ភាគទី9:ដេញចេញ!!

1.2K 63 0
                                    

   បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាងកន្លះម៉ោងមកជុងហ្គុកនិងថេហ្យុងក៏បានមកដល់ក្រុមហ៊ុនជាមួយគ្នាដោយមានជេកជាអ្នកបើកឡានឲ្យ។

   "ម៉ោះ!ឆាប់ចុះមក!"ជុងហ្គុកនិយាយទៅកាន់អាល្អិតដែលនៅអង្គុយក្នុងឡានបន្ទាប់ពីបានបើកទ្វារឲ្យគេរួច។

   "........" មិនត្រឹមតែមិនតបនៅអង្គុយឱបដៃធ្វើមិនដឹងទៀត។

   "ហ៊ឹសៗ...ម៉ោះ!"ក្រោយពីយល់ពីបំណងរបស់គេហើយនាយសង្ហាក៏សើចឡើងមកតិចៗរួចបោះដៃទាំងពីរទៅមុខចាំទទួលអាល្អិតនេះ។ ឃើញបែបនេះកម្លោះតូចរូបស្រស់ក៏ហក់មកតោងកនាយយ៉ាងលឿនទាំងញញឹមស្ញេញព្រោះតែបានដូចបំណងនោះអី។

    "ផាច់ៗ!! ក្បាលខូចណាស់យើងហ្នឹង!"ដោយគ្រឺតក្នាញ់នឹងអ្នកនៅលើចង្កេះខ្លាំងពេកនាយក៏លើកដៃទៅទះគូទគេផាច់ៗទើបពរគេដើរទៅមុខបន្ត ឲ្យដើរខ្លួនឯងមិនព្រមដើរទេ មើលទៅថាក្មេងនេះក្បាលខូចប៉ុនណា!!

    "អូយ...បងជុងឈឺណា៎..!"អាល្អិតពេបមាត់លើកដៃទៅអង្អែលកន្លែងដែលនាយទះនោះទាំងទឹកមុខមើលមិនយល់ តែមកពីគេក្បាលខូចខ្លួនឯងមិនចឹង?បន្ទោសនាយម៉េចនឹងបាន!

    នាយសង្ហាបានត្រឹមតែសើចនឹងទឹកមុខរបស់ក្មេងដែលខ្លួនកំពុងតែពរនេះបន្តដំណើរទៅមុខចូលទៅក្នុងក្រុមហ៊ុន ចំណែកជេកដែលឈរនៅម្ខាងនោះបានត្រឹមតែលួចសើចនឹងចៅហ្វាយរបស់ខ្លួនដែលតាំងពីដើមមកមិនដែលខ្វាយខ្វល់នឹងអ្នកណាក្រៅតែពីការងារតែមើលពេលនៅជាមួយគូដណ្ដឹងចុះដូចមនុស្សពីរនាក់ផ្សេងគ្នា។
   នាយសង្ហាដើរចូលក្រុមហ៊ុនក្រោមក្រសែភ្នែកភ្ញាក់ផ្អើលរបស់បុគ្គលិកគ្រប់គ្នាព្រោះតែនាយចូលមកខុសពីរាល់ដងដោយសារថ្ងៃនេះមានពរក្មេងខ្លះនៅនឹងចង្កេះជារូបភាពមួយដែលពួកគេមិនដែលបានឃើញទាល់តែសោះធ្វើឲ្យពួកគេកាន់តែចង់ដឹងពីឋាន:របស់ក្មេងនោះកាន់តែខ្លាំង។ ចំណែកអាល្អិតដែលនៅលើចង្កេះរបស់ CEO សង្ហាឯណេះវិញជើងឡើងខ្វេរគៀវចង្កេះនាយជាប់ដៃក៏អោបកនាយឡើងស្អិតដាក់មុខលើស្មាទូលាយនោះបិទភ្នែកធ្វើមិនដឹងធ្វើដូចគ្មានរឿងអីកើតឡើងចឹង។ គេធ្វើនេះព្រោះចង់បង្ហាញគ្រប់គ្នាឲ្យបានដឹងពីឋានៈរបស់គេហ្នឹងឯង!កុំឲ្យមានអ្នកណាមកគិតចង់បានគូដណ្ដឹងរបស់គេទៀត។
    តឺង! សម្លេងជណ្តើរយន្តបន្លឺឡើងបន្ទាប់ពីបាននាំគូដណ្តឹងមួយគូរនេះមកដល់ជាន់ទី32 ជុងហ្គុកពរអាល្អិតចេញមកដើរសំដៅទៅកាន់អូហ្វីសរបស់ខ្លួន។ ដើរបណ្ដើរពរក្មេងបណ្ដើរមិនមែនស្រួលទេតែឲ្យធ្វើយ៉ាងម៉េចបើស្រឡាញ់មានតែតាមចិត្តគ្រប់យ៉ាងចឹងហើយបើឲ្យនាយឈរមើលក្មេងនេះពេបមាត់យំនោះនាយធ្វើមិនបានទេ!!
    គ្រាន់តែដឹងថាអគ្គនាយកសង្ហាមកដល់ភ្លាមកញ្ញាលេខាក៏ប្រញាប់ក្រោកចេញពីតុធ្វើការទៅរាក់ទាក់នាយទាំងញញឹមស្រស់តាមទម្លាប់។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now