ភាគទី16:អំណោយពិសេស

842 49 0
                                    

     នៅក្នុងបន្ទប់មួយដែលស្ថិតក្នុងផ្ទះតូចក្បែរមាត់ទឹកខាងក្រោយភូមិគ្រឹះចនយើងឃើញមានក្រដាសជាច្រើនធ្លាក់រាយប៉ាយពេញឥដ្ឋមើលទៅមិនមែនធ្លាក់ដោយឯកឯងនោះទេវាដូចជាមានអ្នកពង្រាយច្រើនជាងហើយប្រាកដណាស់ថាពិតជាមានអ្នកធ្វើមែន! កាយតូចស្ដើងកំពុងតែជក់ចិត្តស្លុងអារម្មណ៍ទៅនឹងការគូររូបរបស់ខ្លួនដោយមិនខ្វល់ពីមជ្ឈដ្ឋានខាងក្រៅឡើយមើលទៅគេយកចិត្តទុកដាក់ខ្លាំងណាស់។ ម្រាមដៃវែងស្រឡូនកាន់ខ្មៅដៃគូសវាសទៅលើក្រដាស.ស មើលទៅដូចជាអ្នកជំនាញម្នាក់យ៉ាងអញ្ចឹងកែវភ្នែកមុតស្រួចសម្លឹងផ្ដោតទៅលើគំនូរឥតមានព្រិច សក់ពណ៌ទង់ដែងរលើបរលោងធ្លាក់ចុះបាំងថ្ងាស.សរលោងត្រឹមចិញ្ចើមបន្ថែមនូវសម្រស់ដែលឥតខ្ចោះពីធម្មជាតិមួយនេះឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ កាយវិការផ្ដោតអារម្មណ៍ទៅលើអ្វីមួយរបស់គេអាចទាញយកបេះដូងរបស់អ្នកដែលបានឃើញឲ្យធ្លាក់ទៅក្នុងអន្លង់ជ្រៅដោយមិនដឹងខ្លួនបានយ៉ាងងាយ។

      "ហ៊ើយ..ទីបំផុតរួចហើយ.." បន្ទាប់ពីសម្ងំក្នុងផ្ទះតូចនេះមួយព្រឹកធំហើយទីបំផុតថេហ្យុងក៏សម្រេចបាននូវអ្វីដែលគេចង់បានដោយឆ្លងកាត់ការគូរខុស គូរមិនត្រូវចិត្តខាតអស់ក្រដាសជាច្រើនសន្លឹករួចមក។ កាយតូចងើបពត់ពេនខ្លួនសម្រួលសរសៃកុំឲ្យស្ពឹកស្រពន់ពេក ស្នាមញញឹមស្រស់ដូចផ្កាបើកបង្ហាញលើរង្វង់មុខមូលក្រឡង់ដូចវង់ចន្ទ្រាតាមរយ:បបូរមាត់ពណ៌ផ្កាឈូកគួរឲ្យចង់ថែថើបមួយនេះ អាល្អិតសម្លឹងមើលក្រដាសក្នុងដៃទាំងពេញចិត្តពេញថ្លើមជាខ្លាំង ចំណាយពេលមួយព្រឹកមកនេះក៏មិនខាតអត់ប្រយោជន៍ដែរ។ វាជាគំរូម៉ូតសំលៀកបំពាក់បុរសដែលត្រូវបានគូរឡើងដោយថេហ្យុងផ្ទាល់នេះឯង ជាប្រភេទអាវធំក្រាស់សម្រុងវែងដល់ជង្គង់សម្រាប់ពាក់ក្នុងខែត្រជាក់បែបនេះគឺកក់ក្ដៅល្អណាស់។ នេះជាគំរូទីមួយហើយដែលគេបានគូរបន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែក design សម្លៀកបំពាក់ នៅញូវយ៉កថ្មីៗនេះ ហេតុអ្វីក៏នេះជាស្នាដៃទីមួយ? ព្រោះគ្រាន់តែបញ្ចប់ការសិក្សាបានមួយសប្តាហ៍គេក៏រត់មកកូរ៉េតែម្ដងមិនបាននៅធ្វើការអីឡើយដោយសារចង់ជួបមុខគូដណ្ដឹងខ្លាំងពេកទើបប្រញាប់មកខ្លាចថាអ្នកផ្ទះចាប់ឲ្យធ្វើការមុនបានមកជួបជុងហ្គុកនោះអី។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now