Part 18
@ ចម្ការ 𝐽𝑜𝑒𝑛 𝐻𝑒𝑎𝑙𝑡ℎ𝑦ប្រេីពេលធ្វេីដំណេីរអស់ជាច្រេីនម៉ោងទីបំផុតក៏មកដល់គោលដៅ ។ ពួកគេទាំងពីរចុះពីលេីឡានសំដៅចូលផ្ទះ អ្នកស្រី ចន ហ្វាសៃ ជាម្ដាយរបស់ ចនជុងហ្គុក និងអ្នកបម្រេីផ្សេងទៀតមកឈរចាំទទួល ហេីយពួកគេបានជួយយកឥវ៉ាន់គេទាំងពីរទៅទុក។
" យ៉ា ជុងហ្គុកម៉ាក់នឹកខ្លាំងណាស់ " អ្នកស្រី ហ្វាសៃស្ទុះស្ទាមកឱបកូនបណ្ដូលចិត្តរបស់គាត់ដោយក្ដីនឹករលឹក
" ម៉ាក់អ៊ុំ ជម្រាបសួរ " ថេយ៍ក៏លេីកដៃសំពះ អ្នកស្រីហ្វាសៃ ដូចគ្នា។ គាត់ក៏ដក់ចេញពីការឱបកូនប្រុសមកសម្លឹងមេីលមុខថេយ៍យ៉ុងពីក្បាលដល់ចុងជេីង
" កូនថេយ៍ មែនទេ? ធំឡេីងពិតជាស្រស់ស្អាតខ្លាំងណាស់នេះ " គាត់មកចាប់បង្វិលកាយតូចចុះឡេីងចង់ដឹងពីភាពប្រែប្រួលរបស់ថេយ៍
" ហិហិ បាទ អរគុណ " ថេយ៍សេីចលឹបភ្នែកអៀននឹងការសសេីររបស់ អ្នកស្រីហ្វាសៃ ទទួលស្គាល់ថាគេស្អាតពិតមែនតែបេីមានអ្នកមកសរសេីរបែបនេះនរណាមិនអៀន ។
" ពួកឯងយកវ៉ាលីទាំងនេះទៅដាក់ក្នុងបន្ទប់ ជុងហ្គុកទៅ " អ្នកស្រី ហ្វាសៃងាកទៅប្រាប់អ្នកបម្រេីដែលទទួលវ៉ាលីនោះ គាត់ចង់សម្ដៅទាំងវ៉ាលីរបស់ថេយ៍ដែលមែនទេ?
" អឺ ចុះបន្ទប់ខ្ញុំនៅឯណាម៉ាក់អ៊ុំ ? " ដោយឃេីញពួកអ្នកបម្រេីលេីកទាំងវ៉ាលីខ្លួនទៀតក៏សួរទៅអ្នកជាអ៊ុំ ឬចង់ឲ្យគេងជាមួយជុងហ្គុក ម៉េចនឹងអាច
" ក្រែងពួកកូនគេងជាមួយគ្នាហី? " អ្នកស្រី ហ្វាសៃធ្វេីទឹកមុខបែបមិនយលសាច់ការ គាត់និយាយបែបនេះព្រោះជុងហ្គុកអ្នកខលប្រាប់គាត់ថា គេនិងថេយ៍គេងជាមួយគ្នាមិនបាច់រៀបចំបន្ទប់ទៀតទេ ។
" ហា៎ស ..? " ថេយ៍លាន់មាត់ ទឹកមុខឡេឡឺៗ ហេីយងាកទៅសម្លឹងមុខជុងហ្គុក បែបចង់សួរបញ្ជាក់
" អឺ..ម៉ាក់ចុះប៉ានៅឯណា? " ដោយចង់បង្វែររឿងសិនទេីបរហ័សសួររកឪពុក
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Roman d'amourពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...