Part 40
ជុងហ្គុកនិងជីហ៊ុនជិះឡានមកតាមដោយមានGPSជំនួយផងព្រោះឡានដែលនៅក្នុងចម្ការសុទ្ធតែមានប្រព័ន្ធGPSទាំងអស់។
" ឡានឈប់ហេីយ? " ជុងហ្គុកសម្លឹងមេីលឃេីញទីតាំងដែលត្រូវទៅនោះស្រាប់តែឈប់ទេីបនាយនឹកឆ្ងល់ មិនបង្អង់យូរនាយកាន់តែបន្ថែមល្បឿនដេីម្បីឆាប់ដល់។ នាយមិនមែនមកតែពីរនាក់ជីហ៊ុនទេតែនៅមាន កូនចៅតាមបង្កប់ខ្លួនជួយដែរ ព្រោះមិនចង់ឲ្យដឹងឮដល់ប៉ូលិសទេ។
ងុឺត~~~ជុងហ្គុកចាប់ហ្រ្វាំងបញ្ឈប់ឡាន រួចចុះពីឡានខ្លួនទៅឆែកមេីលឡានដឹកផ្លែឈេីដែលបានចតចោលនោះតែវាគ្មានមនុស្សទេ ។
ជីហ៊ុនបានចូលទៅក្នុងគូទឡាននោះ ឃេីញកន្រ្តកដែលជូណាដាក់បង្អែមនិងឃេីញទូរស័ព្ទផងដែរ។
" ឯណាមនុស្ស! " ជុងហ្គុកខឹងឡេីងប៉ោងសរសៃក សង្កត់ធ្មេញក្រឺតក្រត ដេីម្បីទប់កំហឹង
" ពួកវាជាអ្នកណា ហេតុអ្វីត្រូវនាំជូណានិងថេហ្យុងមកជិតជាយដែនបែបនេះ? ឯងមានសត្រូវនៅឯណាខ្លះ? " គ្រាន់តែឮសំណួររបស់ជីហ៊ុនភ្លាម ជុងហ្គុកបានគិតដំបូងគឺ ហ្គូស៊ុន ហេីយក៏គិតដល់សម្ដីខែល៍ដែលថាវា ដឹកទំនិញទៅជាយដែនយប់នេះ ជុងហ្គុកក្ដាប់ដៃដៃជញ្ជាំងឡានមួយទំហឹង ធ្វេីឲ្យជីហ៊ុនចង់ខ្លាចជុងហ្គុកពេលនេះហេីយ។
" ខែល៍រៀបចំមនុស្សហេីយស៊េីបរកទីតាំងដែលវាជួញដូរយប់នេះចេញទៅកម្ចាត់អា ហ្គូស៊ុន" ជុងហ្គុកទម្លាក់ទូរស័ព្ទចុះក្ដាប់យ៉ាងណែនសឹងតែទូរស័ព្ទរួញចូលគ្នា ទឹកមុខនាយដូចសាតានមិនខុស។ រួចឡេីងឡានជិះមេីលម្ដុំៗនេះទៀតក្រែងល៍ ឃេីញ។
................
ក្រឡែកមកមេីលថេហ្យុងនិងជូណាឯនេះវិញ ត្រូវបានគេចាប់មកចងជាមួយនឹងក្មេងស្រីជាច្រេីន ពិតមែនហេីយគេត្រូវបានមនុស្សពួកនោះចាប់ទៅលក់ពិតមែន។ រឿងដែលគួរឲ្យថេហ្យុងខឹងចិត្តទៅទៀត អ្នកដែលចាប់គេមកនោះគឺ ហ្គូស៊ុននឹងហេីយ។
Flashback
គ្រាន់តែបេីកទ្វារឡានភ្លាមថេហ្យុងបានឃេីញថាប្រុសម្នាក់នោះគឺជាមនុស្សតែមួយតែធ្វេីឲ្យគេសន្លប់លេីកមុននោះ។ ថេហ្យុងលេីកកាន់ដំបងជំល៍ពួកគេ ជូណាឃេីញTaeលេីកដំបងនាងក៏លេីកតាមដែលទាំងដែលចិត្តកំពុងតែភ័យ..
