ភាគទី18:បាត់ខ្លួន

750 58 1
                                    

ថ្ងៃថ្មីក៏បានមកដល់ក៏ជាថ្ងៃដែលជុងហ្គុកត្រូវឡើងទៅអ៊ីតាលីដូចគ្នា។ ពេលនេះនាយគឺកំពុងតែនៅប្រលានយន្តហោះត្រៀមខ្លួនចេញដំណើរក្នុងរយ:ពេល20នាទីទៀត។

"ហ៊ឺ..បងមិនទៅមិនបានទេហេ៎? អ្ហឹកៗ!" ពេលនេះគឺកំពុងតែនៅក្នុងឡាននៅឡើយហើយសម្លេងយំអណ្តឺតអណ្តកនេះក៏គ្មានអ្នកណាក្រៅពីអាល្អិតកំហូចរបស់នាយនោះដែរ។ គេសួរនាយទាំងទឹកភ្នែកដាបពេញថ្ពាល់ ភ្នែកឡើងក្រហមហើមទៀតហើយព្រោះតែយំយូរពេកហ្នឹងឯង។

"មិនបានទេ..បងចាំបាច់ត្រូវតែទៅ!" និយាយបណ្ដើរជូតទឹកភ្នែកឲ្យអាល្អិតនៅលើភ្លៅបណ្ដើរ និយាយពីថាអាណិតអើយអាណិត... យំតាំងពីយប់បន្ទាប់ពីនាយប្រាប់ថាត្រូវទៅអ៊ីតាលីធ្វើការអាចនឹងដល់មួយអាទិត្យអីឯណោះ អាល្អិតនេះយំយែកឃាត់នាយមិនឲ្យទៅនៅរអ៊ូង៉ូវៗធ្វើយ៉ាងណាដើម្បីឃាត់នាយឲ្យបាន ទម្រាំតែលួងឲ្យគេគេងបានក៏កណ្ដាលអាធ្រាតទៅហើយគេមិនហ៊ានបិទភ្នែកទេខ្លាចថាក្រោកមកមិនឃើញនាយ។ ព្រឹកឡើងបើកភ្នែកមកឃើញវ៉ាលីខោអាវរបស់នាយក៏យំមកម្ដងទៀតរហូតដល់ពេលនេះហើយគឺលួងមិនបាត់ទាល់តែសោះ។ អាហារពេលព្រឹកក៏មិនព្រមញ៉ាំនៅតែយំតាមមកជាមួយទាល់តែនាយលួងលោមឡើងចង់ស្អកកទើបព្រមញ៉ាំទាំងទឹកភ្នែកលាយបាយ ឃើញហើយគឺខ្លោចចិត្តតែម្ដង គ្រាន់តែនាយទៅធ្វើការមួយអាទិត្យសោះគេកើតទុក្ខទោម្នេញដូចនាយរត់ចោលគេលែងត្រឡប់មកវិញអញ្ចឹង ក្មេងអើយក្មេង...

"តែថេយ៍មិនចង់ អ្ហឹក..ថេយ៍មិនចង់ឲ្យបងទៅទេ ហ៊ឺៗ..." សម្បូរទឹកភ្នែកដល់ហើយយំនោះយំ មិនដឹងលួងយ៉ាងម៉េចទៀតទេ ពិតជាទាល់តម្រិះមែន

"បងមិនមែនមិនត្រឡប់មកវិញឯណា! បងទៅធ្វើការតើ បានហើយឈប់យំទៅណា៎ បងសុំទៅចុះ! បើអូនបែបនេះបងម៉េចនឹងដាច់ចិត្តទៅចោលអូននោះ" បើនៅតែយំ នៅតែឃាត់បែបហ្នឹងអាចឡើងយន្តហោះរួចឬអត់ទេនេះ នាំឲ្យចិត្តមិនដាច់មិនចង់ទៅចោលអាល្អិតនេះកាន់តែខ្លាំង។

"តែថេយ៍ប្រាកដជានឹកបង! នឹករហូតដល់ស្លាប់ផងក៏មិនដឹង..ហ៊ឹកៗ"

"ពុទ្ធោ!!កូនខ្លារបស់បង..អូនមិនចាំបាច់នឹកបងដល់ថ្នាក់ហ្នឹងក៏បានដែរណា៎" ហួសចិត្តធ្លាយដល់ប៉ែត មិនដឹងថាទៅចេះអាពាក្យអស់នេះមកពីណាទេលោកអើយ! សុទ្ធតែនឹកនាយដល់ស្លាប់ទៀត ពូកែរកនឹកពាក្យនិយាយមែន!

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now