Part 41
" អាចង្រៃយ៍! ! "
ជុងហ្គុកក្រឺតធ្មេញស្ទុះទៅក្របួចកអាវកអាវហ្គូនស៊ុនចូលគ្នាយ៉ាងណែនធ្វេីឲ្យរឹបកជាខ្លាំងតែហ្គូនស៊ុននៅតែឌឺគ្មានប្រតិកម្មថាឈឺសូម្បីបន្ទិច(🎭)
ពួកកូនចៅរបស់ហ្គូស៊ុនកាលដែលឃេីញចៅហ្វាយខ្លួនបែបនេះគេនាំគ្នាភ្ជុងកាំភ្លេីងដាក់ជុងហ្គុកបំណងថានឹងចាត់ការតែហ្គូស៊ុនលេីកដៃហាមជាសញ្ញា។ " អេី យ៉ាងម៉េចឈឺចិត្តណាស់ហេស៎ ម៉ែឪហែងវាសមតែងាប់ចឹងហេីយរស់នៅនាំតែធ្ងនផែនដីទទេៗ"
ហ្គូស៊ុន ញញឹមឌឺមកជុងហ្គុកគេមិនខ្លាចសេចក្ដីស្លាប់ទេឬយ៉ាងម៉េចបានជាចូលចិត្តប្រេីពាក្យសម្ដីផ្គេីនម្ល៉េះ " ហែងនឹងនឹងដែលរស់នៅនាំតែធ្ងន់ផែនដី ងាប់ទៅល្អជាងមនុស្សដូចជាហែងវាថោកទាប..សម្លាប់សូម្បីឪពុកម្ដាយខ្លួនឯង.."
" ពួកវាមិនមែនម៉ែឪយេីង! ! យេីងស្អប់វា ឮទេ! ! វាមិនដែលទុកយេីងជាកូន វាតែងតែនៅខាងហែង តែងតែជាន់ពន្លិចយេីង..ហេីយឯងក៏ត្រូវងាប់ដូចគ្នា..ហ៊ឹសៗ ហាសហា..." ហ្គូស៊ុននិយាុហេីយសេីចឡេីងដូចជាមនុស្សមិនមានសតិក្នុងខ្លួន។
" ហ៊ឹស ហែងគិតតែខ្លួនឯងប៉ាម៉ាក់ស្រឡាញ់ហែងខ្លាំងណាស់ តែមកពីហែងមិនចេះស្កប់ស្កល់.." ជុងហ្គុកតបទៅទាំងកំហឹង
" ស្រឡាញ់? ? បេីស្រឡាញ់មែនគាត់ប្រគល់ចម្ការមកឲ្យយេីងហេីយ យេីងជាបងហេតុអ្វីមិនបានលេីយេីង គ្រប់យ៉ាងគាត់តែងតែឲ្យហែង.." ហ្គូស៊ុនសម្រក់ទឹកភ្នែកស្រែកដាក់ជុងហ្គុក គេអន់ចិត្ត គេខ្វះភាពកក់ក្ដៅច្រណែននឹងជុងហ្គុកបំផុត...ទេីបខំសន្សំគុំនំមួយនេះទុកយូរបែបនេះ។ " មុននឹងចង់បានចម្ការមានមេីល សមត្ថភាពខ្លួនឯងទេ? ម្ង៉ៃៗគុតតែពីដេីរប៉ោឡែនៅមានកឹបកេងលុយទៀត ចឹងឬដែលចង់បានចម្ការ? ? " ជុងហ្គុក សម្រួលអារម្មណ៍កុំឲ្យកញ្រ្ជោលតែបេីនៅតែនិយាយស្ដាប់គ្នាមិនបានមានតែធម៌ក្ដៅហេីយ
" យេីងមិនស្ដាប់! ! ពួកឯងចូលទៅចាប់វា " ទោះជាជុងហ្គុកខំនិយាយចំណុចអវិជ្ជមានរបស់ខ្លួន ក៏គេនៅតែមិនស្ដាប់ហេីយបញ្ជាឲ្យកូនចៅទៅចាប់ជុងហ្គុក។
ខណៈនោះដែលមានមនុស្សមួយក្រុមមានគ្នាយ៉ាងតិចក៏២០នាក់ដែល រត់សម្ដៅមកកន្លែងនេះរួចរុំព័ទ្ធកូនចៅ ហ្គូស៊ុន (ពួកដែលមកជាកូនចៅរបស់ ជុងហ្គុក)ជីហ៊ុនជ្រួញចិញ្ចើមឆ្ងល់ដែលមានមនុស្សមកច្រេីនបែបនេះ(គេអត់ទាន់ដឹងថាជុងហ្គុកជាស្អី)។
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Lãng mạnពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...