Part24. មើលងាយ!!

293 27 2
                                        

   ***
   «មួយរយៈនេះបងមិនដែលឃើញឯងខលមកបងម្តងណាសោះ» ជំនួសឲ្យភាពស្ងៀមស្ងាត់នៅក្នុងឡាន មីនហូចាប់ផ្តើមធ្វើការសន្ទនាជាមុន ហើយហេតុផលមួយនេះក៏គេចង់ដឹងដូចគ្នា ព្រោះគេចាំបានថាគេធ្លាប់បានឲ្យលេខរបស់គេទៅកាន់ជីមីនម្តងរួចមកហើយ។
   «សុំទោសផងបងមីនហូ ព្រោះតែខ្ញុំរវល់ខ្លាំងពេកទើបមិន
បានខលទៅលេងបង ណាមួយខ្ញុំក៏ទើបតែមានទូរស័ព្ទប្រើដូចគ្នា នេះជាហេតុផលដែលខ្ញុំមិនបានខលទៅលេងបង
»ទូរស័ព្ទលើតុរបស់ម្ចាស់ផ្ទះគេមិនចង់យកមកប្រើជារឿងផ្ទាល់ខ្លួន ទើបតែពេលដែលគេមកពីសមុទ្រនោះទេ ជាពេលដែលគេអាចមានរបស់ប្រើប្រាស់ខ្លួនឯងនោះ។
   «បើអញ្ចឹងបងអាចសុំលេខរបស់ឯងមួយផងតើបានទេ?
»ទម្រាំតែជីមីនមានពេលខលមកគេ បើសិនជាគេយក
ឪកាសមួយនេះដោយសុំលេខរបស់ជីមីនយកមកទុកខល
ទៅខ្លួនឯងវិញវាដូចជាលឿនជាង ពេលនោះគេអាចជាមាន
ពេលនិយាយលេងជាមួយនិងជីមីនបានច្រើន ហើយក៏កាន់តែបានស្គាល់ចិត្តរបស់ជីមីនច្បាស់ដូចគ្នា។
   «បាទបាន! គ្មានបញ្ហាទេ»គេយកទូរស័ព្ទរបស់ខ្លួនឯងចុចលេខឲ្យមីនហូបានឃើញ នាយកម្លោះញញឹមជាប់ពេលបានលេខមនុស្សដែលខ្លួនលួចចាប់អារម្មណ៍ ទម្រាំតែបានជួបជីមីនម្តងៗវាមិនងាយទេសម្រាប់គេ ដូច្នេះហើយគេត្រូវតែចាប់យកឪកាសមួយនេះឲ្យជាប់។
   «ដល់កន្លែងស្នាក់នៅរបស់ខ្ញុំហើយបងមីនហូ អរគុណបងខ្លាំងណាស់ដែលបានជូនខ្ញុំមកផ្ទះ»
   «បងរីករាយជានិច្ច ឆាប់ចូលផ្ទះហើយញាំថ្នាំអាងនិងបានចូលគេង ពេលនោះជីមីននិងបានឆាប់ជា»
   «មានគ្រូពេទ្យនៅចាំឲ្យពិភាក្សាបែបនេះ ជំងឺរបស់ខ្ញុំប្រាកដជាឆាប់ជាមិនខាន»ជីមីន ញញឹមនិងនិយាយពាក្យលេងសើចជាមួយមីនហូ គេមិនដឹងនោះទេថាពួកគេត្រឹមតែស្គាល់គ្នាមួយរយះខ្លី ក៏ប៉ុន្តែភាពសិ្នទ្ធស្នាលដែលពួកគេមាននៅពេលនេះ ប្រៀបដូចជាស្គាល់គ្នាមករាប់ឆ្នាំ អាចថាជីមីនជាមនុស្សរុះរាយឆាប់ចុះសម្រុងនិងអ្នកដទៃ សូម្បី តែអ្នកបម្រើដែលនៅផ្ទះជាមួយគេក៏ស្រឡាញ់ចូលចិត្ត
ជីមីនត្រឹមមួយរយះពេលដូចគ្នា។
   «អូខេ! បើមានរឿងអីឬមួយក៏ជីមីនឈឺអីខលប្រាប់បងឮទេ? បងរីករាយនិងលើកទូរស័ព្ទរបស់ជីមីន២៤ម៉ោង»
   «បាទខ្ញុំដឹងហើយបងមីនហូ បើអញ្ចឹងខ្ញុំចូលផ្ទះសិនហើយ បងប្រុសធ្វើដំណើរដោយសុវត្ថិភាពណា»
   «អរគុណណាស់ជីមីនដែលបារម្ភពីបង បងទៅហើយ»
