ភាគទី4:គេជាអ្នកណាឲ្យប្រាកដ??

1.3K 79 0
                                    

   យប់យន់ស្ងាត់ជ្រងំមនុស្សសត្វទាំងឡាយលង់លក់នៅក្នុងដំណេកជាមួយនឹងស្បៃរាត្រីដែលមានតែភាពខ្មៅងងឹតបិទបាំងអស់ពន្លឺថ្ងៃតែក៍៏បានជំនួសដោយព្រះចន្ទនិងដួងតារារះឡើងបង្អួតសម្រស់របស់ខ្លួនគួរជាទីគយគន់។

   នៅក្នុងបន្ទប់ដែលមានកាយតូចល្អិតកំពុងគេងលង់លក់ត្រូវបានបំភ្លឺដោយអំពូលពណ៌ពងមាន់នៅក្បែរក្បាលគ្រែគេងរបស់គេតែក៏អាចមើលគ្នាឃើញយ៉ាងងាយ។ ទ្រនិចនាឡិកាចង្អុលបង្ហាញថាម៉ោង 12:20នាទីយប់ទៅហើយតែនៅក្នុងបន្ទប់ដ៏ធំទូលាយមួយនេះបែរជាមានមនុស្សតែម្នាក់គេងទៅវិញហើយម្នាក់នោះគឺជារាងតូចដែលមាននាមជាគូដណ្តឹងរបស់ម្ចាស់បន្ទប់នេះឯង។ ចុះជុងហ្គុកគេទៅណាហេតុអីមិននៅក្នុងបន្ទប់ទាំងដែលនេះជាយប់រំលងអាទ្រាធទៅហើយនោះ?

   ត្រឡប់ទៅពេលប៉ុន្មានម៉ោងមុនពេលដែលជុងហ្គុកចេញទៅនិយាយទូរស័ព្ទជាមួយជេកគីនោះ រាងតូចនៅក្នុងបន្ទប់តែម្នាក់ឯងណាមួយក៏មិនសូវស្រួលខ្លួនផងក៏សម្ងំគេងតែម្ដង ពេលនាយត្រឡប់មកវិញបំណងប្រាប់គេថាខ្លួនត្រូវចេញទៅមើលឃ្លាំងនៅក្រុមហ៊ុនក៏ឃើញថាគេគេងលក់បាត់ទៅហើយទើបនាយអោនទៅថើបថ្ងាសអ្នកដែលលង់លក់មិនដឹងខ្លួននោះមួយខ្សឺតទុកជាការលាទើបប្រញាប់ចេញទៅយ៉ាងលឿន។ មុននេះជេកគីបានខលមកប្រាប់ថាមានមនុស្សប្លែកមុខលួចចូលទៅក្នុងឃ្លាំងក្នុងបំណងមិនល្អតែក៏ត្រូវកូនចៅរបស់នាយដែលនៅយាមឃ្លាំងនោះចាប់បានទើបនាយត្រូវទៅមើលនិងសួរចម្លើយដោយផ្ទាល់ថាអាម្នាក់នោះមានបំណងអ្វីអោយប្រាកដ។

   កាយមាំទាំបោះជំហានជើងធ្ងន់ៗដោយភ្ជាប់មកជាមួយទឹកមុខស្មើរគ្មានជាតិគ្មានជៅតែបង្កប់នូវភាពម៉ឺងម៉ាត់និងភាពកំណាចដូចជាសត្វតោដែលកំពុងតែចាំប្រមាញ់ចំណីរបស់ខ្លួនឃើញហើយមិនខ្លាចមិនញញើតមិនបានពិតមែន! ជុងហ្គុកបោះជំហានសំដៅទៅកាន់បន្ទប់ក្រោមដីដែលបានសាងសង់ឡើងនៅខាងក្រោយឃ្លាំងនោះដោយមានកូនចៅអោនគំនាបគោរពចាំទទួលនាយតាមឋាន:តួនាទីរបស់ពួកគេ។
   "ចៅហ្វាយ!"ជេកគី ប្រញាប់ចេញមកទទួលចៅហ្វាយយ៉ាងលឿនបន្ទាប់ពីបានដឹងថានាយបានមកដល់ហើយ។
   "មនុស្សនៅឯណា?" មិនចាំយូរនាំខាតពេលជុងហ្គុកក៏ចាប់ផ្ដើមសួរពីមនុស្សដែលថ្លើមធំហ៊ានលួចចូលឃ្លាំងរបស់នាយនោះ ប្រហែលជាវាមិនទាន់ស្គាល់ ចន ជុងហ្គុក ច្បាស់នៅឡើយទេទើបបានជាហ៊ានដល់ថ្នាក់នេះ។
   "បាទគឺនៅខាងក្នុងចៅហ្វាយ"ជេកគី
   "ហ៊ឹម! ឆាប់ទៅ!"ជុងហ្គុក នៅតែរក្សាទឹកមុខមាំដដែលបោះជំហានចូលទៅខាងក្នុងដោយមានជេកគីជាអ្នកនាំផ្លូវ មិនមែននាយមិនស្គាល់ផ្លូវឬមិនដែលចូលបន្ទប់នេះទេដែលជេកដើរនាំមុខនេះព្រោះវាជាតួនាទីរបស់កូនចៅតែប៉ុណ្ណោះ។
    តុប តុប!! សម្លេងស្បែកជើងប៊ូតម្លៃថ្លៃពណ៍ខ្មៅរលើបរលោងកកិតទៅនឹងឥដ្ឋនៃបន្ទប់ក្រោមដីទំហំធំមួយ។ ជុងហ្គុកបោះជំហានចុះតាមជណ្ដើរដែលងងឹតឈ្លប់មានត្រឹមអំពូលតូចៗដែលអាចបំភ្លឺឲ្យឃើញត្រឹមតែច្រកដើរចូលតែប៉ុណ្ណោះ។

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now