ភាគទី17:ឃ្លាតឆ្ងាយ

774 47 0
                                    

សកម្មភាពរបស់ជុងហ្គុកពេលនេះធ្វើឲ្យអាល្អិតភ័យឡើងរឹងខ្លួនអស់ទៅហើយមិនហ៊ានកម្រើកខ្លួនអីបន្តិចសូម្បីតែដកដង្ហើមក៏មិនចង់ហ៊ានផង។ ជុងហ្គុកសម្លឹងចូលជ្រៅទៅក្នុងភ្នែកអ្នកខាងក្រោមទ្រូងបង្កប់ដោយក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃឬវាស់វែងបាន។ បើគិតទៅរយៈ15ឆ្នាំដែលពួកគេមិនបានជួបឬទាក់ទងគ្នាតែក្ដីស្រឡាញ់ហាក់មិនប្រែប្រួលទៅណាទាល់តែសោះទោះមានមនុស្សជាច្រើនដែលព្យាយាមចូលក្បែរចង់បាននាយតែគេមិនខ្ចីយកភ្នែកមើលព្រោះអារម្មណ៍ជាប់ជំពាក់នឹងអ្នកជាគូដណ្ដឹងហើយក៏មិនចង់ធ្វើជាមនុស្សប្រុសសាវ៉ាបំផ្លាញមុខមាត់គ្រួសារព្រោះតែអារម្មណ៍តណ្ហារបស់យុវវ័យនោះដែរ។

"សុឺត..គេងទៅ!បងមិនធ្វើអីអូនទេបើអូនមិនទាន់ត្រៀមខ្លួនរួចរាល់"ជុងហ្គុកឱនមុខទៅថើបថ្ងាសអ្នកខាងក្រោមទ្រូងមួយខ្សឺតទើបប្រះខ្លួនទៅម្ខាងដោយមិនភ្លេចទាញកាយតូចមកឱបជាប់ទ្រូង។ ឃើញថាអាល្អិតភ័យពេកទើបនាយមិនចង់បំភ័យគេខ្លាំងជាងនេះ។ ដែលធ្វើនេះគ្មានបំណងចង់ធ្វើរឿងលើសលួសនោះទេគ្រាន់តែចង់បំភ័យគេលេងតែប៉ុណ្ណោះ មើលចុះថាពេលនេះគេភ័យប៉ុនណា? បេះដូងលោតញាប់មុខឡើងស្លេកអស់ហើយ ហ៊ឹសៗ..

"សុំទោស!បងបំភ័យអូនហើយ..."ឃើញថាគេស្ងាត់បាត់មាត់បាត់ក ដៃស្រវ៉ាឱបនាយយ៉ាងណែន មើលទៅភ័យមិនស្ទើរទេ ថ្ងៃក្រោយមិនគួរលេងបែបនេះទៀតទេ។

"ហ៊ឹម.."អាល្អិតគ្រាន់តែគ្រហឹមដឹងឮ មុននេះគេភ័យមែនតែមិនមែនគេចង់បដិសេធនឹងជុងហ្គុកដែរគ្រាន់តែគេមិនទាន់ត្រៀមខ្លួនចំពោះរឿងនេះនៅឡើយមកពីគេមិនដែលឆ្លងកាត់ទើបគេខ្លាចបែបនេះ។ ពួកគេក៏បិទភ្នែកគេងលង់លក់ទាំងពីរនាក់រហូតដល់ព្រឹក។

+ថ្ងៃថ្មី

"បងទៅធ្វើការហើយនៅផ្ទះកុំរពឹសពេក ឮទេ?"ក្រោយពីរៀបចំខ្លួននិងញ៉ាំអាហារពេលព្រឹករួចរាល់ពេលនេះជុងហ្គុកកំពុងតែនៅមុខផ្ទះឈរផ្ដែផ្ដាំក្មេងតូចដែលមកជូនដំណើរខ្លួនក៏ចម្លែកដែរដែលថ្ងៃនេះមិនរំអុកតាមទៅជាមួយដូចរាល់ដង ខណៈដែលឡានកំពុងចតចាំនាយស្រាប់ដោយមានជេកជាអ្នកបញ្ជារ។ ដែលមិនតាមទៅជាមួយព្រោះគេចង់នៅផ្ទះដេរអាវឲ្យនាយឲ្យឆាប់ហើយនោះអី។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now