***
រីង៚រីង៚សម្លេងទូរស័ព្ទរោទ៍បានបន្លឺឡើងទាំងព្រលឹមនៅព្រឹកថ្ងៃថ្មីធ្វើឲ្យរំខានដំណេករបស់ជីមីនទាំងព្រឹក ចិញ្ចើមក្រាស់របស់គេចាប់ផ្តើមជ្រួញចូលគ្នាពេលដែលទទួលដឹងឮដល់
ការឈឺចាប់នៅត្រង់ចំណុចក្បាលសារជាថ្មី នេះបញ្ជាក់បានថាកាលពីយប់មិញនេះគេគេងទាំងទឹកភ្នែកម្តងទៀតច្បាស់ណាស់ បើមិនដូច្នេះទេពេលព្រឹកបែបនេះគេមិនមែនមកត្រូវយកដៃឈ្លីក្បាលដោយសារតែការឈឺចាប់ឡើយ។
«សួស្តីជីមីននិយាយ»ទោះជាឈឺយ៉ាងណា គេក៏នៅតែចុចទទួលលេខអ្នកម្ខាងទៀតដែលបានខលចូលមកដដែល គេខ្លាចថាអ្នកខាងនោះមានការសំខាន់ ទោះគេមិនដឹងថាជាអ្នកណាក៏ដោយ។
(ជីមីននេះគឺបងមីនហូណា)
«បងមីនហូ! បងខលមកខ្ញុំទាំងព្រឹកបែបនេះមានការអីតើមែនទេ?»
(គ្មានការអីទេ! បងគ្រាន់តែចង់ដឹងថាសុខភាពរបស់ឯង
ពេលនេះ បានគ្រាន់បើហើយឬនៅ មានបានលេបថ្នាំទៀងពេលដែរទេ?)
«គឺ..ខ្ញុំបានគ្រាន់បើហើយបង អរគុណបងមីនហូច្រើនហើយដែលបានខលមកសួរសុខទុក្ខ»ជីមីនមិនចង់ឲ្យមីនហូដឹងថាពេលនេះនៅឈឺដូចពីម្សិល ទើបនិយាយកុហក
ដោយសារតែគេគេងមិនបានញាំថ្នាំ ណាមួយនៅយំថែម
ទៀត វាអាចនិងជាដែរទេ?
(បានឮឯងនិយាយបែបនេះបងក៏សប្បាយចិត្ត ព្រោះបង
បារម្ភពីឯងខ្លាំងណាស់)គិតបែបណានិយាយបែបនោះមិនលាក់លៀមឡើយ អាការៈបែបនេះមនុស្សមួយចំនួនគេអាចមើលដឹងថាមីនហូកំពុងគិតអ្វីលើជីមីន គ្រាន់តែសាមី
ខ្លួនជីមីនមិនដឹងតែប៉ុណ្ណោះ។
«អរគុណបងម្តងទៀត ខ្ញុំមិនកើតអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែគ្រុនក្តៅប៉ុណ្ណោះ ម្យ៉ងទៀតដូចដែលខ្ញុំនិយាយប្រាប់បងអញ្ចឹង មានបងពេទ្យនៅជួយព្យាបាលទាំងមូលហើយជំងឺរបស់ខ្ញុំច្បាស់ជាមិនអីអញ្ចឹងហើយ»
(ហឹសៗ! បើអញ្ចឹងក៏ព្យាបាលឲ្យឆាប់ជាទៅ ព្រោះបើ
ជីមីនជាពេល ណាបងនាំឯងទៅញាំរបស់ឆ្ងាញ់ៗតើយ៉ាងម៉េចដែរ?)
«បងជាអ្នកនិយាយដោយខ្លួនឯងទេណា»
(បាទ! បងនិយាយបែបណានិងធ្វើបែបនិង)
«បើអញ្ចឹងខ្ញុំនិងមិនក្រែងចិត្តបងនោះទេប្រាប់ឲ្យហើយ»
(បងរីករាយសម្រាប់ជីមីនជានិច្ច! បើអញ្ចឹងបងដាក់ចុះហើយណា បងមិនរំខានឯងទៀតទេ ប្រញាប់ព្យាបាលខ្លួនឲ្យជា បងរងចាំជីមីនមកដើរលេងញាំអីឆ្ញាញ់ៗជាមួយបង)
«ខ្ញុំសន្យា»ទូរស័ព្ទបានកាត់ផ្តាច់ ការសន្ទនានិងមានអ្នក
បារម្ភពីគេពីចម្ងាយក៏អាចធ្វើឲ្យជីមីនផុតទុកកង្វល់បានខ្លះ ព្រឹកឡើងបើកភ្នែកមកកាលណាមានតែភាពឈឺចាប់និង
រឿងរ៉ាវអតីតកាល វាធ្វើឲ្យជីវិតរបស់គេមិនស្រស់បំព្រងដូចជាផ្ការីកទាល់តែសោះ។

YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។