𝑃𝑎𝑟𝑡20
" ចាប់ពីពេលនេះទៅថេយ៍ជាសង្សាររបស់ខ្ញុំហេីយណា៎ " ជុងហ្គុកក្រសោបផ្ទៃមុខរាងតូចឲ្យសម្លឹងមេីលភ្នែករបស់ខ្លួន តែថ្ពាល់និងភ្នែកថេយ៍ដាមដោយទឹកភ្នែកទេីបជុងហ្គុកយកមេដៃទៅជូតទឹកភ្នែកនោះឲ្យស្អាតវិញ ។
" អ្ហឹម.." ថេយ៍ងក់ក្បាលទាំងពេបមាត់មិននឹកស្មានថារឿងទាំងនេះអាចក្លាយជាការពិតសោះ ដូចគេថាមែន: ដង្កូវអាចក្លាយជាមេអំបៅបាន ដូច្នេះក្រាស់ក៏អាចក្លាយជាសង្សារយេីងបានដែល 🙁
បន្ទាប់ពីពួកគេទាំងពីរអ្នកយល់ព្រមធ្វេីជាសង្សារនឹងគ្នាហេីយ ជុងហ្គុកនិងថេយ៍ក៏នាំគ្នាដេីរកម្សាន្តតាមចម្ការបន្តទៀតតែវាខុសប្លែកពីមុនត្រង់ពេលនេះពួកគេស្និតស្នាលនឹងគ្នាខ្លាំងក្នុងឋានៈជាសង្សារ ។
ទម្រាំតែថេយ៍ដេីរមេីលអស់ចិត្តចង់វាក៏ដល់ពេលព្រលប់ល្មមប្រហែលជាម៉ោង4ល្ងាចប៉ុណ្ណោះទេីបពួកគេសម្រេចទៅផ្ទះធំវិញ។ នៅតាមផ្លូវដោយសារថេយ៍ចុករោយជេីងជុងហ្គុកក៏អៀវថេយ៍រហូតដល់ផ្ទះតែម្ដង។ អ្នកស្រី ហ្វាសៃឃេីញសកម្មភាពពួកគេពីរអ្នកហេីយធ្វេីឲ្យគាត់អត់ឆ្ងល់មិនបាន ។ សំណួរជាច្រេីនហូរចូលក្នុង ខួរក្បាលរបស់គាត់តែមិនទាន់សួរទេ។ @In Room
ជុងហ្គុកអៀវថេយ៍យ៉ុងមកដល់ក្នុងបន្ទប់រំលងក្រសែភ្នែកអ្នកផ្ទះជាច្រេីន ពួកគេមេីលមកខ្លួនដូចជាសត្វចម្លែកមកពីក្រៅភពអញ្ជឹង។
" អរគុណណាស់ បាទ " ថេយ៍ញញឹមញញែមក្ដាប់មាត់និយាយប្រយោគនេះដល់ជុងហ្គុកទាំងអៀន ដៃរបស់គេខ្ញាំជាយអាវជាប់រហូត ។ " មិនត្រូវការពាក្យអរគុណទេ " ជុងហ្គុកមកអង្គុយលេីពូកដេីម្បីឲ្យកាយកៀកនឹងថេយ៍
" ចឹង..ចឹងឯងចង់បានស្អី? " ថេយ៍ធ្វេីភ្នែកភ្លឹះៗសម្លឹងមុខជុងហ្គុកវិញ ហេីយដកឃ្លាខ្លួនឲ្យឆ្ងាយពីជុងហ្គុកតែកាន់តែរំកិលជុងហ្គុកក៏កាន់តែមកក្បែរដូចគ្នា ចុងក្រោយដល់ផ្លូវទាល់ព្រោះដល់ចុងជេីងគ្រែហេីយ។
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...