Part30
បន្ទាប់ចេញពីសាលា.
" បងនាំអូនទៅណា? នេះមិនមែនផ្លូវទៅផ្ទះទេ? "
ថេយ៍រៀងចម្លែកចិត្តព្រោះជុងហ្គុកកំពុងបេីកខុសផ្លូវហេីយ( ខ្លាចគេវង្វេងផ្លូវ🤦🏻♂️) " aww ក្រែងល្ងាចនេះអូនទៅ កម្មពិធីមែនទេ "
ជុងហ្គុកនិយាយតែផ្ដោតទៅលេីការបេីកបរដដែល " ហឹម..មែនហេីយ " ថេយ៍ងក់ក្បាល តែនៅតែមិនយល់ពីអ្វីដែលរាងក្រាស់កំពុងតែធ្វេីវាមានអ្វីទាក់ទងនឹងទៅកម្មពិធី?
" នៅឲ្យស្ងៀម ទៅដល់អូននឹងដឹង " ជុងហ្គុក
ប្រមាណជា ២០នាទីក្រោយមកជុងហ្គុកក៏បាននាំថេយ៍ចូលមក ហ៊ាង YML ដែលជាហ៊ាងសម្លៀកបំពាក់ធំនិងល្បីជាងគេនៅក្នុងទីក្រុងនេះ ហេីយវាជាហ៊ាងរបស់ អ្នកកម្លោះមីន យ៉ុនហ្គីនឹងឯងតែកម្លោះតូចថេយ៍យ៉ុងរបស់យេីងមិនបានដឹងឡេីយ ។ (ស៊េរីជីមីន ឡេឡឺៗ)🤭😂
" បងនាំអូនមកធ្វេីអ្វី នៅទីនេះ? " ថេយ៍ដេីរតាមកម្លាំងអូសរបស់អ្នកខាងមុខតែនៅឆ្លៀតសួរទៀត
" មកហ៊ាងសម្លៀកបំពាក់ គិតថានាំអូនមកធ្វេីអ្វី? ម៉ោះកុំនិយាយច្រេីន ឆាប់ចូលទៅ " ជុងហ្គុកនៅតែបន្តអូសដៃថេយ៍យ៉ុងចូលមកខាងក្នុង។ មានបុគ្គលិកទទួលស្វាគមន៍ពួកគេ
" អូនមានហេីយ មិនចាំបាច់ទិញក៏បាន " ថេយ៍អេះអុញមិនចង់រេីស ការពិតគេក៏មានសម្លៀកបំពាក់ទេីបមិនចង់បាន ..
" ជួយយកម៉ូដណាដែល ស្អាតដាច់គេហេីយថ្លៃថ្នូរបំផុត ឲ្យ១០-២០🌚ឈុតមកយកឲ្យត្រូវនឹងរូបរាង គេម្នាក់នេះ " ជុងហ្គុកមិនបានអេីពេីនឹងសម្ដីថេយ៍ឡេីយ សំខាន់ពេលនេះនាយចង់ធ្វេី គ្មាននរណាឃាត់បានឡេីយ..
" យ៉ាក! ចន ជុងហ្គុកមិនស្ដាប់អូននិយាយទេឬ? "
ថេយ៍ មុខក្រម៉ូវកាលដែលជុងហ្គុក នៅតែផ្គេីន "បងស្ដាប់តេី តែខ្ជិលធ្វេីតាម " ជុងហ្គុកឆ្លេីយហីៗឌឺជាមួយរាងតូច

YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
عاطفيةពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...