ភាគទី10• ហត់ហើយដើរចេញ💔

3.2K 237 0
                                    

   "​ មែនហេីយ​សំខាន់​ណាស់! ចឹងខ្ញុំទៅហេីយ"​
ជុងហ្គុក​ញញឹម​ស្រាលៗទៅកាន់​ថេយ៍​រួចក៏ចាកចេញ
ទៅបាត់ទៅ។

​   "​ សំខាន់​ហេ៎ស! ទីបំផុត​ឯងនៅតែមិនអាច​បំភ្លេច​គេ"
ថេយ៍​អួលដេីមក.រលីងរលោង​ តេីគេអាចធ្វេីអ្វីបានខ្លះទៅ​
បេីខ្លួនគេរាល់ថ្ងៃមិនដឹងត្រូវជាអ្វីនឹង​ជុងហ្គុក​ឲ្យ​ប្រាកដ​ផង​
មានតែ​បណ្ដោយ​! ...អង្គុយ​មេីល​ដំណេីរ
រាងក្រាស់​ដែលកំពុងចាកចេញទៅ..គ្រាន់តែ​ជុងហ្គុក​ឡេីង
ឡានចេញ​ ថេយ៍​ក៏​ប្រញ៉ាប់​ឡេីងទៅប្ដូរ​សម្លៀកបំពាក់
ថ្មី​ដេីម្បី​ទៅតាមនាយ.."គ្រាន់តែ​ចង់​ដឹង​បេីគេត្រូវគ្នាវិញ
ពិតមែន​ ខ្ញុំ​ជាអ្នក​ដេីរ​ចេញ.."​

​      #𝗦𝗸𝘆 𝗕𝗮𝗿

    នៅក្ន𝗕𝗮𝗿មានភ្លេីង​ពណ៌​ឆ្វេចឆ្វាច​ចម្រុះគ្នា​ ហេីយនៅ
ចំពោះមុខតុសម្រាប់ភ្ញៀវដែលចូលមកក៏មានរៀបចំនូវ​អ្ន
កចម្រៀង​ច្រៀង​កំដរ​អារម្មណ៍​ភ្ញៀវ​ម្ដងភ្លេង​ញ៉ាក់​កន្រ្តា
ក់​អារម្មណ៍​ ម្ដង​បទកំសត់ៗលាយឡំគ្នា..ដេីម្បី​បំពេញ​
តម្រូវ​ការ​ភ្ញៀវ...
​   ពេលនោះស្រាប់តែមាន​មនុស្ស​ប្រុសម្នាក់ឡេីងទៅ
លេីឆាក​លេង​ព្យ៉ាណូ​ ហេីយច្រៀង​ចម្រៀង​យ៉ាងមានក្ដីសុខ​
..គឺវាដូចជា​បុរសម្នាក់​នោះ​កំពុង​តែសុំមនុស្សស្រី​រៀបការ​
អញ្ជឹង​ដែរ​ បន្ទាប់​មកសម្លេង​ហ៊ោកញ្ជ្រៀវ​ក៏កេីតមានឡេីង..

​   "​ បង​ក៏​ធ្លាប់​ធ្វើ​បែប​នេះ​ដាក់ខ្ញុំដែល! ហ៊ឹស​ៗ"​ ភី​ សេីច
តិចៗពេលនឹកឃេីញដល់រឿង​អតីតកាល​ ជុងហ្គុក​ក៏ធ្លាប់​
សុំនាងធ្វេីជា​សង្សារ​ ហេីយ​លុតជង្គង់​យ៉ាង​រ៉ូមែនទិក​...

​    "​ មែនហេីយ! តែវាកន្លងហួស​យូរហើយ​ ត្រូវរស់នៅ
ជាមួយ​បច្ចុប្បន្ន​ ចុះ​ហៅខ្ញុំមកមានការអ្វី? "
ជុងហ្គុក​ទឹកមុខស្មេីធេង​ គេមិនចង់មកទីនេះផងតែដោយ
សារតែ​នាងបាននិយាយថា*លេីកចុងក្រោយ*ទេីបគេមក​

​   "​ បងញ៊ាំ​សិនទៅ​ ចាំខ្ញុំប្រាប់​"​ ភី​ ក្រឡេកក្រឡាប់​ភ្នែក​ចុះ​ឡេីងដូចជាចង់រកនរណាម្នាក់​ រួចងាកមកញញឹមស្រទន់​
និងយកដៃខ្លួនដាក់លេី​ប្រអប់​ដៃរបស់​ជុងហ្គុក​  តែ​ជុងហ្គុក
​រហ័ស​ដកដៃចេញ

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now