ភាគទី11:លេខាថ្មី

972 56 0
                                    

    យប់យន់សូន្យស្ងាត់បាត់អស់ពន្លឺថ្ងៃបន្សល់ត្រឹមតែភាពងងឹតពេញផ្ទៃមេឃតែវាជាឱកាសល្អសម្រាប់ហ្វូងផ្កាយបញ្ចេញពន្លឺបង្អួតសម្រស់របស់ខ្លួនគួរជាទីគយគន់។ ខ្យល់ត្រជាក់បក់មកពាំនាំនូវទឹកសន្សើមមកជាមួយសាងជាភាពរងារដល់មនុស្សសត្វទាំងឡាយឲ្យប្រញាប់នាំកាយទៅកាន់ទីកន្លែងកក់ក្ដៅរៀងៗខ្លួន។
  
    "មកឈរអីត្រង់នេះ មិនរងារទេហេស?"ជុងហ្គុក ចូលមកឱបកាយតូចពីក្រោយដែលឈរនៅមាត់បង្អួចភ្នែកសម្លឹងទៅហ្វូងផ្កាយដែលរះចាំងពន្លឺព្រៀកៗយ៉ាងស្ងប់ស្ងាត់នោះ ដាក់ចង្ការលើស្មាគេទើបពោលសួរឡើង។ មុននេះនាយទើបតែបង្ហើយកិច្ចការដែលស់ពីក្រុមហ៊ុនរួច។
   
    "ថេយ៍គ្រាន់ចង់មើលផ្កាយប៉ុណ្ណោះ"ដៃតូចស្រឡូនក៏លើកទៅដាក់ពីលើដៃមាំក្រាស់ពោរពេញដោយសរសៃដែលកំពុងឱបចង្កេះគេនោះអង្អែលទៅមកតិចៗទើបឆ្លើយទៅនាយវិញយ៉ាងស្រទន់។

   "ខ្នងអូនយ៉ាងម៉េចហើយលែងឈឺឬនៅ?" ជុងហ្គុកសួរទៅគេរួចទើបឱនមុខទៅថើបកញ្ចឹងកក្រអូបប្រហើរនោះស្រាលៗ នាយពិតជាចូលចិត្តក្លិននេះណាស់បានហិតម្ដងៗពង្វក់នាយស្ទើរតែឆ្កួតទៅហើយ។

    "មិនអីទេថេយ៍លែងឈឺហើយ"ថេយ៍ក៏តបទៅនាយវិញតាមអាការៈរបស់ខ្លួននៅពេលនេះគេលែងឈឺហើយនៅតែស្នាមជាំប៉ុណ្ណោះ។

   "ល្អហើយចឹង!តោះពួកយើងទៅគេងទៅ!"ជុងហ្គុកបបួលរាងតូចទៅគេងព្រោះថានេះក៏យប់ជ្រៅណាស់ទៅហើយអាកាសធាតុក៏ចុះត្រជាក់ទៀតបើនៅយូរខ្លាចថាអាចទៅជាឈឺអីបែបនេះ។

   "បាទ"ថេយ៍ក៏តបទៅនាយវិញទើបពួកគេនាំគ្នាចូលគេងដោយមិនភ្លេចផ្ដល់កម្ដៅឲ្យគ្នាទៅវិញទៅមកតាមរយៈការឱបតាមទម្លាប់។

   ព្រះអាទិត្យប្រាកដខ្លួនឡើងវិញបន្ទាប់ពីបានបាត់ខ្លួនទៅអស់មួយរាត្រីនាំយកថ្ងៃថ្មីមកជាមួយ ពន្លឺពណ៌លឿងដូចមាសចូលមកនាំយកភាពងងឹតឲ្យចាកចេញឆ្ងាយជំនួសវិញដោយកម្ដៅថ្ងៃដែលអាចឲ្យដឹងថាពេលនេះគឺព្រឹកហើយមិនមែនយប់ទៀតទេ។ សម្លេងសត្វយំត្រហឹងអឺងកងលាយឡំជាមួយនឹងសំឡេងខ្យល់បក់វូៗហាក់ដូចជាម៉ោងរោទ៍របស់ធម្មជាតិសម្រាប់ដាស់អ្នកដែលលង់លក់ក្នុងដំណេកឲ្យក្រោកឡើងមកបំពេញការងារតាមតួនាទីរៀងខ្លួន។ ទេសភាពដ៏ស្រស់បំព្រងនាពេលព្រឹកព្រលឹមបូករួមទាំងខ្យល់បក់ត្រជាក់ៗទៀតនោះពិតជាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយណាស់។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now