ជីមីន ងក់ក្បាលទើបនាយចាប់ផ្តើមបើកឡានចេញទៅ។ ឯរាងតូចមិនបានឈរនៅយូរនោះទេគេក៏បន្តដំណើររបស់ខ្លួនដើរចូលផ្ទះ មុនដំបូងដែលគេងើបពីឈឺគេមិនបានចូលធ្វើការវិញភ្លាមៗនោះទេ ពេលនេះគេឡើងកាំជណ្តើរដើម្បីឡើងទៅរកបន្ទប់របស់គេចង់គេសម្រាកយកកម្លាំងសិន។
   «យកលេសធ្វើជាឈឺ តែតាមការពិតចង់ចេញទៅជួបប្រុសក៏ថាទៅ»
   «អ្នកប្រុស»គេហៅឈ្មោះរបស់នាយទាំងមិនចង់លឺសម្លេង ព្រោះគេនៅចាំរឿងរ៉ាវដែលនាយបានធ្វើក៏ដូចជាបាននិយាយមកកាន់គេយ៉ាងច្បាស់កាលពីម្សិញមិញនេះនូវឡើយទេ ហើយគេជាមនុស្សដែលចងចាំបានខ្ពស់នូវរឿងឈឺចាប់ អ្នកណាបានធ្វើអ្វីមកលើគេ គេមិនដែលភ្លេច
ងាយៗឡើយ។
   «យ៉ាងម៉េចភ្ញាក់ផ្អើលដែលយើងបានឃើញឯងឈរ
និយាយជាមួយនិងប្រុសថ្មីរបស់ឯងតើមែនទេ?»យ៉ុនគី ឈរឱបដៃនិយាយមើលងាយដល់ជីមីនដោយមិនបានគិត
ពីចិត្តរបស់អ្នកដែលបានស្តាប់ហើយថាវាឈឺកម្រិតណា
នោះទេ។ គេមើលឃើញដោយសារតែថ្ងៃនេះគេនៅផ្ទះមួយល្ងាចហើយឈរមើលទេសភាពពីលើផ្ទះនៅលើរានហាលខាងក្រៅបន្ទប់របស់គេ ប៉ុន្តែអ្វីដែលធ្វើឲ្យកម្តៅនៅ
ក្នុងខ្លួនរបស់គេកើតឡើងរាប់មិនអស់ដោយសារតែបាន
ឃើញសកម្មភាពជីមីននិយាយជាមួយនិងប្រុសម្នាក់ណាក៏មិនដឹងនៅមុខផ្ទះ ភាពសប្បាយរីករាយរបស់អ្នកទាំងពីរឈរ
និយាយគ្នាធ្វើឲ្យអ្នកដែលមើលមកពីខាងលើក្តាប់ដៃយ៉ាងណែនដោយគ្មានមូលហេតុ។
   «អ្នកប្រុសកំពុងនិយាយពីអីខ្ញុំមិនយល់ទេ»
   «ឯងមិនយល់ឬមួយក៏ធ្វើមិនឮ?»
   «ខ្ញុំមិនដូចអ្វីដែលអ្នកប្រុសកំពុងតែគិតឡើយ ខ្ញុំនិងបងមីនហូគ្រាន់តែស្គាល់គ្នាធម្មតា ហើយគាត់ក៏ជូនខ្ញុំមកផ្ទះជារឿងប៉ុណ្ណឹងមិនបានធ្វើអ្វីលើសលួសឡើយ»គេនិយាយបក
ស្រាយទាំងដែលគេមិនបានខុស គ្រប់ពាក្យដែលគេនិយាយសុទ្ធតែជាការពិត ហើយគេក៏មិនយល់ដែលថាចាំបាច់មកនិយាយបកស្រាយឲ្យយ៉ុនគីបានស្តាប់ធ្វើអ្វីដូចគ្នា ដឹងស្រាប់ហើយថានាយគិតយ៉ាងណាមកលើគេ ប៉ុន្តែគេនៅតែនិយាយដើម្បីកុំឲ្យនាយយល់ច្រឡំដដែល។
   «គ្រាន់តែស្គាល់គ្នាហៅបងពេញមាត់ ចុះទម្រាំតែស្និទ្ធស្នាលគ្នា ជាងនេះនោះមិននាំគ្នាឡើងគ្រែទៅហើយទេហី»
   «អ្នកប្រុសកំពុងតែនិយាយមើលងាយខ្ញុំហើយ»គេខឹងឡើងញ័រសាច់ក្រោយស្តាប់អ្វីដែលយ៉ុនគីបាននិយាយចេញមក គ្រប់ពាក្យដែលនាយនិយាយវាចេញមក សុទ្ធតែជាពាក្យដែលមើលងាយគេទាំងអស់ គេមិនបានខុសទោះពន្យល់ឲ្យនាយស្តាប់យ៉ាងណាក៏នាយនៅតែគិតអាក្រក់មកលើគេដដែល។
   «យើងមិនបានមើលងាយ គ្រាន់តែនិយាយអ្វីដែលជាការពិតតែប៉ុណ្ណោះ»
