ភាគទី8:ស្ដីឲ្យ

1.3K 71 0
                                    

   ពេលល្ងាចបានមកដល់ជាពេលដែលគ្រប់គ្នាត្រូវចេញពីធ្វើការត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ ចរាចរណ៍មមាញឹក ឡានតូចធំប្រមូលផ្តុំគ្នានៅលើដងវិថីប្រៀបបីដូចជាហ្វូងស្រមោចវារលើដីយ៉ាងដូច្នោះដែរ។ ព្រះអាទិត្យដែលរៀបនឹងអស្តង្គតទៅហើយនោះក៏បានបញ្ចេញនូវពន្លឺពណ៍ទឹកក្រូចស្រស់ចាំងចូលមកលើផែនប្រឹថពីក្លាយជាសម្រស់ដ៏ស្រស់ត្រកាលគួរជាទីគយគន់។ ផ្ទៃសមុទ្រដែលមានពណ៌ខៀវក៏ប្រែក្លាយទៅជាពណ៌ក្រហមបែកទឹកក្រូចដិតត្បិតថាត្រូវប្រែប្រួលទៅតាមពន្លឺនៃព្រះសុរិយាដែលជះប៉ះ ផ្លាតទៅនឹងផ្ទៃទឹកនាំមកនូវទិដ្ឋភាពមួយដែលមនុស្សម្នាប្រថ្នាចង់ឃើញ។ សម្លេងទឹករលកបោកបក់ទៅតាមកម្លាំងខ្យល់ផ្ដល់នូវសូរសៀងលាន់ឡើងកំដរភាពស្ងប់ស្ងាត់នៅទីនេះ ខ្យល់បក់ល្វើយៗនាំយកភាពត្រជាក់មកជាមួយធ្វើឲ្យព្រឺស្រៀវដល់ឆ្អឹងខ្នង។ ក្រឡេកមកមើលមនុស្សពីរនាក់កំពុងតែដើរកាន់ដៃគ្នាកាត់ឆ្នេរខ្សាច់សក្បុសនោះវិញបណ្ដើរគ្នាត្រសងគន់មើលថ្ងៃរៀបលិចដែលនៅដាបនឹងផ្ទៃទឹកយ៉ាងស្ងៀមស្ងាត់តែផ្ទៃមុខរបស់ពួកគេសុទ្ធតែភ្ជាប់មកជាមួយនឹងស្នាមញញឹមមានក្ដីសុខ។ កាយតូចល្អិតប្រញាប់ដោះស្បែកជើងរត់សំដៅទៅកាន់ទឹកសមុទ្រដែលកំពុងតែជោរនាចទៅមកនោះយ៉ាងលឿន។ អ្នកកម្លោះដែលមកជាមួយឃើញដូចនេះក៏ប្រញាប់ទៅតាមក្មេងដែលរត់ទៅមិនចាំនាយនោះ មើលទៅប្រហែលជាសប្បាយចិត្តណាស់ហើយដែលបាននាយនាំមកដើរលេងបែបនេះ។

   "ថេយ៍!កុំរត់លឿនពេកចាំបងផង!"ជុងហ្គុក ស្រែកប្រាប់អ្នកជាគូដណ្តឹងកំពូលរពឹសរបស់ខ្លួននោះកុំឲ្យគេរត់លឿនពេកឯដៃក៏កាន់ស្បែកជើងឲ្យគេមុននឹងប្រញាប់ទៅតាមក្រោយ។ មើលចុះអត់ពាក់ស្បែកជើងទេតែរត់គ្មានខ្លាចមុតនេះមុតនោះសោះយ៉ាប់មែន! អាល្អិតរត់ត្រុយមិនខ្វល់សម្រែកហាមឃាត់របស់គូដណ្ដឹងឡើយ ធម្មតាមនុស្សចូលចិត្តទឹកឃើញទឹកមិនបានចឹងហើយមិនបាច់ប្រឹងហាមនាំតែខាតទឹកមាត់ទេ!

   "បងជុងមកលេងទឹកជាមួយគ្នាទេ?"ហាមមិនស្ដាប់ហើយនៅមកបបួលនាយទៅលេងជាមួយទៀតអស់វាចាតែម្ដង!

   "អត់ទេថេយ៍លេងចុះ!តែប្រយ័ត្នផងណាកុំចូលជ្រៅពេក!"នាយប្រកែកមិនលេងជាមួយគេព្រោះមិនចង់ឲ្យសើមខ្លួន មិនបានដាក់ខោអាវមកប្ដូរផងឲ្យលេងទឹកយ៉ាងម៉េច? ដែលមកនេះគឺនាយគ្មានគម្រោងឬបានរៀបចំស្អីទេគឺគ្រាន់តែចេញពីធ្វើការក៏បើកឡានមកតែម្ដងដោយសារតែអាល្អិតនោះរំអុកនាយពេក និយាយថានាយមិនដែលនាំគេដើរលេង មិនយកចិត្តទុកដាក់នឹងគេ ឬក៏ថានាយមិនស្រឡាញ់គេអីបែបនេះ លោកអើយ!អាល្អិតនេះរករឿងនាយសម្បើមណាស់ទម្រាំតែដល់ម៉ោងចេញពីធ្វើការនាយស្ទើរតែកើតឆ្កួតទៅហើយព្រោះតែគេកូរនាយខ្លាំងពេកទើបសម្រេចចិត្តនាំគេមកលេងសមុទ្រនៅទីនេះព្រោះវាក៏មិនឆ្ងាយអីណាស់ណាដែរធ្វើដំណើរតែមួយម៉ោងក៏មកដល់បាត់ទៅហើយម្យ៉ាងទីនេះក៏ស្ងប់ស្ងាត់ល្អមិនសូវមានមនុស្សច្រើន។ នាយនៅឈរមើលអាល្អិតលេងទឹកដោយមិនភ្លេចផ្ដាំមិនឲ្យគេទៅលេងជ្រៅពេកទេព្រោះខ្លាចថាគេអាចមានគ្រោះថ្នាក់។ អាល្អិតលេងទឹកដូចជាកូនក្មេងរត់ទៅរត់មកដេញតាមទឹករលកយ៉ាងសប្បាយរីករាយតាមចរិតមិនចេះធំរបស់គេ។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now