Part 17!
" មិន..ម៉េចនឹងអាចទៅ " ជែន ក្ដាប់ដៃទន្រ្ទាំជេីងទាំងហួសចិត្តអីផង នេះកុំប្រាប់ថាជុងហ្គុកជា ហ្គេយ៍? ចប់មិនខានទេនាងក្រាស់ចំហ្គេយ៍ ថែមទាំងជាសង្សាររបស់សត្រូវទៀត? ! !ជុងហ្គុកដែលត្រូវគេអូសដៃមកចូលក្នុងថ្នាក់នោះញញឹមបិទមាត់មិនជិតសោះព្រោះនឹកឃេីញកាយវិការប្រច័ណ្ឌហួងហែងរបស់រាងតូចអម្បាញ់មិញនេះ មិនគិតសោះថាថេយ៍អាចនឹងបញ្ចេញវាមកព្រោះដូចដឹងស្រាប់ហេីយថា ថេយ៍ចូលចិត្ដលាក់អារម្មណ៍ខ្លាំងកម្រិតណា។
" ប្រច័ណ្ឌខ្ញុំមែនទេ? " គ្រាន់តែមកដល់តុភ្លាមជុងហ្គុកក៏សួរញ៉ោះភ្លែត បូករួមទាំងស្នាមញញឹមតិចៗនៅលេីផ្ទៃមុខ
" ខ្ញុំនឹងប្រច័ណ្ឌឯង ស្រម៉ៃទាំងថ្ងៃហេីយ"
ថេយ៍នៅតែប្រកែកមិនទទួលស្គាល់ការពិត លេីកដៃចង្អុលមុខខ្លួនឯងធ្វេីទឹកមុខលក្ខណៈហួសចិត្ត " ចឹងមុននេះ ធ្វេីដេីម្បីអី? ឬគ្រាន់តែនិយាយថាធ្វេីដេីម្បីចង់ឈ្នះនាង " ជុងហ្គុកសួរទាំងសម្លេងធម្មតាទៅកាន់រាងតូច រាងក្រាស់ក៏ដឹងខ្លះៗដែរថារាងតូចនិង ជែនមិនដែលត្រូវគ្នានោះ បេីគ្រាន់តែធ្វេីដេីម្បីឌឺគ្នាមែននោះ ថេយ៍យ៉ុងចាត់ទុកគេជាអ្វី?
" គឺ..ខ្ញុំមិនចង់ឲ្យឯងទៅទាក់ទងនឹងនាង ខ្ញុំមិនចូលចិត្តនាង ចឹងឯងក៏មិនចាំបាច់នៅក្បែរនាងដែរ " ស្អីគេ!
មានចឹងទៀតរឿងខ្លួនឯងសោះ ចាំបាច់អីពាក់ព័ន្ធនឹងជុងហ្គុកដែលនេះហាមប្រាមដល់ថ្នាក់នឹងផងហេ៎ស?
តេីគួរតែជឿឬអត់ " តែនេះជារឿងផ្ទាល់ខ្លួនខ្ញុំទេ បេីប្រច័ណ្ឌក៏ថាប្រច័ណ្ឌទៅ ចាំបាច់មាត់រឹងធ្វេីអី " ជុងហ្គុកនិយាយចុះនិយាយឡេីងនៅតែចូលសាច់រឿងប្រច័ណ្ឌនឹងទៀតធ្វេីឲ្យថេយ៍ ខឹងផងអៀនផងឡេីងក្រហមខឹងត្រចៀកហេីយ បុិនឹងប្រហែលចង់ដេកពេទ្យមែនទែនហេីយ
" ខ្ញុំមិនបានមាត់រឹងទេ " ថេយ៍មុខក្រញ៉ូវ តសម្ដីទៅវិញកុំឲ្យចាញ់ព្រោះ ក្នុងវចនានុក្រម គីម ថេយ៍យ៉ុងគ្មានឡេីយពាក្យថាចាញ់ គេត្រូវតែប្រកែកទាល់តែឈ្នះហ៎
![](https://img.wattpad.com/cover/293104869-288-k329178.jpg)
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...