Part 06 ទំនួលខុសត្រូវ​💁🏼‍♂️

4.2K 232 2
                                        

ភាគទី​  

​ ភី​ ដេីរចេញមកក្រៅថ្នាក់ទាំងក្ដៅចិត្ត​តែប្រហែល​ជា
ក្រោធខឹងនឹងថេយ៍ខ្លាំងហេីយមេីល។ គាប់ជួន​ក៏ជ្រួសផ្លូវជា
មួយនឹង​ជុងហ្គុក​ល្មម​ទេីបនាងប្រញ៉ាប់
ស្រែកហៅនាយដេីម្បីនិយាយគ្នារឿងខ្លះៗ។  ជុងហ្គុក​
ឈរស្ដាប់ទាំងជ្រួញចិញ្ចេីមចូលគ្នាហាក់ធុញទ្រាន់
នឹងនាងនៅចំពោះមុខខ្លាំងណាស់។ 

«បានហេីយឈប់ទៅ​ ..»​ ជុងហ្គុក​ បញ្ចេញកាយ​វិការ
និងពាក្យសម្ដីមិនយកចិត្តទុកដាក់អ្វីដែលនាងនិយាយ
ប្រាប់គេអម្បិញមិញនាយធំមិនយកទុកក្នុងចិត្តសូម្បីបន្ទិច។

«ជុង​...ក្មេង​ម្នាក់​នោះ​មិនល្អឡេីយ! ឈប់ជឿវាទៅ​ វា
កុហកជុងនោះទេ» ភី​ នៅបន្តររំអុកឲ្យនាយជឿជាក់លេីខ្លួន​
ធ្វេីយ៉ាងម៉េចក៏បានត្រូវតែឲ្យ​ជុងហ្គុក​ស្អប់
ថេយ៍​ឲ្យបាន​ ។

«នាងគ្មាន​សិទ្ធិ​ហៅគេថា​ វា​ ទេ​ គ្មាន​សិទ្ធិ​ដាច់ខាតកុំឲ្យខ្ញុំបាន
ឮម្ដងទៀតអី​ លាហេីយ» ជុងហ្គុក​បោះសម្ដី
តែប៉ុណ្ណឹងហេីយក៏ដេីរចេញពីនាងទៅបេីនៅយូរខ្លាច
ក្រែងមានអ្នកមកឃេីញគិតមិនល្អមកលេីខ្លួនព្រោះថា
ពេលនេះកំពុងនិយាយគ្នានៅកន្លែងកំបាំងស្ងាត់។

«អ្ហាយ​~~~ វានោះល្អណាស់ណាទៅ» ភី​ ទន្រ្ទាំជេីង
ស្រែកមិនសុខចិត្តក្នុងចិត្តនាងមានភ្លេីងមួយធំយ៉ាងក្ដៅកំពុង
តែដុតកម្លោចចិត្តនាងឲ្យមានគំនុំខឹងស្អប់នឹង​ថេយ៍​
កាន់តែខ្លាំង។ 
​  នាងមកលេីកនេះគោលបំណង​ចង់​ផ្សះផ្សា​ជាមួយ​ជុងហ្គុក
​វិញ​ព្រោះ​ដោយសារ​នាងបានដឹងថាគេមិនមែនជាក្មេងតាម
ខេត្តម៉ារៀលៗនោះទេតែជា​សេដ្ឋី​ស្រុកស្រែ​មិនចាញ់​សេដ្ឋី​
ក្រុង​ប៉ុន្មាន​ឡេីយ។ ណាមួយ​ត្រូវ​
ប៉ាគេក៏បង្ខំឲ្យភី​ មកដូចគ្នា​ដោយសារគាត់ត្រូវការដី
ចម្ការ​ដែលមានតម្លៃ​មហាសាល​ គាត់​ចង់បានដី​ចម្ការ​
នោះណាស់តែ​ប៉ារបស់​ជុងហ្គុក​មិនព្រមលក់នោះទេ
ព្រោះ​វាជាដីទ្រព្យ​កេរ្តិ៍​របស់ត្រកូល​  ចន​ ។​ អ្នក​បន្ត​ មរតក​
ទាំងអស់នេះគឺជាកូនទោលតែមួយរបស់គាត់គឺ
ចន​ ជុងហ្គុក​ ។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now