***
គ្រែពេទ្យបានរុញរាងកាយរបស់អ្នកជំងឺចូលបន្ទប់សង្រ្គោះ ដោយមានសាច់ញាតិរងចាំនៅខាងក្រៅ ទុកឲ្យលោកគ្រូពេទ្យដែលនៅ ខាងក្នុងធ្វើតួនាទីរបស់គាត់។ កន្លងទៅប្រហែលជា៣០នាទី បន្តិចក្រោយមកក៏មាន
ពេទ្យប្រុសម្នាក់ចេញពីបន្ទប់សង្រ្គោះ គាត់ដោះម៉ាស់ចេញមុននិងហាស្តីទៅកាន់សាច់ញាតិអ្នកជំងឺ:
«អ្នកស្រីជាសាច់ញាតិរបស់អ្នកជំងឺតើមែនទេ?»
«ចាសមែនហើយលោកគ្រូពេទ្យ ខ្ញុំគឺជាអ៊ុំរបស់គេ ពេលនេះក្មួយខ្ញុំយ៉ាងម៉េចទៅហើយ?»
«អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ ជាសំណាងល្អដែលសាច់ញាតិបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យទាន់ពេល កុំអីពេលនេះពួកខ្ញុំជួយក្មួយលោកស្រីមិនបានឡើយ»
«អរគុណលោកគ្រូពេទ្យខ្លាំងណាស់ដែលបានជួយក្មួយរបស់ខ្ញុំ តើពេលនេះគេកើតអីទៅពេទ្យ ហេតុអ្វីក៏ខ្លួនរបស់គេក្តៅដូចជាភ្លើងបែបនេះ?»
«ប្រហែលជាអ្នកជំងឺគិតច្រើននិងស្មុគស្មាញខ្លាំងពេក ទើបឈានដល់ដំណាក់កាលនេះ ប៉ុន្តែខាងខ្ញុំបានរៀបចំថ្នាំបញ្ចុះកម្តៅនិងដាក់សេរ៉ូមឲ្យគេរួចហើយ អស់ជាតិថ្នាំពេលណាអាចទៅសម្រាកនៅផ្ទះបាន»
«អរគុណលោកគ្រូពេទ្យម្តងទៀត»
«ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ អ្នកស្រីកុំគួរសមពេកអី»
«ចាស»
«ខាងខ្ញុំនិងនាំអ្នកជំងឺទៅបន្ទប់សម្រាកធម្មតា អស់សេរ៉ូមពេលណា អាចទៅផ្ទះបាន បន្ទាប់មកបើកថ្នាំតាមបញ្ជាពេទ្យយកទៅលេបឲ្យបានទៀងទាត់និងជាមកដូចធម្មតាវិញហើយ»
«ចាសអរគុណណាស់ពេទ្យ»អ្នកស្រីនៅតែនិយាយពាក្យអរគុណទៅកាន់ពេទ្យម្តងជាពីរដង សំណាងហើយដែលយកមកដល់ដៃរបស់គាត់ទាន់ កុំអីអ្នកស្រីមីនមិនដឹងថាបន្ទោសខ្លួនឯងយ៉ាងណាទេនៅពេលនេះ មនុស្សតែម្នាក់សោះគាត់មើលថែមិនបានល្អផង គាត់មិនគួរទុកឲ្យជីមីន
នៅម្នាក់ឯងរហូតធ្លាក់ខ្លួនឈឺបែបនេះឡើយ។
«អ្នកស្រី! ខ្ញុំថាពួកយើងនាំគ្នាចូលទៅមើលជីមីនទៅតើល្អទេ?»
