ភាគទី14:មិត្តចាស់

842 57 1
                                    

    "ចន ជុងហ្គុក??/កាង ដុងយ៉ុន??"ទាំងពីរនាក់ក៏បន្លឺឈ្មោះគ្នាឡើងដំណាលគ្នាក្នុងចិត្តបង្កប់ដោយភាពភ្ញាក់ផ្អើលនិងសប្បាយរីករាយគ្រាន់តែជុងហ្គុកមិនបង្ហាញឡើងតែប៉ុណ្ណោះ។

     "ម៉េចក៏ជាឯង?ក្រែងលោកពូកាងជាអ្នកណាត់យើងមកមិនចឹង?"ជុងហ្គុកក៏សួរឡើងទាំងចម្ងល់ដែលមនុស្សដែលបានណាត់ខ្លួនមកមិនមែនជាលោកកាងតែបែរជាលេចមុខកូនប្រុសគាត់ទៅវិញ។

     "ឯងនេះនៅតែដដែលគ្មានឃើញប្រែប្រួលត្រង់ណាសោះ!បែកគ្នា5ឆ្នាំហើយមិនគិតរាក់ទាក់យើងបន្តិចទេឬ?អាមិត្តចង្រៃ!!"ដុងយ៉ុន ក៏ស្ដីឲ្យជុងហ្គុកផាំងៗតាមកំហឹងដែលឆេះឆួលនៅពេលនេះ។ ដែលមានទេមនុស្សបែកគ្នាដល់ទៅ5ឆ្នាំបានជួបគ្នាវិញសូម្បីតែរាក់ទាក់មួយម៉ាត់ក៏គ្មាន?បើជាអ្នកដទៃទៅមិនថាទេតែនេះជាមិត្តនឹងគ្នាតាំងពីរៀនវិទ្យាល័យជួបគ្នាបែរជាធ្វើមិនស្គាល់ទៅវិញ ឈឺចិត្តណាស់ ហ៊ឹក ហ៊ឹក ಥ‿ಥ

     "បានហើយឯងឈប់ចូលតួកំសត់ទៀតទៅ!ឆ្លើយនឹងសំណួរយើងសិនមក"ជុងហ្គុក ក៏និយាយបញ្ឈប់ការចូលតួរបស់ដុងយ៉ុនថាឲ្យនាយគ្មានប្រែប្រួលគេក៏គ្មានអ្វីខុសពីកាលនៅរៀនដែរអាចរិតចូលតួ កំសត់ ដ្រាម៉ាហ្នឹងនៅតែដដែល។

    "ហុឹស! ស្មានថាយើងចង់មកហ្អី បើកុំតែប៉ាយើងបង្ខំទេណា៎យើងក៏មិនបានមកជួបឯងដែរ"ដុងយ៉ុនក៏តបការពិតទៅវិញ ត្រូវហើយដោយសារតែលោកប៉ារបស់គេបង្ខំឲ្យមកទេទើបគេព្រមមកនោះ មនុស្សមិនចូលចិត្តរឿងមុខជំនួញអីអស់នេះផងឲ្យមកជួបដៃគូជំនួញស្អីគួរឲ្យធុញ!! ចុះពីលើយន្តហោះដេកផ្ទះទើបតែបានមួយយប់ព្រឹកឡើងក៏មកបង្ខំឲ្យទៅជួបមនុស្សម្នាក់ដោយសារតែគាត់មានរវល់បន្ទាន់មិនអាចទៅបានទាំងដែលដឹងហើយថាគេមិនចូលចិត្តរឿងទាំងនេះ តែបើគាត់ប្រាប់តាំងពីដំបូងថាជាជុងហ្គុកច្បាស់ណាស់មិនហត់នឹងបង្ខំគេនោះទេគេច្បាស់ជាមកឯងតែម្ដង។

     "ចូលសាច់ការវិញទៅ!"ជុងហ្គុកប្រាប់ទៅដុងយ៉ុនឲ្យចូលសាច់ការវិញក្រោយពីបានដាក់ខ្លួនអង្គុយលើសាឡុងដោយមានថេហ្យុងអង្គុយក្បែរ។ អ្នកម្ខាងទៀតក៏មិនសាំញ៉ាំច្រើនទៀតដែរព្រោះដឹងចរិតមិត្តថាគេមិនចូលចិត្តនិយាយច្រើននោះទេ។ អ្នកទាំងពីរពិភាក្សាការងារប្រើរយ:ពេលជាងមួយម៉ោងទម្រាំរួចរាល់ដល់ថ្នាក់អ្នកអង្គុយស្ដាប់ក្បែរខ្លួននោះឡើងងងុយគេងទៅហើយណាមួយក៏ឃ្លានទៀតតែក៏មិនហ៊ានរំខានពេលវេលាការងាររបស់គូដណ្ដឹងដែរ ព្រឹកមិញដោយសារតែប្រញាប់មកតាមជុងហ្គុកពេកសូម្បីតែអាហារពេលព្រឹកក៏មិនបានញ៉ាំទើបធ្វើឲ្យក្រពះគេទាមទារអាហារនៅពេលនេះ។ ដុងយ៉ុនទោះបីគេមិនចូលចិត្តរឿងមុខជំនួញនេះមែនតែក៏មិនបានន័យថាគេមិនចេះអ្វីសោះនោះដែរណាមួយការងារដែលលោកប៉ាប្រើមកនេះគ្រាន់តែយកឯកសារមកឲ្យជុងហ្គុកពិនិត្យមើលនិងស៊ីញ៉េព្រមព្រៀងតែប៉ុណ្ណោះ។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now