ភាគទី10:នឹក

1.1K 60 1
                                    

    ក្រោយពីត្រូវជុងហ្គុកបណ្ដេញចេញពីការងារហើយមីនអាក៏រៀបចំអីវ៉ាន់របស់ខ្លួនដើម្បីចាកចេញពីក្រុមហ៊ុននេះ។ នាងដើរចេញទៅទាំងមិនអស់ចិត្តព្រោះនាងនៅមិនទាន់បាននិយាយរកខុសត្រូវឲ្យខ្លួនឯងនៅឡើយខណៈពេលដែលជុងហ្គុកមកសម្លុតនាងយកមិនផ្ដល់ឱកាសឲ្យនាងបាននិយាយអ្វីសោះក៏គម្រាមយកតែម្ដង។ នាងដើរបណ្ដើរក៏លើកដៃខ្ទប់ឈាមខ្លួនឯងដែលហូរចេញពីចំណុចក្បាលផ្នែកខាងឆ្វេងរបស់នាងបណ្ដើរមូលហេតុនោះគឺ.....

    (ត្រឡប់ទៅកាន់ពេលនោះវិញ)

    អាល្អិតកាន់ពែងកាហ្វេជាប់នឹងដៃទាំងទឹកមុខរាបស្មើសម្លឹងមុខមីនអាមិនដាក់ សូមប្រាប់ថាអាទឹកមុខខ្ជីខ្ជូត ចូលចិត្តរករឿង លេងសើចច្រើនអីហ្នឹងបាត់អស់ហើយពេលនេះគេមិនមែនជាក្មេងតូចគួរឲ្យស្រឡាញ់ដូចមុនទេសូមកុំច្រឡំ!

    "យើងជឿថាឯងមិនហ៊ានទេ ក្មេងតូច!"មីនអានិយាយទាំងជឿជាក់ថាអាល្អិតដែលនៅចំពោះមុខនាងនេះមិនហ៊ានគប់នាងទេព្រោះបើគេហ៊ានមែននាងនឹងបានរឿងរៀបរាប់ទួញសោកប្រាប់ជុងហ្គុកមិនខាន។

     "បើអ្នកមីងមិនចង់ឈឺខ្លួនទេកុំចូលមកមួយជំហានទៀតឲ្យសោះតិចថាខ្ញុំមិនបានប្រាប់!!"អាល្អិតនិយាយទាំងមុខមាំដាក់នាងតែមើលទៅនាងមិនខ្លាចសោះនៅតែបន្តជំហានមកជារឿយៗ!

     "យើងជឿថាឯងមិនហ៊ា-"

     ផូស!!ប្រាវ!!

     មិនទាន់នឹងបានបញ្ចប់ប្រយោគផងពែងកាហ្វេដែលនៅក្នុងដៃរបស់អាល្អិតរូបស្រស់ក៏ហោះសំដៅមករកក្បាលរបស់នាងយ៉ាងខ្លាំងតាមកំហឹងរបស់អ្នកម្ខាងទៀត។ ប្រាប់ហើយថាកុំឲ្យមកឌឺគេ ឃើញទេថាលទ្ធផលវាបែបណា?ថាគប់គឺគប់ហើយ!កុំចង់មកផ្គឺន!! បន្ទាប់ពីទទួលបានមួយពែងកាហ្វេហើយមីនអាក៏គាំងនិយាយមិនចេញធ្វើអីក៏មិនកើតបានត្រឹមតែឈរលើកដៃទៅស្ទាបត្រង់កន្លែងដែលរាងតូចគប់នោះឃើញថាវាមានឈាមជ្រាបចេញមកទៅហើយគ្រាន់តែមើលមិនឃើញព្រោះសក់របស់នាងបិទបាំងជិត។

      "ឯង..ឯងម៉េចក៏.."គាំងអស់ហើយ!ចង់ប្រាប់ថានាងពិតជាមិនចង់ជឿទេថានេះជាការពិត នេះគេពិតជាគប់មែនឬ?

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now