ភាគទី5:ចង់ធ្វើស្អី??

1.2K 85 1
                                    

   # មួយសប្តាហ៍កន្លងផុតទៅ

   រយៈពេលមួយសប្តាហ៍ទៅហើយដែលថេហ្យុងមក
រស់នៅលើទឹកដីកូរ៉េដែលជាប្រទេសកំណើតរបស់ខ្លួនតែគេមិនដែលបានចេញទៅណាក្រៅពីភូមិគ្រិះដែលធំដូចជាវាំងស្ដេចនេះឡើយព្រោះគូដណ្ដឹងជាទីស្រឡាញ់របស់គេមិនអនុញ្ញាតឲ្យគេចេញទៅ
ណាផ្ដេសផ្ដាសនោះទេបើគ្មាននាយទៅជាមួយ។
សូម្បីតែពេលដែលគេចង់ទិញសម្លៀកបំពាក់និង
គ្រឿងប្រើប្រាស់ផ្សេងៗក៏នាយមិនឲ្យគេទៅដែរ
សុខចិត្តទៅទិញឲ្យដោយខ្លួនឯង គិតទៅនាយម្នាក់
នេះចង់ឃុំគេទុកមិនឲ្យគេចេញក្រៅខ្លះទេឬក៏
យ៉ាងម៉េចនេះ?មិនយល់ទេ!

   ពេលនេះអាល្អិតកំហូចកំពុងតែអង្គុយរកនឹកថាធ្វើ
យ៉ាងណាទើបអាចចេញទៅក្រៅបានហើយមិនធ្វើឲ្យ
មនុស្សចាស់រឿងច្រើននោះខឹងនឹងខ្លួន គេអង្គុយ
រកនឹកឡើងមួយព្រឹកទៅហើយនៅតែរកនឹកមិនឃើញទៀត គេចង់ចេញទៅដើរលេងមើលគេមើលឯងខ្លះតែគេមិនស្គាល់ទីនេះផងនឹងទោះធ្លាប់រស់នៅកាលពីក្មេងមែនតែគេម៉េចនឹងអាចចំណាំទីកន្លែងបាននោះបើគេប្ដូរទៅអាមេរិកតាំងពីអាយុ 6 ឆ្នាំមកម្ល៉េះ។ មិត្តភក្តិក៏គ្មាន គ្មានស្គាល់អ្នកណាក្រៅពីត្រកូលចន តើគេគួរធ្វើយ៉ាងម៉េចទើបអាចចេញក្រៅបាន? ពេលនេះគេធុញៗៗៗ ធុញខ្លាំងណាស់!!

"ហ៊ើយ..ធុញណាស់! អត់មានអ្នកណានាំថេយ៍
លេងជាមួយសោះម្នាក់ៗគិតតែពីធ្វើការៗៗ!! ថេយ៍
ចង់ជួយក៏មិនឲ្យថេយ៍ជួយដែរចិត្តអាក្រក់ខ្លាំងណាស់!" អាល្អិតអង្គុយរៀបរាប់ទាំងមុខស្អុយប៉ែ មិន
ប្រាប់ក៏ដឹងថាកំពុងតែកើតទុក្ខមិនសុខចិត្តរឿងអីមួយ
ហើយ។
  
   "បងជុងក៏ចឹង ម៉ាក់អ៊ំក៏ចឹង ម៉ែដោះក៏ចឹង បងម៉ារីក៏
ចឹងហើយបងជេកក៏ចឹងដែរ!! ហាមៗៗ ថេយ៍ចង់ធ្វើអី
ក៏ហាមមិនដឹងជាស្អីទេ!" ទៀតហើយៗ លោកអើយ
មើលមាត់ចុះឲ្យឡើងស្រួចដូចគូទមាន់ចឹងរៀបរាប់
មួយព្រឹកហើយនៅតែមិនអស់់រឿងទៀតមិនដឹងជាស្អី
ណាស់ណាទេគ្រាន់តែគេមិនឲ្យធ្វើអីឲ្យនៅស្រួលៗ
សោះក៏ខឹងគេដែរកូនប្រសារលោកស្រីចនម្នាក់នេះ
អស់ទាស់តែម្ដងហើយ។

   "រអ៊ូអីហ្នឹងកូនថេយ៍?" លោកស្រីចន ដែលទើបតែ
ចូលមកក្នុងផ្ទះនោះក៏កើតចិត្តឆ្ងល់មិនស្ទើរទេ
អ្នកណាទៅធ្វើអីឲ្យកូនប្រសារសំណព្វចិត្តគាត់
ទាស់ចិត្តទាស់ថ្លើមអីឬបានជាមកអង្គុយរអ៊ូទាំង
មុខក្រញូវបែបនេះ?

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now