Part23. ភ្ញាក់ផ្អើល!!

179 29 2
                                    

***
    មន្ទីរពេទ្យ៚

   ពេលល្ងាចបានមកដល់ នៅក្នុងមន្ទីរពេទ្យមួយកន្លែងបើយើងក្រឡេកមកមើលកម្លោះតូចម្នាក់ដែលគេងនៅលើគ្រែមន្ទីរពេទ្យឯណេះវិញ ឃើញថាជីមីនកំពុងតែគេងមិនទាន់ភ្ញាក់នូវឡើយទេ អាចថាជាតិថ្នាំដែលពេទ្យបានចាក់ឲ្យនៅមិនទាន់បន្សាប។
   «ហឹម»មិនយូរប៉ុន្មានសម្លេងក្រហឹមចេញពីបំពង់កបបូរមាត់តូចរបស់ជីមីនក៏បានបន្លឺសំនៀងឡើង ត្របកភ្នែកស្តើងចាប់ផ្តើមបើកឡើងសម្លឹងមើលផ្ទៃពិដានដែលមានអំពូល
ភ្លើងពណ៌សបំពាក់នៅលើនោះ កែវភ្នែកតូចចាប់ផ្តើមបិតចូលគ្នា មានអារម្មណ៍ថាពន្លឺភ្លើងដែលបើកចោលនៅលើពិដានចាំងភ្នែករបស់គេខ្លាំង អាចថាគេគេងយូរគួរសម ទើប
មិនទម្លាប់និងពន្លឺដែលភ្លឺប៉ះមករកភ្នែករបស់គេខ្លាំងពេកក៏ថាបាន។
   «ជីមីន! ឯងដឹងខ្លួនហើយហ្ហេស៎?»
   «បងភីម! ខ្ញុំនៅទីណានិង?»
   «ឯងក្តៅខ្លួនដូចជាភ្លើង ទើបអ្នកស្រីនាំឯងមកមន្ទីរពេទ្យ ពេលនេះ ឯងមានឈឺត្រង់ណាដែរទេ? ចាំបងទៅហៅគ្រូពេទ្យមកឲ្យពិនិត្យមើលរាងកាយរបស់ឯង»ភីម ជួយគ្រារាងតូចឲ្យងើបអង្គុយបានស្រួល រាងកាយរបស់គេមិនសូវជារឹងមាំប៉ុន្មានទេនៅពេលនេះ ត្រូវតែមានជំនួយចាំជួយបែបនេះឯង។
   «ខ្ញុំមិនអីទេបង បានគ្រាន់បើហើយ! ហើយចុះអ៊ុំស្រីគាត់
ទៅណាហើយ?»
   «បងឲ្យគាត់ទៅផ្ទះសម្រាកបាត់ហើយ! ឯងឃ្លានដែរទេ? ចាំបងទៅទិញម្ហូបយកមកឲ្យ»
   «ឃ្លានតិចតួច»
   «បើចឹងរងចាំបន្តិចណា បងនិងប្រញាប់ត្រលប់មកវិញ»
   «បាទ»រាងតូចផ្តល់ស្នាមញញឹមទៅកាន់ភីម ទើបនាងបើកទ្វារចេញមកខាងក្រៅដើម្បីទិញអាហារពេលល្ងាចឲ្យជីមីន។ បន្ទាប់ពីគ្មានវត្តមានរបស់នាង ជីមីនចាប់ផ្តើមស្ងៀមស្ងាត់ម្តងទៀត កែវភ្នែករបស់គេព្យាយាមសម្លឹងមើលបរិវេណបន្ទប់មួយនេះជាមួយនិងអារម្មណ៍ទុក្ខសោកសារជាថ្មី។ រឿងរ៉ាវដែលបានកើតឡើងមកលើគេវាភ្លាមៗពេក គេ
ធ្វើចិត្តមិនទាន់បាន ក្តីស្នេហ៍ដែលគេបានប្រគល់ជូនយ៉ុនគីតែម្ខាងវា ពិតជាឈឺចាប់ខ្លាំងបំផុត ឈឺដល់ថ្នាក់គេត្រូវយំរហូតដល់ដេកពេទ្យ ប៉ុន្តែវត្តមានរបស់ប្រុសកម្លោះមិនបានចូលមកមើលឬមកសួរសុខទុក្ខគេម្តងណាឡើយ ត្រឹម
