𝗣𝗮𝗿𝘁𝟮𝟮
ជុងហ្គុកនិងថេយ៍យ៉ុងក៏បានមកដល់ផ្ទះ ដោយថេយ៍ជួយកាន់របស់របរមកជាមួយផង គឺកាន់តែតុក្កតាទេចំណែកសម្ភារៈផ្សេងៗទៀតជុងហ្គុកជាអ្នកកាន់ទាំងអស់ ។
𝗜𝗻 𝗥𝗼𝗼𝗺 *កាត់ទៀតហេីយ*🙏🏻
ជុងហ្គុកនិងថេយ៍យ៉ុងក៏នាំគ្នាមកក្នុងបន្ទប់ដេីម្បីនិយាយគ្នានៅរឿងដែលពួកគេឆ្ងល់ ។ ថេយ៍មកដល់បន្ទប់ភ្លាមគេទុកថង់តុក្កតាមួយឡែកហេីយដេីរទៅទម្លាក់ខ្លួនលេីពូក ត្រដាងដៃ។
" ប្រាប់បងឲ្យអស់ហាមកុហក " ជុងហ្គុកឈរច្រត់ចង្កេះសម្លឹងទៅថេយ៍ ហេីយនិយាយដាក់កំហិតរាងតូច
" ចង់សួរអ្វីក៏សួរមក " ថេយ៍និយាយទាំងបិទភ្នែកដដែល
" ហេតុអ្វីក៏ស្គាល់អា ជីហ៊ុន? ថេយ៍ធ្លាប់ជួបវាមែនទេហេីយ..ថេយ៍និងវាធ្លាប់មានទំនាក់ទំនងអ្វីឬអត់? "
ជុងហ្គុក ដាក់ខ្លួនអង្គុយលេីពូកក្បែរថេយ៍ ។ ថេយ៍គ្រាន់តែឮសំណួរភ្លាមក៏បេីកភ្នែកងាកមកសម្លឹងមុខ ជុងហ្គុកបន្ទិចរួចក្រោកអង្គុយធម្មតាវិញ ហេីយក៏កំពុងតែគិតថាឲ្យឆ្លេីយពីណា ទៅណាមុនទៅ។ " សុំគិតមេីលសិន " ថេយ៍
" គិតរកពាក្យកុហកមែនទេ? មិនបាច់គិតទេឆ្លេីយការពិតជាមួយបង មិនអញ្ចឹងបងខឹង" ជុងហ្គុកធ្វេីទឹកមមុខមាំដាក់ថេយ៍ មិនដឹងយ៉ាងម៉េចដឹងត្រឹមថាពេលនេះ គេចង់ដឹងរឿងនេះខ្លាំងណាស់ បេីថេយ៍មិននិយាយគេច្បាស់ជា ឆ្កួតស្លាប់មិនខានទេ
" រឿងនោះវា..កេីតឡេីង1ឆ្នាំមុន..ពេលនោះ.."
(Those Scene~) 1y ago
នៅក្នុងហាងកាហ្វេមួយនៅ ចំកណ្ដាលទីក្រុង ហេីយក៏មានមនុស្សបួននាក់កំពុងនិយាយគ្នាយ៉ាងតឹងសរសៃក ដូចជាប្រកែករឿងអ្វីមួយចឹង។
" អូនថេយ៍ចាញ់ហេីយ គួេធ្វេីតាមសន្យាដែលព្រមព្រៀងផង " ជីហ៊ុនញញឹមកំណាចនិយាយជាមួយថេយ៍ ដែលកំពុងតែប្រេីកែវភ្នែកសម្លកជីហ៊ុនវិញដូចគ្នា ។
![](https://img.wattpad.com/cover/293104869-288-k329178.jpg)
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...