Part21: ក្តីស្រលាញ់ក្លែងក្លាយ!!

142 30 4
                                    

«អ្នកប្រុសគិតថាខ្ញុំជាប្រុសលក់ខ្លួនហ្ហេស?»
«ឬក៏មិនពិត?»
«ហេតុអ្វីក៏អ្នកប្រុសនិយាយបែបនេះ?»
«គ្មានមនុស្សឯណាដែលបានឡើងគ្រែជាមួយយើងហើយមិនចង់បានលុយពីយើងនោះទេ សូម្បីតែឯងក៏ដូចគ្នាយើងមើលដឹង»
«អ្ហឹក..ខ្ញុំមិននឹកស្មានថាអ្នកប្រុសជាមនុស្សបែបនេះ..អ្ហឹក..ខ្ញុំធ្វើ
គ្រប់យ៉ាងព្រោះខ្ញុំស្រឡាញ់អ្នកប្រុស មិនបានគិតពីលុយដូចដែលអ្នកប្រុសនិយាយឡើយ គ្រប់យ៉ាងដែលខ្ញុំធ្វើកន្លងមក អ្នកប្រុសមើលមិនឃើញពីគុណតម្លៃរបស់វាទេតើមែនទេ?»គេនិយាយទាំងទឹកភ្នែក ឆ្អែតចិត្តដល់ថ្នាក់និយាយមិនចេញ គេនឹកមិនឃើញឡើយថាអាចមានថ្ងៃនេះ គ្រប់ពេលដែលគេធ្វើកន្លងមក នាយគិតថាគេធ្វើដើម្បីលុយតើមែនទេ? ហេតុអ្វីក៏យ៉ុនគីគិតបែបនេះ គេពិតជាមិនយល់ឡើយ មិនយល់ថានាយប្រែប្រួលលឿនត្រឹមតែមួយថ្ងៃបែប
នេះទៅវិញ។
«យើងមិនដែលចាប់អារម្មណ៍ពីរឿងអស់និង ឯងគិតអីមកលើយើង គឺជារឿងរបស់ឯង ព្រោះអ្វីដែលយើងចង់បានគឺរាងកាយរបស់ឯង មិនមែនចិត្តស្មោះរបស់ឯងឡើយ»នាយចិត្តដាច់ពេកហើយ ធ្វើបាបក្មេងប្រុសម្នាក់ដែលមិនដឹងខ្យល់អី ចង់បានរាងកាយរបស់គេដល់ថ្នាក់ប្រើពាក្យសម្តីនិយាយលួងលោមបោកប្រាស់រាល់ទង្វើធ្វើដូចជាស្រឡាញ់គេរហូតដល់គេជឿតាមទង្វើដែលនាយបានបង្ហាញគ្រប់យ៉ាង ជឿថានាយស្រឡាញ់គេពិត មិនបានគិតថាជាទង្វើរបោកប្រាស់ឡើយ។
«អ្នកប្រុសយកលុយរបស់អ្នកប្រុសទៅវិញចុះ ខ្ញុំមិនត្រូវការឡើយ ចាត់ទុកថារឿងគ្រប់យ៉ាងដែលបានកើតឡើងវាជាសុបិន្ត
អាក្រក់របស់ខ្ញុំទៅចុះ»គេទុកសែករបស់នាយចុះវិញ ឆ្អែតចិត្តខ្លាំងពេកធ្វើអ្វីមិនត្រូវ គ្រប់ពាក្យដែលនាយនិយាយចេញមកធ្វើឲ្យគេ
ស្មានចិត្តប្រុសម្នាក់នេះដឹងទៅហើយ មកពីគេខ្លួនឯងដែលល្ងង់ជឿនាយ ល្ងង់ជឿត្រឹមពាក្យសម្តីនិងកាយវិការ ស្មានតែនាយមាន
ចិត្តឲ្យគេទើបគេមិនបានសង្ស័យអ្វី មកដល់ពេលនេះទើបគេបាន
យល់ច្បាស់។
«ជារឿងរបស់ឯង ចង់យកឬក៏មិនយកយើងក៏មិនថាអ្វី»ទឹកមុខកាយវិការបានបង្ហាញមកយ៉ាងច្បាស់ថានាយពិតជាចិត្តដាច់ចំពោះគេខ្លាំងណាស់ គេមិនគួរសង្ឈឹមអ្វីពីមនុស្សដូចជានាយឡើយ។
