Part32
" ដឹងខ្លួនហេីយឬក្មេងតូច? ខានជួបគ្នាយូរសុខសប្បាយអត់? បងពិតជានឹកឯងខ្លាំងណាស់ ថេហ្យ៉ុង"
ផាត់ បន្ទាបជង្គន់មកចាប់ផ្ងេីយចង្ការាងតូចឲ្យសម្លឹងមុខខ្លួន តែរាងតូចរេីក្បាលចេញពីដៃនាង
ផាច់ 🤚🏻 ផ្ទៃមុខរាងតូចត្រូវងាកតាមកម្លាំងដៃដែលនាងទះ រហូតឃេីញស្នាមក្រហមលេីថ្ពាល់ច្បាស់ៗ ។ " កុំចង់ព្រហេីនជាមួយយេីង អាក្មេងឆ្កួត ផាំង! ! "
កំហឹងដល់ហេីយ ផាត់បានយកធុងដែលដាក់ទឹកជះមកលេីរាងតូចអម្បាញ់មិញមក វៃក្បាលថេយ៍មួយកម្លាំងដៃ រហូតដល់មានហូរឈាមចេញមក..តែថេយ៍នៅតែមិនទម្លាក់ទឹកភ្នែកឲ្យនាងបានឃេីញឡេីយ..។ " ចង់និយាយអ្វីឬ? ចាំបងជួយ.." នាងផាត់សម្ដីផ្អែម តែកាយវិការនាង ឃោរឃៅដូចជាមនុស្សវិកលចរិត..នាងបានបកស្គុតដែលជាប់នឹងមាត់រាងតូចចេញ
" នាងស្រីពិសពុល..ផាំង!ៗៗ អាយ៎ " ថេយ៍ស្រែកជេរផាត់ខ្លាំងៗ បណ្ដាលឲ្យនាងខឹងនិងបានយកធុងនោះមកវៃក្បាលថេយ៍ម្ដងហេីយម្ដងទៀត..ឈាមហូរស្រោចស្រពផ្ទៃមុខរាងតូច
" សម្ដីខ្លាំងណាស់! ហាមាត់! ឆាប់លេបវាចូលភ្លាមទៅ លេប! ! " ផាត់ ច្របាច់មាត់ថេយ៍ហេីយចាប់យកគ្រាប់ថ្នាំមួយក្បុងដៃមកញ៉ាត់ចូលមាត់រាងតូចទាំងបង្ខំ មេីលទៅមិនមែនថ្នាំតែមួយមុខទេវាលាយឡំគ្នា មានគ្រប់ទំហំ..នាងនេះឆ្កួតហេីយ។ ថេយ៍ប្រឹងខ្ជិបមាត់មិនឲ្យនាង ច្រកថ្នាំចូលបានតែមិនអាចឈ្នះឡេីយ ទីបំផុតថ្នាំក៏ចូលក្នុងមាត់ថេយ៍បានសម្រេច។
" យកទឹកមក! " ផាត់ស្រែកដាក់កូនចៅ។ បន្ទាប់ពីបានទឹកហេីយនាងក៏ ចាប់មាត់ថេយ៍ឲ្យអកទឹកនោះទៀតដេីម្បីឲ្យថ្នាំចូលទៅក្នុងក្រពះ។
" ធ្វេីស្អីនឹង? " ភ្លាមៗ លោកគ្រីទីលក៏ចូលមកក្រវាស់ដៃផាត់ ចេញគាត់មិនមែនអាណិតទេតែខ្លាចខូចទំនិញដោះដូរទៅវិញទេបេីថេយ៍កេីតអីនោះ ជុងហ្គុកប្រាកដជាមិនព្រម ផ្ដល់ចម្ការឲ្យខ្លួនឡេីយ។
![](https://img.wattpad.com/cover/293104869-288-k329178.jpg)
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...