ភាគទី​23•​ព្រោះ​តួនាទីរៀងខ្លួន! S2

2.1K 154 1
                                    

Part 23

   មកដល់ពេលនេះ​ ពួុកគេក៏​ប្រឡង​បញ្ចប់​ការសិក្សា​ហេីយក៏ទទួលបាន​លទ្ធផល​ល្អ​ដូចគ្នា​។
ហេីយ​ថេ​យ៍​ ក៏ត្រូវលោកគីម​ បង្ខំឲ្យទៅរៀន​បន្តនៅក្រៅ​ប្រទេស​តែ​ថេយ៍​មិនយល់ព្រមឡេីយ​ ព្រោះខ្លួនមិនចង់ទៅណាទាំងអស់​ ។ ទីបំផុត​ថេយ៍​ក៏យករឿងនេះទៅប្រាប់​ជុងហ្គុក​ឲ្យទៅជួយ​អង្វរ​ឪពុកខ្លួនផង​ ថេយ៍​គិតថា​ជុងហ្គុក​ក៏មិនចង់ឲ្យគេទៅដូចគ្នា​ ...។

​    "​ ជុងហ្គុក​អូនមិនចង់ទៅទេ​ បងជួយនិយាយជាមួយប៉ាអូនផងបានទេ​ ហឹក​ "​ ថេយ៍​តោងដេីមដៃ​ជុងហ្គុក​និយាយទាំងពេបមាត់​ គួរឲ្យអាណិត​ ..​

​    "​ បងថា​ ថេយ៍​គួរតែទៅរៀន​បន្តចុះ​ នេះជា​អនាគត​របស់​អូនណា៎​ "​ ជុងហ្គុក​គេគេបានព្រមតែបែរជាចង់ឲ្យ​ថេយ៍​ទៅដូចគ្នា​ គេញញឹមទៅកាន់​ថេយ៍​

​   "​ តែ​ដល់ទៅ 3ឆ្នាំណា​ ជុង​ ហឹកអូនមិនចង់បែកបងឡេីយ"ថេយ៍​ចាប់ផ្ដេីមចេញយំមកតែម្ដង​ រួចស្ទុះទៅអង្គុយលេីភ្លៅហេីយតោងកជុងហ្គុកជាប់ដូចស្វាតោង​ដេីមឈេី..

​    "​ ស្ដាប់បងណា៎​ ថេយ៍​ ពួកយេីងមិនបែកគ្នាទេពួកយេីងនឹងនៅតែ​ទាក់ទង​គ្នាបានដូចដេីម​ ហេីយបងនឹង​ឧស្សាហ៍​ទៅលេងអូនបេីបងមានពេលទំនេរ​ បងនឹងចាំអូនទាល់តែអូនរៀនចប់​ ..ក្មេងល្អត្រូវស្ដាប់សម្ដីមនុស្សចាស់​ ជុប៎​ "​ ជុងហ្គុក​ឱបចង្កេះរាងតូចជាប់និយាយដោយប្រេី​សម្ដី​ផ្អែម​ល្អែម​ ។ បេីសួរថាគេចង់ឃ្លាតពី​ថេយ៍​អត់​ ចម្លើយ​ប្រាកដជាអត់ហេីយ​នរណា​ដែលចង់រស់នៅឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់? ប៉ុន្តែ​នេះវាជា​ភារកិច្ច​ចាំបាច់​ ដែលពួកគេមានតួនាទីធ្វេី​ ។

​    "​ ហឹក​ ជុងហ្គុក​បងពិតជាចង់ឲ្យអូនទៅមែនហេ៎ស​ បងមិននឹកអូនទេឬ? បងធុញអូនមែនទេបានមិនចង់ឲ្យអូននៅជាមួយបង​ "​ ថេយ៍​បែរជាគិតទៅជារឿង​អវិជ្ជមាន​ គេត្រូវតែនិយាយអ្វីដែលអាចឲ្យ​ជុងហ្គុក​ចិត្ត​ទន់​បាន​

​    "​ ក្មេង​ឆ្កួត​ អូនគិតស្អីទៀតហេីយ​ បងគ្រាន់តែចង់ឲ្យអូនធ្វេីអ្វីដែលត្រឹមត្រូវ​ វាជា​អនាគត​អូន​អូនត្រូវធ្វេីវាឲ្យបានល្អ​ឮទេ​ហេីយបងស្រឡាញ់​គីម​ ថេយ៍យ៉ុង​តែម្នាក់គត់ "​ ជុងហ្គុក​អង្អែល​ក្បាល​ថេយ៍​ថ្នមៗរួចចាប់​ថេយ៍​មកឱបយ៉ាងណែនផ្ដល់ភាពកក់ឲ្យគ្នា​ ។ បន្ទិច​ទៀតពួកគេក៏ខានបាននៅក្បែរគ្នាហេីយ​ ។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now