«ឈប់សិន»
«មានការអីទៀត?»យ៉ុនគី បែរមុខមករកជីមីននិយាយដោយការ ធុញថប់បំផុត។
«ខ្ញុំសួរអ្នកប្រុសមួយតើបានទេ? តែមួយសំនួរប៉ុណ្ណោះ»
«មានការអីក៏ឆាប់និយាយមក យើងប្រញាប់»
«កន្លងមក អ្នកប្រុសមិនដែលស្រឡាញ់ខ្ញុំបន្តិចទេហ្ហេស?»
«មិនដែល! ហើយក៏គ្មានថ្ងៃកើតឡើងចំពោះយើងបានឡើយ ព្រោះយើងស្រឡាញ់ស្រី មិនមែនមនុស្សប្រុសដូចជាឯង»ច្បាស់ ហើយតើមែនទេ? គេគួរតែឮហើយ ឮច្បាស់ទៀតផង ទង្វើរដែល
នាយយ៉ុនគីធ្វើគួរតែបង្ហាញឲ្យគេឃើញបានហើយ មិនគួរណា
ជីមីននៅតែចង់ដឹងម្តងហើយម្តងទៀតនាំតែឈឺចាប់ខ្លួនឯងសោះ។
«អរគុណអ្នកប្រុសខ្លាំងណាស់»ជីមីន ញញឹមទាំងទឹកភ្នែកសម្លឹង មើលដំណើរមនុស្សប្រុសដែលគេស្រឡាញ់ មនុស្សប្រុសដែលគេស្ម័គ្រចិត្តប្រគល់ជីវិតជូន មិននឹកស្មានថាត្រូវនាយធ្វើឲ្យគេឈឺចាប់ដល់ថ្នាក់នេះ ឈឺរកពាក្យនិយាយមិនត្រូវ ត្រឹមតែមួយថ្ងៃក្តីសុខដែលគេទទួលបានពីនាយ ត្រូវរលាយដូចអំបិលត្រូវថ្ងៃ គ្រប់យ៉ាងចប់អស់ហើយ។
«អ្ហឹក..ហឹក..»រាងតូចអង្គុយបង្ហូរទឹកភ្នែកម្នាក់ឯងជ្រោកៗពេលដែលយ៉ុនគីចេញទៅផុត គេព្យាយាមមិនឲ្យយំនៅមុខរបស់នាយ តែធ្វើមិនបាន មកដល់ពេលនេះទើបគេទប់មិនជាប់ គេយំយកៗលេងខ្មាស់អ្នកណាទៀតហើយ គេឈឺចាប់នៅត្រង់ចំណុចសាច់ទ្រូងខាងឆ្វេងជាទីបំផុត ក្តីស្រលាញ់ដែលខំប្រគល់ឲ្យនាយជាមនុស្សទីមួយ ប៉ុន្តែអ្វីដែលនាយតបស្នងមកកាន់គេវិញគឺជាទឹកភ្នែកនិងភាពឈឺចាប់ នៅពេលនេះគេចង់ផ្អែកស្មារបស់មនុស្សម្នាក់ ចង់មានអ្នកនិយាយលួងលោមគេកុំឲ្យយំ គេពិតជាឯការខ្លាំងណាស់។
ជីមីនអង្គុយយំអស់ជាច្រើនម៉ោង ឡើងទឹកភ្នែកជោកកម្រាលពូក
ទៅហើយ គេឱបខ្លួនប្រាណដែលគ្មានសម្លៀកបំពាក់អាសូរខ្លួនឯង ជាពន់ពេក លង់ជឿសម្តីរបស់មនុស្សដែលខ្លួនស្រឡាញ់ទើបផុង
ខ្លួនមួយពេលឲ្យរាងកាយដែលខំរក្សារមកយ៉ាងល្អមិនឲ្យមនុស្សប្រុសដទៃប៉ះពាល់រយៈពេល១៩ឆ្នាំ គិតទៅគេមិនគួរមកល្ងង់ជាមួយនិងសម្តីរបស់យ៉ុនគីនោះទេ នឹកឃើញពេលណាអាណិតចិត្តខ្លួនឯងពេលនោះ។

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now