ភាគទី15:សំណង

771 46 5
                                    

    ភ្លេចខ្លួនតែមួយភ្លែតសោះថេហ្យុងមករស់នៅកូរ៉េក្នុងភូមគ្រឹះចនអស់រយ:ពេលមួយខែបាត់ទៅហើយតែទំនាក់ទំនងរបស់គេនិងជុងហ្គុកនៅតែដដែលអាចថាលើសពីមុនទៅទៀត។ ជុងហ្គុកនៅតែស្រឡាញ់ថ្នាក់ថ្នមថេហ្យុងដូចដើមហើយក៏ស្រឡាញ់កាន់តែខ្លាំងថែមទៀត។ ទីបំផុតថ្ងៃដែលជុងហ្គុកកម្លោះ CEO វ័យក្មេងរង់ចាំអស់ពេលជាយូរមកហើយនោះក៏បានមកដល់ ថ្ងៃដែលនាយខំរៀបចំផែនការមួយខែមកនេះវាក៏បានហុចផលមកឲ្យយ៉ាងដូចចិត្ត ចង់ដឹងណាស់់ថាម្ចាស់ដើមហេតុមានការភ្ញាក់ផ្អើលយ៉ាងណាទៅណ៎ ហ៊ឹសៗ..។

     ព្រះទិនករកំពុងតែបណ្ដែតខ្លួនឡើងបញ្ចេញពន្លឺភ្លឺចិញ្ចាចដាស់ឲ្យមនុស្សសត្វទាំងឡាយក្រោកឡើងដើម្បីបំពេញកិច្ចការរបស់ខ្លួនដូចសព្វដង។ ក្រឡេកមកមើលនៅក្នុងក្រុមហ៊ុនធំមិនធម្មតាមួយនេះវិញកំពុងតែមានភាពអ៊ូអរ មនុស្សនិយាយគ្នាពីមាត់មួយទៅមាត់មួយមិនដាច់សូរ មើលមិនដឹងថាកំពុងតែជជែកវែកញែកពិភាក្សាពីរឿងអ្វីឡើយ តែដូចជាឮល្ហៀងៗមកថា...

    "នែ៎!យើងឮថាលោកចនអគ្គនាយក JEON GROUP នឹងមកប្រជុំនៅថ្ងៃនេះដែរណា៎ឯង"បុគ្គលិកស្រីម្នាក់កំពុងតែនិយាយអំពីរឿងដែលនាងបានឮប្រាប់ទៅមិត្តរួមការងាររបស់ខ្លួនដែលអង្គុយតុជិតគ្នានោះ។

     "មែនហេស? តែថាគាត់មកធ្វើអីនៅទីនេះ?"បុគ្គលិកម្នាក់ទៀតដែលជាដៃគូសន្ទនាក៏សួរឡើងទាំងមិនយល់ថាលោកអគ្គនាយកវ័យក្មេងម្នាក់នេះមានការងារអ្វីដែរក្នុងក្រុមហ៊ុននេះ?

     "យើងក៏មិនដឹងដូចគ្នាដឹងត្រឹមថាគាត់មកប្រជុំដែរ ហីយ៉ា..បានហើយធ្វើការទៅរឿងរ៉ាវយ៉ាងម៉េចគង់តែដឹងទេ"

     "អឺៗ..ធ្វើការៗ"មិនចាំបាច់ចង់ដឹងច្រើនពេកទេព្រោះបន្តិចទៀតនេះនឹងបានដឹងច្បាស់ហើយ។

     ក្រាក....

     ទ្វារបន្ទប់ប្រជុំបានបើកឡើងដោយលោកលី ជីស៊ុកជាម្ចាស់ក្រុមហ៊ុនមួយនេះតែបន្តិចទៀតប្រហែលជា..មិនមែនទៀតទេ បង្ហាញឲ្យឃើញអ្នករួមភាគហ៊ុនជាច្រើនបានអង្គុយតាមកន្លែងរៀងខ្លួនរង់ចាំម្ចាស់អង្គប្រជុំធំនៅថ្ងៃនេះ មើលទៅទឹកមុខម្នាក់ៗបៀមជាប់នូវចម្ងល់ហាក់ដូចជាមានអ្វីមួយដែលធ្វើឲ្យពួកគេមិនយល់ពីស្ថានការណ៍ដែលនឹងកើតមានឡើងក្នុងពេលខាងមុខនេះ។ លោកលីដើរចូលមកអង្គុយកន្លែងអគ្គនាយករបស់គាត់តាមទម្លាប់តែត្រូវចងចិញ្ចើមពេលដែលឃើញទឹកមុខប្លែកៗរបស់អ្នកនៅក្នុងបន្ទប់នេះ។ នេះមានអ្វីកើតឡើងដែលគាត់មិនដឹងឬ?

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now