ភាគទី​25• បំពាន​😌

2.3K 165 0
                                    

Part 25

      ជុងហ្គុក​ក៏ទទួល​បាន​រូបថតដែល​ ថេយ៍​ស្និតស្នាល​នឹង​អ៊ុនគី​នោះ​ ។ គេក៏រាងខឹង​ណាស់ដែល​ ដែល​ថេយ៍​ហ៊ានទៅ​ញញឹម​ដាក់អ្នកផ្សេង​ ហេីយនៅមាន​ចាប់ដៃគ្នាអីបែបនេះ​ ប៉ុន្តែ​ជុងហ្គុក​ក៏ជា​មនុស្ស​មាន​ហេតុផល​សម្រាប់​ថេយ៍​គេមិនបានរករឿងអ្វីឡេីយ​ ។ បេីគេចេះ​បង្ក​រឿង​ ថេយ៍​និង​គេ​ ប្រហែលជាបែកគ្នាតាំងពីយូរហេីយ​ ..។

​          .....

​     "​ ឥឡូវ​រឿងយ៉ាង​ម៉េច​ហេីយ​ "​ ? ?

​     "​ លោកម្ចាស់​ ជុងហ្គុក​គេកែប្រែ​ច្រើន​ណាស់
​ទោះ​ចម្ការ​គេមិន​មែនជា​អ្នក​គ្រប់គ្រង​ តែ​គេតែងចុះទៅមេីលការងារ​រាល់​សប្ដាហ៍​ ខ្ញុំពិបាកនឹងចាត់ការណាស់ទាន​ "​ លោក​ គ្រីទីល​ និយាយគ្នាជាមួយ​បុរស​សម្ងាត់ម្នាក់​ ដែល​បង្ហាញ​ឲ្យឃេីញតែ​ផែនខ្នង​ប៉ុណ្ណោះ​ ..

​     "​  ហ៊ឹស​ ទៅ​ស៊េីប​រក​ក្មេង​​ប្រុសម្នាក់នោះភ្លាមទៅ
អាក្មេងនោះអាច​ជា​ចំណុច​ខ្សោយ​របស់វា​ "​ ? ? គេ​ អង្គុយ​គង់​អន្ទាក់​ខ្លា​លេីកកែវស្រា​ក្រហម​ ក្រវីរួចញញឹមចុងមាត់យ៉ាង​ឃោរឃៅ​...(ក្មេង​ដែលថានោះជានរណា? )​

​     "​ បាទ​ លោកម្ចាស់​ខ្ញុំនឹង​ប្រញ៉ាប់​ធ្វេី"​ គ្រីទីល​ ឱនគំនាបទទួល​បញ្ជា​ ។

​     "​ មានរឿងមួយទៀត​ ពេលនេះ​ជុងហ្គុក​វានៅតែ​ស៊េីប​រក​ឃាតករ​សម្លាប់​ម៉ែឪវាទៀតមែនទេ"​ ? ?

​    "​ ក្នុងរឿងនេះវាក៏​ពិតណាស់​លោកម្ចាស់​ មេីលទៅប្រហែលខាំមិនលែងឡេីយ​ "​ គ្រីទីល​

​    "​ ប្រដៅវា​បន្តិច​ទៅ​  "​ ? ? គេនិយាយ​បញ្ជាឡេីង​ ។
ដោយសារតែមិនទាន់បាន​ដឹង​ពី​សមាសភាព​របស់​ជុងហ្គុក​នៅពេលនេះឡេីយ​ អ្វីដែល​បុរស​ទាំងពីរ​នេះដឹងគឺ​ ជុងហ្គុក​ត្រឹមតែជា​ អគ្គនាយក​នៅ​ក្រុមហ៊ុន​ JOEN JJK ប៉ុណ្ណោះ​ ។

​     "​ បាទ​ លោកម្ចាស់​ "​ គ្រីទីល​ឱនគំនាបម្ដងទៀត​ រួចចាកចេញទៅ​ធ្វេី​ភារកិច្ច​ដែល​ លោកម្ចាស់​ឃោរឃៅ​នេះ​បញ្ជា​ ។

​          .......
​  
​     *London *

      នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ថេយ៍​ត្រឡប់​មក​ភូមិគ្រឹះ​ដោយមានឡានមក​ទទួល​ដូ​ច​សព្វដង​ ​ថេយ៍​ត្រូវសម្រាក២ថ្ងៃ​។ ចំណែក​ជីមីន​ក៏ត្រូវ​ជិះឡានផ្សេងទៀតដែលឡាននោះជាឡាន​ យ៉ុនហ្គី​ចាត់មកព្រោះ​ថេយ៍​និង​ ជីមីន​មានម៉ោងរៀនមិនដូចគ្នាទេីបត្រូវបែងចែកឡានបែបនេះ។ ប៉ុន្តែ​ពួកគេ​មិនបានប្រាប់ថា​ អ្នកដែល​តាម​ថេយ៍​រាល់ថ្ងៃនេះជា​កូនចៅ​ជុងហ្គុក​ឡេីយ។
​      ថេយ៍​អង្គុយ​មេីល​គំរូ​ម៉ូដ​គ្រឿងអលង្ការ​ដែលមានជាឈុតតែម្ដង​ ដែលគេបានគូរសម្រាប់​ត្រៀមយកទៅប្រកួតពេលខាងមុខនេះ។ ខាងសាលា​ក៏បញ្ជាក់​ដូចគ្នា​បេី​ សិនជា​អ្នកណា​ទទួល​បានជ័យជម្នះ​នោះ​ មិនបាច់រៀន១ឆ្នាំទៀតទេ​ ខាងសាលា​នឹងធីបឆ្នាំនោះចោល។ ព្រោះ​ការ​ប្រឡងនេះ​ មាន​គណៈកម្មការ​ល្បីៗ​ និង​មាន​ទេពកោសល្យ​ បេីសិនជា​នរណា​ឈ្នះបានន័យថា​ សមត្ថភាព​គេដល់កំពូលហេីយ។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now