Part 39
"អែលឡា? " យ៉ុនហ្គីនិយាយតិចៗល្មមឮតែខ្លួនឯងប៉ុណ្ណោះ ។
" សួស្ដី បងយ៉ុន " នាងស្ទុះមកឱបយ៉ុនហ្គីដោយមិនចេះក្រែងចិត្តឬខ្មាស់នរណាម្នាក់ឡេីយ។ តែយ៉ុនហ្គីបានរបេះខ្លួននាងចេញ ព្រោះខ្លួនពិតជាមិនពេញចិត្តនឹងកាយវិការនាងឡេីយ។
" អូននឹកបងខ្លាំងណាស់ យ៉ុន"អែលឡាមិនខ្វល់ច្រេីនបែរទៅចាប់ប្រអប់ដៃកម្លោះសង្ហារជាប់
" អ្នកនាងមានបញ្ហាអ្វីមែនទេ? " ទោះជាយ៉ាងណាក៏យ៉ុនហ្គីមិនខ្វល់នឹងនាងឡេីយនាយរបេះដៃនាងចេញម្ដងទៀតរួចបោះសំណួរសួរ មុននេះគេប្រាប់ថាមានបញ្ហា ហេីយមានភ្ញៀវចង់ជួបការពិតជានាងសោះ អតីតសង្សារ។ + ដូចដឹងកាលពីភាគមុនចឹង យ៉ុនហ្គីមិនបានស្រឡាញ់ជីមីនឡេីយព្រោះនាយមានមនុស្សដែលនាយស្រឡាញ់រួចហេីយ គេម្នាក់នោះជាអែលឡានឹងហេីយ។ ពួកគេបែកព្រោះ អែលឡាជ្រេីសទៅរៀននៅបរទស តែហេតុផលនេះវាមិនសម មកផ្ដាច់ទំនាក់ទំនងសោះ ទៅរៀនក៏ទៅៗ ទាក់ទងគ្នាធម្មតាទៅថី? ? ក្រោយបែកគ្នាបាន1ឆ្នាំយ៉ុនហ្គីមិនទាន់កាត់ចិត្តពីនាងបានឡេីយ តែយូរៗទៅដោយសារតែ ជីមីនទេីបនាយ កាត់ចិត្តដាច់ហេីយ ដាច់ប៉ាត់តែម្ដង។ ចាំបានថានាងក៏តែងខលមកខ្លួនជារឿយៗតែយ៉ុនហ្គីមិនដែលទទួលម្ដងណាឡេីយ ដូចកាលលេីកមុនជីមីនទាន់ហ៎>< តែយ៉ុនហ្គីបែរជាចុចបិទ ហេីយថែមទាំងប្ដូរលេខទៀតហ៎ (ម្ចាស់កម្មពារ)
" យ៉ុន ពួកយេីង.." នាងធ្វេីជាទឹកមុខកម្សត់ តែយ៉ុនហ្គីដឹងពីគំនិតនាងមុនទេីបនិយាយកាត់៖
" បេីគ្មានការអ្វីទេ អាចចេញទៅបាន"យ៉ុនហ្គីលាដៃទៅមាត់ទ្វារដេីម្បីបញ្ជាក់ប្រាប់នាងថា៖ នោះផ្លូវទៅកាន់មាត់ទ្វារចេញពីទីនេះ🥺
" តែខ្ញុំជាភ្ញៀវ ណា៎ " នាងយកសិទ្ធិជាភ្ញៀវមកអាង យ៉ុនហ្គីសេីចចុងមាត់បែបហួសចិត្តមុននឹងឆ្លេីយ៖
" បេីចឹងសូមនិយាយតែរឿង ការងារប៉ុណ្ណោះ"
" បានៗ អូនទិញឡានតែមិនដឹងយកបែបណាល្អ"កុំឲ្យ
យ៉ុនហ្គីដេញទាន់ទេីបយកការទិញឡានមកធ្វេីជាខអាង
" រឿងតែប៉ុណ្ណឹង? ? គ្មានបញ្ហាទេ ខ្ញុំនឹងឲ្យបុគ្គលិកមកជួយណែនាំ " យ៉ុនហ្គីបានយកទូរស័ព្ទលេីតុដេីម្បីខលទៅបុគ្គលិក
" តែអូនចង់ឲ្យបងជាអ្នកណែនាំដោយផ្ទាល់ណា៎ "នាងចាប់ផ្ដេីមតម្លេីងសម្លេងបន្ទិច មករាវរកលេខបងរបស់នាងសះផ្សាទំនាក់ទំនងប៉ុណ្ណោះ
" នេះមិនមែនជាការងាររបស់ខ្ញុំទេ បេីចង់ទិញបុគ្គលិកមាន ឲ្យបុគ្គលិកគេជួយទៅ បេីអស់អីហេីយល្មមចេញទៅបានហេីយ បុគ្គលិកកំពុងចាំនៅខាងក្រៅ សូមរេីសឡានតាមសប្បាយ"យ៉ុនហ្គី
" ហ៊េីយ! ! " ពេលនេះស្ពឹកមុខមិនស្ទេីរទេ មិននឹកស្មានថាយ៉ុនហ្គីនឹងដេញខ្លួនដល់ថ្នាក់នេះទេនាងក្ដាប់ដៃ រួចទាញកាបូបចេញពីអូហ្វីសនេះ។ តែមិនមែនចុះចាញ់ឡេីយ នាងនឹងមកម្ដងទៀត។
..............
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...