   «ខ្ញុំចង់ធ្វើអីធ្វើជាមួយអ្នកណាក៏មិនមែនជារឿងរបស់អ្នក
ប្រុសដែលមកចាំឈឺឆ្អាលរឿងរបស់ខ្ញុំដែរ ព្រោះអ្នកប្រុសគ្មានសិទ្ធិ»
   «ផាក ជីមីន! ឯងដូចជាប្រហើននិងយើងពេកហើយ»
   «ខ្ញុំសុំទោសដែលខ្ញុំនិយាយបែបនេះ ប៉ុន្តែនេះគឺជាជីវិតរបស់ខ្ញុំ មិនពាក់ព័ន្ធជាមួយអ្នកប្រុសឡើយ សុំលា»ជីមីន ដើរចេញពីនាយខ្លាចថាទប់ទឹកភ្នែកមិនជាប់ គេក្តាប់ដៃយ៉ាងណែនដើម្បីទប់ទល់នៃភាពឈឺចាប់ដែលយ៉ុនគីគិតថាគេជាប្រុសបែបនោះ ទោះគេស្រលាញ់នាយខ្លាំង ប៉ុន្តែយ៉ុនគីគ្មានសិទ្ធិអីមកនិយាយកាត់កាលគេតាមតែអំពើចិត្ត និងជឿអ្វីដែលត្រឹមតែឃើញនិងភ្នែកបែបនោះឡើយ។
   «ពុទ្ធោអើយ»មនុស្សមាឌធំស្រែកមួយវ៉ាស់លើកជើធាក់ខ្យល់ អារម្មណ៍ខឹងចេះតែកើតឡើងនៅលើខ្លួនរបស់គេមិនឈប់ កាលដែលជីមីនមកនិយាយស្តីបញ្ឈឺឌឺដងបែបនេះនាយមិនដឹងថាហេតុអ្វីបានជាត្រូវខឹង ហេតុអ្វីទៅខ្វល់ខ្វាយរឿងរបស់ជីមីនទាំងដែលមិនត្រូវជាស្អីនិងគ្នា ឬក៏ភ្លេចពីសម្តីដែលខ្លួនធ្លាប់និយាយជាមួយជីមីនពីមុនមកហើយតើមែនទេ?
   «អ្ហឹក»រាងកាយតូចទម្លាក់ខ្លួននៅលើពូកគេងដោយជ្រាប
ទឹកភ្នែកចេញតាមកន្ទុយភ្នែក គេឈឺចិត្តដែលយ៉ុនគីមិនទុក
ចិត្តគេ គេឈឺចាប់ដែលត្រូវមនុស្សខ្លួនស្រឡាញ់និយាយ
មើលងាយ គេឈឺចិត្តដែលទៅស្រឡាញ់មនុស្សដូចជានាយដែលមិនស្គាល់ពីគុណតម្លៃនៃសេចក្តីស្រឡាញ់ដែលគេបានប្រគល់ឲ្យ គេពិតជាមិនយល់ទេហេតុអ្វីក៏គេអាចទៅ
ស្រឡាញ់មនុស្សដូចជាយ៉ុនគីបាន?
   «ខ្ញុំស្អប់អ្នកប្រុស..អ្ហឹក..ហឹក»មួយរយះក្រោយនេះគេស្រក់ទឹកភ្នែកដោយសារតែយ៉ុនគីញឹកញាប់ខ្លាំងណាស់ ទោះចង់ហាមក៏ហាមមិនបាន បានត្រឹមតែឈឺខ្លួនឯង បើដឹងថាប្រឡូកក្នុងស្នេហាឈឺចាប់បែបនេះ គេមិនព្រមធ្វើតាមបេះដូងតាំងពីដំបូងមកម្លេះ។ ក្រសែភ្នែករបស់គេសម្លឹងមើលជុំវិញបន្ទប់ ទិដ្ឋភាពដែលមានរវាងគេជាមួយនិងយ៉ុនគីនៅមិនទាន់បាត់រលុបទៅណាទេ យប់មិញគឺជាយប់ដែលផ្អែមល្ហែមសម្រាប់គេ ហើយគេក៏មិននឹកស្មានថាពេលព្រឹកឡើងជាព្រឹកដែលសែនជូចត់សម្រាប់ជីវិតរបស់គេដូចគ្នា។ សកម្មភាពនិងសម្តីកាយវិការរបស់យ៉ុនគីដែលធ្លាប់ធ្វើចំពោះគេកន្លងមកគេនៅចាំមិនភ្លេចនោះទេ ទោះបីវាជា
សកម្មភាពក្លែងក្លាយទាំងអស់ក៏ដោយ គេចង់ឲ្យពេល វេលាត្រលប់ទៅពេលនោះខ្លាំងណាស់ ពេលដែលគេមិនដឹងរឿងជាមួយក្តីសង្ឈឹមក្លែងក្លាយវានិងមិនឈឺចាប់ដូចដែលពេលគេបានដឹងឡើយ។

#JK

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now