Part34ដោយសារតែបានគេងលេីទ្រូងអ្នកកម្លោះជុងហ្គុក យូរៗភ្នែកថេយ៍ក៏ចាប់ផ្ដេីមទន់បិទត្របកភ្នែកហេីយបានគេងលក់បាត់ទៅ។ ជុងហ្គុកដឹងថាថេយ៍គេងហេីយ នាយ បិទទូរស័ព្ទនិងបន្តគេងជាមួយថេយ៍ដោយឱបចង្កេះរាងតូចយ៉ាងណែន អារម្មណ៍ពេលនេះកក់ក្ដៅខ្លាំងណាស់ដែលនៅគៀកកេីយជាមួយមនុស្សដែលខ្លួនស្រឡាញ់ ទោះជាគេមិនចាំយេីង..ក៏ដោយ។
....... ពួកគេគេងជាមួយគ្នារហូតដល់ពេលរសៀលម៉ោង៣ តែមិនទាន់ឃេីញមាននរណាក្រោកឡេីយ
" ហឹម.." ទីបំផុតថេយ៍ក្រហឹម យកដៃញីភ្នែកខ្លួនឯងទាំងឡេឡឺៗក្រឡេកមេីលជុំវិញខ្លួនឯង ទេីបដឹងថាជុងហ្គុកកំពុងតែគេងឱបខ្លួន សំខាន់ពេលនេះមុខរបស់ថេយ៍កំពុងជ្រប់នឹងដេីមទ្រូងជុងហ្គុកទៀតផង។
" ប៉ា...ថេយ៍ចង់ចូលបន្ទប់ទឹក.." ថេយ៍និយាយង៉ុលៗ
គេមិនទាន់ដកមុខចេញពីទ្រូងនាយឡេីយព្រោះជុងហ្គុកឱបជាប់ណែន មិនអាចរេីរួច។ តែជុងហ្គុកនៅតែមិនទាន់ភ្ញាក់ " ហឹកហឹ..ប៉ា! ! ក្រោក! ៗៗ " ថេយ៍ដោយឃេីញជុងហ្គុកនៅតែសង្ងំគេង រាងតូចចាប់ផ្ដេីមស្រែកយំខ្លាំងៗ ហេីយយកដៃស្រឡូនទៅគក់ខ្នងរាងក្រាស់ ឌឹបៗ
" ហា៎ស ? ថេយ៍កេីតអីនរណាធ្វេីអីថេយ៍ ? អុះអូ..ឈប់យំទៅ.." ជុងហ្គុកភ្ញាក់ច្រងាង សួរថេយ៍ទាំងង៉េមង៉ាមមិនយល់សាច់ការ ។
" ហឹក..ថេយ៍ចង់ចូលបន្ទប់ទឹក តែប៉ាប្ដីនៅតែគេងថេយ៍ខំដាស់ហេីយ..មិនព្រមភ្ញាក់ទៀត " ថេយ៍ធ្វេីមាត់ស្រួចៗនិយាយយ៉ាងគួរឲ្យស្រឡាញ់🥰
" សុំទោសៗ ចាំបន្ទិច" ជុងហ្គុកសេីចញឹមៗដឹងខ្លួនខុស មុននឹងចុះពីលេីគ្រែហេីយឡេីងទៅដកសេរ៉ូម និងជួយគ្រាថេយ៍ទៅបន្ទប់ទឹក..ដោយខ្លួនជាអ្នកដេីរកាន់ សេរ៉ូមផងដែល ហេីយជុងហ្គុកក៏នៅឈរកាន់ស៉េរូមនៅមាត់ទ្វារព្រោះរាងតូចមិនព្រមឲ្យចូលទៅជាមួយ។
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...