគឺមិនដែលបែបនេះឡើយ វាជាស្នាមថើបដំបូងរបស់ពួកគេដែលមានលក្ខណៈស៊ីជម្រៅបែបនេះ តែម៉េចក៏ថេហ្យុងមកថើបនាយទាំងតក់ក្រហល់បែបហ្នឹង? ជុងហ្គុកស្រាប់តែអស់ចម្ងល់បន្ទាប់ពីបានចាប់អារម្មណ៍អ្វីម្យ៉ាង តាមពិតមកពីបែបនេះសោះ!

បបូរមាត់ទន់ផ្អែមថែមទាំងម្រាមដៃទន់ស្រឡូនអង្អែលស្ទាបទៅមកលើទ្រូងមាំទូលាយបណ្ដាលឲ្យជុងហ្គុកមិនអាចបដិសេដបាន ក្លិនកាយក្រអូបប្រហើរញ៉ាំងឲ្យចំណង់ជាមនុស្សប្រុសកើនឡើងជាលំដាប់ហាមលែងជាប់។

"អ្ហ៊ឹម.."លើកនេះជុងហ្គុកជាអ្នកគ្រប់គ្រងការថើបម្ដង នាយបឺតច្បូតសាច់បបូរមាត់ផ្អែម ជញ្ជក់ទៅមកហាក់ចង់លេបវាទុកតែម្នាក់ឯង មិនបញ្ចប់តែត្រឹមហ្នឹងអណ្តាតអត់ឆ្អឹងប្រឹងលូនចូលទៅក្នុងក្រអូមមាត់ទឹកឃ្មុំសម្ងំក្រេបយករសជាតិផ្អែមដែលនាយមិនធ្លាប់បានស្គាល់។ អណ្តាតទាំងពីរពពាក់ពពូនគ្នាហៀរទឹកមាត់កក្លាក់ប្រឡាក់អន្តាយដល់ចង្ការស្រួចមានមន្តស្នេហ៍របស់អាល្អិតរូបស្រស់ ដៃមាំសុទ្ធតែសសៃប្រញាប់លកលៃលើក្រណាត់បិទបាំងកាយតូច ដោះលាត់បេះបោចមិនប្រណី ត្រឹមតែមួយប៉ព្រិចភ្នែករាងកាយល្អឯកបើកបង្ហាញនៅចំពោះមុខនាយយ៉ាងច្បាស់ពេញភ្នែកទាំងគូ។ គេស្រស់ស្អាតណាស់ ជារាងកាយដែលល្អឯកបំផុត រាងតូចមួយក្ដាប់ដែលធ្លាប់តែលាក់កំបាំងក្នុងសម្លៀកបំពាក់ធំរលុង ពេលនេះកំពុងតែបើកចំហកំដរភ្នែកបង្កាត់ភ្លើងក្នុងខ្លួននាយឲ្យឆាបឆេះកាន់តែសន្ធោសន្ធៅ ដែលតម្រូវឲ្យពន្លត់នាពេលនេះជាបន្ទាន់។

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 19, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

💍គូរដណ្តឹងសំណព្វ💞Donde viven las historias. Descúbrelo ahora