«ល្អ! ឆាប់ទៅ»
«ចាស»***
នៅក្នុងបន្ទប់អ្នកជំងឺមួយកន្លែង មានក្មេងប្រុសម្នាក់កំពុងតែគេងលក់ យ៉ាងស្កប់ស្កាល់ដោយសារតែជាតិថ្នាំបានបញ្ចូលនៅក្នុងសេរ៉ូមពេទ្យ ព្រោះតែចង់ឲ្យអ្នកជំងឺឆាប់មានកម្លាំងទើបពេទ្យចាក់ថ្នាំដើម្បីឲ្យគេគេងច្រើនបានគ្រប់គ្រាន់។ មនុស្សស្រីពីរនាក់ដែលមានវ័យចំណាស់និងម្នាក់
ទៀតវ័យស្រករទៅនិងកូនប្រុសរបស់ត្រកូលមីនដើរចូលក្នុងបន្ទប់របស់ជីមីនដែលកំពុងតែគេងយ៉ាងថ្នមសម្លេងបំផុតមិនហ៊ានរំខានគេក្នុងការគេងឡើយ។
អ្នកស្រីសម្លឹងមើលទៅផ្ទៃមុខរបស់ជីមីនជាមួយនិងការ
អាណិតយ៉ាងខ្លាំង គាត់មិនដឹងទេថាជីមីនទៅជួបអ្វីខ្លះមុនពេលដែលគេមកជួបនិងគាត់ គាត់ដឹងត្រឹមតែថាតាំងពីមានវត្តមានរបស់ជីមីនចូលមករស់នៅក្នុងភូមិគ្រឹះរបស់គាត់មក ជីមីនតែងតែជួបទុកគ្រប់ពេលវេលា បន្តិចជួបនេះបន្តិចជួប
នោះ ដល់ថ្នាក់គាត់បានឃើញនិងភ្នែកគាត់មានការអាណិតគេខ្លាំងបែបនេះទៅហើយ ចុះទម្រាំតែពេលដែលគេមិន
ទាន់មកជួបនិងគ្រួសាររបស់គាត់នោះ តើជីមីនបានជួបអ្វីខ្លះ
? ទុក្ខសោកឬក៏សប្បាយចិត្ត? គាត់ពិតជាមិនដឹងឡើយ! ដូច្នេះហើយបានជាពេលនេះ គាត់ចង់មើលថែគេឲ្យបានល្អ មិនឲ្យជួបការលំបាក ប៉ុន្តែគាត់នៅតែធ្វើមិនបាន ព្រោះ
ជីមីនត្រូវមកឈឺស្ទើរតែរាល់ថ្ងៃ គាត់មិនបានធ្វើដូចសម្តីដែលគាត់បាននិយាយថានិងមើលថែរូបគេឲ្យបានល្អឡើយ។
«ជីមីនរបស់អ៊ុំ ក្មួយកុំកើតអីឲ្យសោះតើឮទេ?»ម្រាមដៃដែលមានភាពជ្រីជ្រួញបន្តិចលើកមកស្ទាបអង្អែលផ្ទៃមុខ
ស្លេកស្លាំងរបស់ជីមីន គាត់បានត្រឹមតែសម្លឹងមើល មិនហ៊ានធ្វើអ្វីលើសពីនេះ ខ្លាចថាបង្កសម្លេងរំខានដល់អ្នកកំពុងតែគេង។
«អ្នកស្រី! ខ្ញុំថាអ្នកស្រីទៅផ្ទះសម្រាកសិនចុះ ទុកឲ្យខ្ញុំនៅកំដរជីមីន»
«ល្អដែរហ្ហេស៎ភីម?»
«ចាស៎! ខ្ញុំនិងមើលថែគេឲ្យបានល្អ មិនឲ្យជីមីនបាត់ពី
ក្រសែភ្នែកឡើយ អ្នកស្រីកុំបារម្ភអី»
«បើចឹងក៏ល្អ បើមានការអីកុំភ្លេចខលមកប្រាប់យើងផងឮទេ?»
«ចាស៎! ចាំខ្ញុំប្រាប់អ្នកបើកឡានឲ្យមកយកអ្នកស្រីនៅខាងក្រោម»
«អឹម»

YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។