Part 19
" អូ៎ បងយល់ច្រឡំហេីយមិនមែនសង្សារខ្ញុំទេគេជាមិត្តរបស់ខ្ញុំ " ថេយ៍លេីកដៃក្រវៃចុះឡេីងបដិសេដយ៉ាងលឿន កុំឲ្យពួកបងៗយល់ច្រឡំទាន់(ប្រូគុកដែលssss)
ចំណែកឯជុងហ្គុកវិញ មុននេះគ្រាន់តែឮសាណៃពោលថាជាសង្សារថេយ៍ណា៎ មុខរាងក្រាស់ឡេីងក្រម៉ូវដូចម៉េចែកទ្រព្យមិនស្មេី តែក៏ទ្រាំឈរស្ដាប់ទេីបមកដល់ពេលដែល ថេយ៍បដិសេដនោះរាងក្រាស់ក៏សម្លឹងផ្ទៃមុខរាងតូចញញឹមសមចិត្ត ដែលវាមិនមែនជាការពិត ដឹងអត់ថាគេភ័យណាស់បេីសិនជាថេយ៍និយាយថា * មែនហេីយ គេជាសង្សាររបស់ខ្ញុំ * ជុងហ្គុកនេះនឹងបោកក្បាលនឹងដីឲ្យស្ដាប់តែម្ដង💁🏻♂️
" ហាសហា... បងយល់ច្រឡំមែនហេីយ សុំទោសផង " សាណៃយកដៃអេះកញ្ជឹងកតិចៗនិងសេីចមិនសូវសម
" បាទ មិនអីទេ " ថេយ៍ញញឹមស្រស់ទៅកាន់សាណៃវិញ វាជាស្នាមញញឹមចេញពីចិត្តពិតៗ ។ ធ្វេីឲ្យអ្នកឈរក្បែរគេនោះ(ជុងហ្គុក) សម្លឹងមេីលឡេីងភ្លឹកមិនអាចដកភ្នែកបាន។ *ទៀតហេីយ! ស្នាមញញឹមគេខាបយក ដួងព្រលឹងខ្ញុំទៀតហេីយ ខ្ញុំលែងមានវិញ្ញាណនៅក្នុងខ្លួនហេីយ ឈប់ញញឹមភ្លាម🙏🏻*
ចំណែកសាណៃក៏ឃេីញកាយវិការរបស់ជុងហ្គុកដែលកំពុងតែភ្លឹក សម្លឹងមុខរាងតូចនោះគាត់ក៏អស់សំណេីចមិនតិចដែល ព្រោះទឹកមុខរបស់ជុងហ្គុកពេលនេះវាគួរឲ្យចង់សេីចណាស់ ។
" ជុងហ្គុក ! " ថេយ៍ កេះដេីមដៃរបស់ជុងហ្គុកតិចៗព្រោះហៅតែមាត់នោះគេដូចជាមិនឮសោះ ចង់តែទះមែនតេីឯងខំហៅឡេីងស្អកក.ហេីយនេះ🙁
" បាទ បាទ " ជុងហ្គុកដូចត្រូវទាញព្រលឹងមកចូលខ្លួនវិញចឹង នាយក៏រាងភ្ញាក់បន្ទិចដែលព្រោះនៅសុខៗមានមនុស្សមកស្រែកហៅ អង្រួនខ្លួនប្រាណបែបនេះ
" កេីតស្អីនឹង ដូចជាភ្លឹកៗមិនស្រួលខ្លួនមែនទេ? "
ថេយ៍យកដៃខ្លួនទៅស្ទាបក្បាលជុងហ្គុក រួចមិនអស់ចិត្តទេីបចុះមកស្ទាបត្រង់កញ្ជឹងកទៀត ធ្វេីឲ្យរាងក្រាស់មុខក្រហម ចេញកម្ដៅភាយៗ🙍🏻♂️
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...
