Part 29
ទោះជាជុងហ្គុកខំ និយាយជាមួយយ៉ាងណាក៏ថេយ៍យ៉ុងមិនបានតបតអ្វីឡេីយ គិតតែពីនៅស្ងៀម ធ្មឹងៗដូចមនុស្សមិនមានវិញ្ញាណនៅក្នុងខ្លួន កាយវិការទាំងនេះធ្វេីឲ្យជុងហ្គុកអត់បារម្ភមិនបាន ចង់សួរថាតេីមានរឿងអ្វីលេីសពីនេះមែនទេ? ?
" ថេយ៍~ហេតុអ្វីក៏ស្ងាត់បែបនេះ បងមិនស្រណុកក្នុងចិត្តទេនិយាយអ្វីបន្ទិចមក " ជុងហ្គុកក្រោយពីបញ្ជុកអាហារនិងស្អំរបួសដល់ថេយ៍អស់ហេីយ ទេីបដាច់ចិត្តសួរបេីថេយ៍នៅតែបែបនឹងនាយកាន់តែបារម្ភ..ខ្លាំង
" អត់មានទេ " ថេយ៍ឆ្លេីយតែប៉ុន្នឹងហេីយក៏ខំប្រឹងគេចពីខ្សែភ្នែករបស់ជុងហ្គុកដែលតាមសម្លឹងមេីលខ្លួន
" ថេយ៍ចង់ងូតទឹកឬអត់? បងជូនទៅ " ដោយមិនចង់ឲ្យរាងតូចតានតឹងឬមានសម្ពាធជុងហ្គុកក៏ប្ដូររឿងនិយាយ បេីនៅតែសួរទៀតថេយ៍ក៏មិនប្រាប់ដដែល
" ខ្ញុំងូតខ្លួនឯងបាន " ថេយ៍ក៏ចុះពីលេីគ្រែហេីយសម្ដៅទៅបន្ទប់ទឹក ។ នេះគេមិនទាន់បាត់ខឹងនឹងជុងហ្គុកទៀតឬ? បានជាមិនទាន់ប្ដូរស័ព្ទនាមបែបនេះ ។
ជុងហ្គុកកាលបេីឃេីញពីកាយវិការព្រងេីយកន្តេីយរបស់ថេយ៍ដាក់ខ្លួនបែបនេះគេចង់តែបោកក្បាលខ្លួនឯងនឹងជែងតុឲ្យស្លាប់ទេ ។
.......
ប្រមាណជា30នាទីក្រោយមកថេយ៍យ៉ុងក៏ចេញមកវិញ ដោយមានអាវយឺតនិងខោខ្លីត្រឹមជង្គង់តាមទម្លាប់។ តែភ្នែករបស់គេ ក្រហមហេីយហេីមខ្លាំងណាស់ តេីមានអ្វីពេលនៅក្នុងបន្ទប់ទឹកទៅ? ឬក៏គេពួនសង្ងំយំ។ ថេយ៍ បានឃេីញជុងហ្គុកនៅគេងលេីពូកដោយឱបតុក្កតាTaTa micរបស់ខ្លួន ទេីបថេយ៍ដេីរមកជិតរាងក្រាស់ហេីយដាក់ខ្លួនអង្គុយ សម្លឹងមេីលមុខជុងហ្គុកយ៉ាងយូរ..។
" តេីបងនៅមានអ្វីលាក់ខ្ញុំទៀត នៅមានអ្វីដែលខ្ញុំមិនទាន់ដឹងទៀតទៅ..ហិក ខ្ញុំស្មានតែក្រោកឡេីងហេីយរឿងវានឹងប្រសេីរ ខ្ញុំចង់ឲ្យវាក្លាយជាការយល់ សប្តិ ហិក " ថេយ៍ ? ?
មូលហេតុដែលធ្វេីឲ្យថេយ៍មិនមាត់កដាក់ជុងហ្គុកមិនមែនដោយសារខឹងនឹងជុងហ្គុកដែលស្រែកគំហគដាក់ខ្លួនឡេីយ ដូចដឹងស្រាប់ហេីយថាថេយ៍បានភ្ញាក់ដឹងខ្លួនយូរហេីយ តែថេយ៍ដឹងខ្លួនតាំងពីពេលឮសម្លេងកាំភ្លើងរបស់ជុងហ្គុកម្ល៉េះ។ ដូច្នេះពាក្យសម្ដីនិងកាយវិការរបស់ជុងហ្គុកថេយ៍ក៏បានឃេីញដូចគ្នា គេសាហាវណាស់។ 🙂ខ្លួនគេសឹងតែមិនជឿហេីយក៏មិនហ៊ានស្មានដលដែលថាជុងហ្គុករបស់គេអាចក្លាយទៅជាបែបនេះ គេសុំឲ្យពេលដែលគេភ្ញាក់ឡេីងរឿងទាំងអស់ដែលកេីតឡេីងវាត្រឹមជាសុបិនទៅចុះ ។
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Любовные романыពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...