ប៉ុណ្ណឹងគួរតែបញ្ជាក់បានហើយថានាយគិតយ៉ាងណាមកលើគេ គេមិនសំខាន់អ្វីដែលសំខាន់គឺរាងកាយរបស់គេ ដែលយ៉ុនចង់បានហើយប្រើប្រាស់ពាក្យកុហកដើម្បីយកអ្វីដែលនាយចង់បានតែប៉ុណ្ណោះ គេគ្មានសារះសំខាន់អ្វីចំពោះនាយបន្តិចឡើយ។ កាន់តែគិតគឺកាន់តែឈឺចាប់ខ្លួនឯង ទឹកភ្នែកក៏ចេះតែស្រក់ចុះមក ចង់ហាមក៏ហាមឃាត់
មិនបាន មានតែបណ្តោយឲ្យវាហូរមកអស់ចិត្តរបស់ វា តែគេឈប់ឈឺពេលនោះគេនិងបានគ្រាន់បើមកធ្វើជាជីមីន
ដូចដើម មិនខានឡើយ។
   មួយសន្ទុះក្រោយមកភីមក៏ចូលមកក្នុងបន្ទប់វិញជាមួយ
និងរបស់ជាច្រើនសម្រាប់ជីមីនរួមទាំងរបស់នាងមកជាមួយផងដែរ។
   «ខ្ញុំឆ្អែតហើយបងអរគុណណាស់»
   «មិនអីទេ! និយាយចឹងបងបានខលប្រាប់អ្នកស្រីអំពី
សុខភាពរបស់ឯងរួចហើយ ដើម្បីកុំឲ្យគាត់មានការព្រួយបារម្ភរហូតដល់គេងមិនលក់»
   «ខ្ញុំនេះរំខានពួកបងហើយនិងអ៊ុំស្រីខ្លាំងណាស់ ការងារមិនបានធ្វើ នៅឲ្យបងមកមើលថែហើយធ្វើឲ្យអ៊ុំស្រីត្រូវមកពិបាកចិត្តដោយសារតែខ្ញុំម្តងទៀត»គេឱនមុខចុះហាក់ដឹងកំហុសរបស់ខ្លួនឯង ជីមីនអាចជាគិតថាគេជាមនុស្សនាំទុកដល់អ្នកដែលនៅជុំវិញខ្លួនក៏ថាបាន ទាំងដែលពួកគេមិនបាននិយាយឬក៏គិតដូចដែលជីមីនបាននិយាយឡើយ។
   «មិនអីទេជីមីន! វត្តមានរបស់មនុស្សនៅក្នុងផ្ទះឈឺឬក៏មិនស្រួលខ្លួន បងហើយនិងអ្នកស្រីតែងតែចាំមើលថែបែបនេះគឺជារឿងធម្មតាទៅហើយ ឯងកុំគិតច្រើនអី ពួកយើង
ស្រឡាញ់ឯង»
   «ខ្ញុំអរគុណចំពោះក្តីស្រឡាញ់ដែលបងមានចំពោះខ្ញុំ អរគុណពិតមែន»គេមិនដែលទទួលបានក្តីស្រឡាញ់ពីអ្នកណា ពេលបានឮភីមនិយាយដូច្នេះអត់និងស្រក់ទឹកភ្នែកដោយក្តីរំភើបមកមិនបាន ក្តីស្រឡាញ់បោកប្រាស់ដែលគេធ្លាប់ជួបនាពេលថ្មីៗនេះ ទើបគេរអារនិងទទួលយក ប៉ុន្តែអ្នក
ទាំងអស់គ្នាស្រឡាញ់គេពិត មិនមែនដូចមនុស្សដែលគេកំពុងតែគិតដល់ឡើយ។
   «ឈប់យំហើយប្រញាប់ចូលគេង ព្រោះស្អែកនេះឯងត្រូវចេញពីពេទ្យត្រលប់ទៅផ្ទះហើយ»
   «បាទបង! បងស្រីក៏ដូចគ្នា សុបិន្តល្អណាបងស្រី»
   «ចាស៎! ឯងក៏ដូចគ្នាជីមីន»នាងផ្តល់ស្នាមញញឹម ទើបទាញភួយមកដណ្តប់ឲ្យគេហើយក៏មិនភ្លេចគេងនៅក្បែរជីមីនដូចគ្នា។

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now