" ជូណា? ហ៊ឹសត្រូវការតែម្នាក់សោះ តែមានរបស់Freeមកម្នាក់ទៀត ល្អតេី "ហ្គូស៊ុនសេីចបែបឃោរឃៅមុននឹងឲ្យសញ្ញាកូនចៅខ្លួនទៅចាប់ក្មេងទាំងពីរចុះមកគេត្រូវការប្ដូរឡាន ។
"កុំ..កុំចូលមកឲ្យសោះ បេីមិនចឹងយេីងសំពងឯងងាប់មិនខាន"Taeស្រែកដេញពួកគេដៃវាសៗជ្រល៍ដំបងកុំឲ្យពួកនោមកជិតខ្លួន។
" បេីក្មេងបុិននឹងចាត់ការមិនបាន ងាប់ទៅល្អជាង"
ហ្គូស៊ុនស្រែកកំហគខឹងចិត្តដែលកូនចៅមិនហ៊ានចូលទៅចាត់ការ..។manក៏ចូលទៅចាប់Taeតែរាងតូចត្រូវជូណាកានលដំបងសំពងក្បាលរហូតដល់ហូរឈាមចេញមក។
manម្នាក់ទៀតបានឡេីងមកចាប់ជូណាមុនដំបូងថានឹងទុកឲ្យជូណាបានទៅវិញតែពេលនេះហ្គូស៊ុនខឹងហេីយទេីបចាប់ទៅទាំងពីរនាក់តែម្ដង។ ដោយសារតែក្មេងទាំងពីររេីខ្លាំងពេកទេីបពួកគេដាក់មួយដៃចំ.ពោះធ្វេីឲ្យឆ្អល់ខ្ទប់ពោះ ទីបំផុតពួកគេលេីកបីទៅយ៉ាងងាយស្រួល..។
....__End___
" ជុជុ ប្រឹងសម្លឹងបងម្ល៉េះប្អូនថ្លៃ? បន្ទិចទៀតនឹងបានទៅរស់នៅកន្លែងល្អហេីយ "ហ្គូស៊ុនឈរជ្រែងហ៊ោបៅសម្លឹងមេីលថេហ្យុងយ៉ាងកម្សត់..ដូចមនុស្សមានចិត្តបុណ្យណាស់អ៊ីចឹង
" អានរក ចាំមេីលបេីជុងហ្គុកដឹងគេនឹងសម្លាប់ឯងមិនខាន អាថោកទាប"Taeស្រែកជេរព្រោះដឹងថាគេមិនហ៊ានធ្វេីស្អីខ្លួនទេ ខ្លាចខូចទំនិញ
" គិតហេ៎សថាអាចមកជួយឯងទាន់? បន្ទិចទៀតប៉ុណ្ណោះឯងនឹងត្រូវឡេីងអូប័រហេីយ អាប្អូនថ្លៃ"ហ្គូស៊ុនសេីចហួសចិត្តនឹងTae
" ឯងចាំមេីលចុះជុងហ្គុកប្រាកដជាមកជួយយេីងទាន់ ជុងហ្គុកគេនឹងសម្លាប់ឯងចោល ជាបងប្អូនគ្នាតែឯងនេះចរឹកគ្មានបានការ អត់ប្រយោជន៍ណាស់.."
" ស្ងាត់មាត់បេីមិនចង់ងាប់ ! " គេសង្កត់សម្លេងនិយាយមួយៗទេីបចាកចេញទៅ បេីនៅយូរអាចនឹងសម្លាប់មែនក៏ថាបានដែលហេីយខឹងចិត្តនឹងសម្ដីTaeណាស់ដែលរឮកពីជុងហ្គុកនោះ..។
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...
