ភាគទី20: ត្រកូលហារ៉ូហ្គែន

748 59 2
                                    

ថ្ងៃថ្មីចូលមកដល់ជុងហ្គុកសម្រេចចិត្តនាំអាល្អិតកំហូចរបស់នាយទៅលេងផ្ទះធំដែលជាភូមិគ្រឹះហារ៉ូហ្គែននោះឯង មិនចង់ទៅប៉ុន្មានទេគ្រាន់តែទៅណែនាំគូដណ្តឹងរបស់នាយឲ្យអ្នកផ្ទះនោះបានស្គាល់។

"ពួកយើងកំពុងទៅណា?" ថេហ្យុងដែលអង្គុយនៅកៅអីម្ខាងទៀតសួរទៅកាន់ជុងហ្គុកដែលកំពុងតែបញ្ជាឡានឲ្យឈប់ព្រោះខាងមុខជាភ្លើងពណ៍ក្រហម។

"ទៅជួបបងប្រុសរបស់បងនៅមានលោកតាទៀត"ម្រាមដៃវែងៗដាក់លើភ្លៅតូចស្រឡូនអង្អែលច្របាច់តិចៗពីលើខោសាច់ក្រណាត់ទន់រលាស់ ភ្នែកសម្លឹងមើលវិនាទីដែលលោតថយក្រោយរង់ចាំភ្លើងពណ៌បៃតងមកដល់។

"ពិតមែនហេស?" ថេហ្យុងព្រឺសម្បុរខ្ញាកៗហាក់មិនទម្លាប់នឹងកាយវិការបែបនេះតែក៏មិនប្រកែកព្រោះគេក៏..ចូលចិត្តឲ្យនាយប៉ះពាល់បែបហ្នឹងដែរ ពីមួយថ្ងៃទៅមួយថ្ងៃនាយលូកលាន់គេសឹងតែគ្រប់កន្លុកកន្លៀតអស់ទៅហើយតទៅមានតែរៀនទម្លាប់ខ្លួនជាមួយនឹងការប៉ះពាល់រាងកាយគ្នាបែបនេះ។

"អ៊ឹម.." ភ្លើងបៃតងលោតឡើងជុងហ្គុកបន្តដំណើរទៅមុខទៀតដោយដៃម្ខាងបញ្ជារចង្កូតឡានហើយម្ខាងទៀតរវល់តែស្ទាបអង្អែលភ្លៅរាងតូចទៅមកយ៉ាងសប្បាយដៃ យូរៗម្ដងនាយចាប់ប្រអប់ដៃតូចមកថើបខ្សឺតៗហើយញញឹមញញែមហាក់ដូចជាពេញចិត្តពេញថ្លើមណាស់ កែវភ្នែកផ្ដោតទៅលើផ្លូវខាងមុខដោយឥតមានធ្វេសប្រហែសឡើយតែដៃហ្នឹងដូចរវាមដល់ហើយ។ ថេហ្យុងអង្គុយមើលមុខអ្នកម្ខាងទៀតហើយញញឹមយ៉ាងមានក្ដីសុខ បើគិតពេលវេលាគឺខ្លីណាស់ពួកគេទើបតែបានជួបគ្នាមិនទាន់បានពីរខែផង តែរស់នៅជាមួយគ្នាឆាប់ចុះសម្រុង ឆាប់ស្និទ្ធស្នាលគ្នាខ្លាំងយ៉ាងនេះ ជុងហ្គុកស្រឡាញ់ថ្នាក់ថ្នមមើលថែគេគ្រប់យ៉ាងតែគេបែរជាគិតថានាយលួចក្បត់គេទៅមានអ្នកផ្សេងទៅវិញ។

"ថេយ៍សុំទោសណា៎.."

"ហ៊ឹម?សុំទោសរឿងអី?"នាយងាកមើលមុខរាងតូចហើយទើបមើលទៅផ្លូវវិញ សុខៗនិយាយសុំទោសបែបនេះយល់ថាចម្លែកព្រោះមិនដឹងថាមានរឿងអី។

"រឿងថេយ៍គិតថាបងក្បត់ថេយ៍ទៅមានអ្នកផ្សេង ថេយ៍មិនគួរគិតបែបហ្នឹងទេ បងជុងខឹងថេយ៍ដែរទេ? ថេយ៍ពិតជាសុំទោសមែនណា៎!" មានអារម្មណ៍ថាខុសដែលគិតបែបហ្នឹងព្រោះការគិតបែបនេះវាហាក់ដូចជាមិនទុកចិត្តអ្នកម្ខាងទៀតយ៉ាងអញ្ចឹង មនុស្សស្រឡាញ់គ្នាត្រូវតែទុកចិត្តគ្នាឬមិនមែន?

💍គូរដណ្តឹងសំណព្វ💞Where stories live. Discover now