ភាគទី​33• ឌឺ​ ចចេស​ ក្បាល​រឹង​ បុិនទូលពិត😣

2.5K 154 0
                                        

Part 33

​      រាងកាយ​តូចដេក​ស្ដូកស្ដឹង​នៅលេីគ្រែ​ មនុស្ស​ធ្លាប់តែ​សប្បាយ​រីករាយ​ មិនមាន​ទុក្ខ​កង្វល់​តែត្រូវមក​ដេក​ ព្យួរ​សេរ៉ូម​ថែមទាំងមាន​ បំពាក់​ខ្យល់​អុកសុីសែន​ជំនួយទៀត​ ។ ចំណែក​ជុងហ្គុក​ក៏មកមេីលថែ​ ថេយ៍​ទាំងយប់ទាំងថ្ងៃ​មិនដែលចេះ​ត្អូញត្អែរ​ឡេីយបេីគិតទាំងថ្ងៃនេះ​ថេយ៍​ដេក​សន្លប់​៣ថ្ងៃហេីយ​ លោកគីម​បាន​ត្រឡប់​ទៅ​កូរ៉េ​វិញព្រោះ​ មិនអាចទុក​ក្រុមហ៊ុន​ចោលបាន​ នៅឡេីយតែ​អ្នកស្រី​គីម​ គាត់នៅជួយមេីលថែ​ថេយ៍​ដូចគ្នា​..យូរ​ៗមេីល​ថែទាំង​ជុងហ្គុក​ទៀតព្រោះ​គេម្នាក់នេះ​ មិនសូវ​គិត​គូរ​រឿងបាយទឹក​ប៉ុន្មាន​ទេ​ បេី​ប្រហែសមិនសួរនាំនាយ​ រាងក្រាស់​មិនខ្ចីសុី🙂😂។
(ទាល់តែ​គេ​ អញ្ជើញ​ ហា៎)

​    "ថ្ងៃនេះជា​ថ្ងៃទីបី​ ហេីយ​ថេយ៍ម៉េចក៏អូន​គេង​ទ្រមក់​យ៉ាងនេះហាស៎? បង​បាន​ទិញ​ស្ត្រូប័ររី​ទុកឲ្យអូនច្រេីនណាស់​ ក្រោកមក​លឿនប្រយ័ត្ន​បង​ដណ្ដើម​អស់ទៅ​ កុំមកយំសុំឲ្យសោះ.."​  ជុងហ្គុក​តែងតែនិយាយជាមួុយរាងកាយ​ថេយ៍​ជារៀងរាល់ថ្ងៃ​ ទោះជា​គ្មាន​ការ​ឆ្លេីយតបក៏ដោយ..ឲ្យតែបាននិយាយពាក្យ​ក្នុង​ចិត្ត​ទៅកាន់​ថេយ៍នាយក៏សប្បាយចិត្តណាស់ហេីយ​ ..

​     "​ កូន​ ជុង​ទៅផ្ទះ​ញ៊ាំអាហារសិនចុះ​ទុក​ម៉ាក់មេីល​ថេយ៍​ "​ អ្នកស្រី​គីម​ ដាស់តឿន​ជុងហ្គុក​ គេហត់​ខ្លាំងណាស់​ដែលត្រូវមកមេីលថែ​កូនរបស់ខ្លួននេះ​ គួរតែរកពេលឲ្យគេបានសម្រាកខ្លះ

​     "​ បាទ​ ម៉ាក់​ខ្ញុំនឹង​ប្រញ៉ាប់​មកវិញ​ "​ ដោយ​មិនចង់ឲ្យគាត់​រអ៊ូ​ច្រេីននាយក៏​យល់ព្រម​ មុននឹង​ចាកចេញ​ទៅគេមិនភ្លេចថេីបថ្ងាស់​រាងតូច​ ឲ្យបាន​ត្រជាក់​ចិត្ត​ត្រឹម​តែ​ប៉ុណ្ណឹង​ធ្វេីឲ្យ​រាងក្រាស់​ មាន​កម្លាំង​ចិត្ត​ខ្លាំង​ណាស់​។
​   
​     "​ ឆាប់ដឹងខ្លួនណា៎​ ក្មេង​កំហូច​ "​ ជុងហ្គុក​

​       ក្រោយ​ពី​ជុងហ្គុក​ចាកចេញ​ទៅ​ ប្រមាណ​ជា១០នាទីក្រោយមក​ ថេយ៍​ក៏ចាប់ផ្ដេីម​កម្រេីក​ម្រាមដៃបញ្ជាក់ថា​គេដឹងខ្លួនហេីយ..។ អ្នកស្រី​គីម​ គ្រាន់តែ​ឃេីញ​ថេយ៍កម្រេីកបែបនេះគាត់សប្បាយចិត្តជាពន់ពេក​ ទី​បំផុត​កូនគាត់ដឹងខ្លួនហេីយ​ រួចក៏​ចុចហៅ​គ្រូពេទ្យ​ឲ្យមក​ពិនិត្យ​(អាស្អីគេ​ គេទុកនៅក្បែរក្បាលគ្រែ​អ្នក​ជំងឺ​សម្រាប់​ទាក់ទងទៅគ្រូ​ពេទ្យ​ពេលមាន​បញ្ហា​អ្វីហ៎​ តែខ្ញុំមិនដឹងអានុងស្អីទេ😭🙏🏻)​ បន្ទាប់ពីគ្រូ​ពេទ្យ​ពិនិត្យ​ហេីយ​ គាត់បានប្រាប់ថា​ថេយ៍​ រឹងមាំហេីយ​តទៅនេះគ្រាន់តែ​ ប្រេីពេលវេលាដេីម្បី​ព្យាបាល​ជំងឺ​ ផ្លូវ​ចិត្ត​ និង​ការបាត់បង់​ចងចាំនោះ..។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now