ឯងមិនចាំខ្ញុំទេ🙂

3.8K 242 2
                                    

ភាគទី​ ៤

«យេីងគ្រាន់តែ​បារម្ភ​»​ ​ពុទ្ធោ​! ប្រយោគ​ខ្លីតែខ្លឹមចាក់ទម្លុះបេះដូង
រាងតូច​ធ្វេីឲ្យអៀនមួយរំពេច។ តែក៏ប្រឹង​សម្រួលខ្លាចគេចាប់បាន! !

«កុំមកធ្វេី​ជា​បារម្ភ​ យេីងមិនលង់ជឿជាមួយនោះទេ»ថេយ៍ធ្វេី
ជាមិនខ្វល់ខ្វាយពីសម្ដីនាយក្រាស់

«នែ៎​ តែយេីងបារម្ភពិតមែន» ជុងហ្គុក​ប្រឹង​បញ្ជាក់​គេជាមួយទឹកមុខប្រាកដប្រជា​
  «មិនជឿ​ ! "
​  «បេីមិនស្ទាបបេះដូងហ៎​ វាលោតបានន័យថាការពិត​ យេីងបារម្ភពីឯងពិតមែន​ » ប្រុងនឹងទាញដៃរាងតូចមកដាក់លេីដេីមទ្រូងគេហេីយ​ តែថេវាសដៃចេញទាន់​ និងសម្លក់ថ្មែរដាក់ជុងហ្គុក​ ទាងថ្ពាល់កំពុងក្រហមដូចរងេីកភ្លេីង​ ព្រោះ​អៀន

«អ្ហា​...បានហេីយៗ​យប់ប្រកែកគ្នាទៅគ្រាន់តែរឿង​ប៉ុណ្ណឹង​សោះ​ក៏ចេះមកឈ្លោះគ្នាដែរ»ជីមីន​ឆាប់សម្រួលស្ថានការណ៍ឲ្យស្រួល
វិញមែនគួរឲ្យអស់សំណេីចខ្លាំង
ណាស់គ្រាន់តែរឿង​បារម្ភ​មិន​បារម្ភ​ក៏ចេះមកតឹងសរសៃកដាក់គ្នា​ វាមិនសម។ 

​  ជុងហ្គុក​ក៏ឈប់និយាយហេីយចូលទៅអង្គុយកន្លែងរបស់ខ្លួនតែ
ក៏ត្រូវលួចសម្លឹងមេីល​ថេយ៍​រហូតឃេីញថា
គេម្នាក់នេះពិតជាមនុស្សមុខមាំខ្លាំងណាស់មកអង្គុយអោបដៃ
មុខក្រញ៉ូវទៅកេីតដែរ។ មិនសូម្បីតែនិយាយ
រកគេមួយម៉ាត់​ នៅហ៊ានគេចមុខគេទៀត​ ជុងហ្គុកពិតជាក្រឺតខ្នាញ់មែនទែន​ ចង់តែចូលទៅចាប់​មុខ​ ឲ្យមកសម្លឹងភ្នែកតទល់គ្នាតែម្ដង​

«ថេយ៍​~~»ជុងហ្គុក​ក្រោយ​ពីរងចាំមេីល​ថេយ៍​អង្គុយ​ធ្វេីមុខក្រញ៉ូវមិននិយាយរកអស់មួយសន្ទុះក៏ចាប់ផ្ដេីមបង្អូសសម្លេងហៅ​សព្វនាម​គេភ្លាម

«យ៉ាងម៉េច? »​ ថេយ៍​អោបដៃដដែលតែក៏ងាកមកសម្លឹងអ្នកម្ខាងទៀត​វិញបន្ទាប់ពីសម្រួល​អារម្មណ៍​ រួច​
«ខឹង​យេីងរឿងអ្វីមែនទេ? »ជុងហ្គុក​  បន្ទន់សម្លេងសួរ​

«គ្មាន​ខឹង​រឿងអ្វីទាំងអស់​ »ថេយ៍​នៅរក្សា​ឥរិយាបថ​
ដេីមតបយ៉ាង​គំរោះគំរើយ​

«​ ថេយ៍​ ថេយ៍​ ! !  »ពេលនោះស្រាប់តែ​ជីមីន​រត់មកពី
ណាមិនដឹងសម្រុកមកកាន់កន្លែងអ្នកទាំងពីរយ៉ាងត្រហេបត្រហប
ដូចជាមានរឿងអ្វីចង់ប្រាប់ឲ្យពួកគេបានដឹង

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now