ភាគទី ៣
មួយម៉ោងក្រោយមក
«យេីងមកនៅជាផ្ទះឯងដែលចឹងឯងគួរតែស្វាគម៍យេីងឲ្យល្អជាងព្រឹកមិញបន្ទិចទៅ»ជុងហ្គុកធ្វេីមុខច្រឡេីមទៅកានថេយ៍
«ឆឺស..សួរតាមត្រង់ចុះហេតុអ្វីបានមកនៅផ្ទះយេីង
ធ្លាប់ស្គាល់គ្នាមែនទេ? »ថេយ៍យ៉ុងមិននិយាយអ្វីច្រេីន
ក៏សួរបកវិញព្រោះនាយលាក់ទុកសំណួរនេះយូរហេីយ
មិនហ៊ានសួរទេ។ ឆ្ងល់អេីយសែនឆ្ងល់
«ឯងចាំយេីងមិនបានពិតមែនហេ៎? »ជុងហ្គុកធ្វេីជាធ្លាក់ទឹកមុខបន្ទិចបែបកំសត់ៗ
«...»ថេយ៍យ៉ុងបានក្រវីក្បាលថាមិនចាំអ្វីទេ
«អាមីន រៀបខ្លួនទៅណា? »ថេយ៍យ៉ុងក៏ក្រឡេកភ្នែក
ទៅឃេីញជីមីនធ្វេីខ្លួនដូចជាបម្រុងទៅណាក៏សួរទៅ
«ទៅជួបបងយ៉ុង[មីន យ៉ុងហ្គី]😑ល្ងាចបន្ទិច
បានមកវិញ..នេះសោរបន្ទប់ពេលចេញទៅកុំភ្លេចបិទទ្វារ
ឲ្យស្រួលបួលផងយេីងទៅហេីយ»ជីមីនបានបោះសោរ
ទៅកាន់ថេយ៍យ៉ុងរួចលេីកដៃBye Byeអ្នកទាំងពីរហេីយ
ចេញពីបន្ទប់បាត់ទៅ។
«អាមិត្តចម្អួតតាំងពីមានសង្សារមកទុកឯងចោលរហូត»ថេយ៍យ៉ុង
រអ៊ូរងូវៗម្នាក់ឯងតែជុងហ្គុកក៏ល្មមអាចស្ដាប់ឮដែល។ មេីលចុះខឹង
មិត្តមានសង្សារទុកខ្លួនឯងចោល។
«ចឹងឯងគ្មានមិត្តផ្សេងទៀតទេហី?»អត់មិនបានជុងហ្គុកក៏សួរទៅព្រោះមិនដែលឃេីញដេីរជាមួយអ្នកផ្សេង
ទេម្ងៃៗនៅតែជាមួយជីមីន។
«គ្មានទេ»ថេយ៍យ៉ុងក៏ឆ្លេីយតាមទម្លាប់គំរោះគំរើយ
«មេីលទៅឯងដូចជាអផ្សុកណាស់ហើយតោះយើងទៅដើរលេងដែលទៅ»ជុងហ្គុកក៏ក្រោកទៅទាញដៃរាងតូចនឹងបានចាកចេញពីបន្ទប់សំដៅទៅរកកន្លែងដេីរលេង។
ចំណាយពេលប្រហែល ១៥នាទីប៉ុណកណោះពួក
គេក៏មកដល់ផ្សារទំនើប។
«ក្រែងថាមកដេីរលេងហី? នេះជាស្អី? »ថេយ៍យ៉ុងចាប់ផ្ដេីមសម្លក់មុខរាងក្រាស់ហេីយដៃចង្អុលទៅបណ្ណាល័យសៀវភៅខាងមុខខ្លួន។ មនុស្សមិនចូលចិត្តអានសៀវភៅឬរៀនអ្វីផងនាំមកកន្លែងនេះបានន័យថាយ៉ាងម៉េច! បេីជាកន្លែងលក់សៀវភៅប្រលោមលោកប្រហែលជាចូលចិត្ត😒
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Любовные романыពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...
