ភាគទី​28•បងសុំទោស​

2.3K 163 0
                                    

Part 28

"​ ញញឹម​ដាក់គ្នា​សម្បេីមណាស់ណ៎​ "​ បន្ទាប់ពី​អ៊ុនគី​ទៅផុត​ជុងហ្គុក​ឈរ​ច្រត់​ចង្កេះ​សម្លឹងមក​ថេយ៍​ និយាយទាំង​ទប់​កំហឹង​ ក្នុងខ្លួន​

​ "​ បងនិយាយស្អី? គេគ្រាន់តែ​ជាមិត្ត​អូន​បងគិតតែខ្លួនឯង​ "​ ថេយ៍​មិនបានស្ងាត់គេតបមក​រាងក្រាស់​វិញទាំង​មិនពេញ​ នឹង​ពាក្យ​សម្តី​ឌឺដងទាំងនេះឡេីយឲ្យពេញចិត្តយ៉ាងម៉េចនៅ​សុខៗ​មកថាខ្លួនទៅ​ ញញឹម​ញញែម​ដាក់អ្នកផ្សេង..

​ "​ បងថាអូននឹងហេីយ​ ពូកែ​ណាស់មាន​មិត្ត​ភក្ដិ​ជាមនុស្ស​ប្រុស​នឹង​ បងហាមដាច់ខាត​ឈប់​រវីរវល់​នឹងអាម្នាក់មិញនេះទៅ​ "​ ជុងហ្គុក​ក៏មិនស្ងាត់ដូចគ្នា​ គេខំតឹង​សសៃ​កជាមួយ​រាងតូច​ មិនបានគិតឡេីយថា​ពាក្យ​សម្ដី​ដែលគេ​និយាយចេញមកវា​ប៉ះពាល់​អារម្មណ៍​អ្នក​ម្ខាងទៀតឡេីយ

​ "​ ជុងហ្គុក​ ! បងដូចជា​ជ្រុលពេកហេីយ​ "​ ថេយ៍​សង្កត់​សម្លេង​ តែក៏ប្រឹងនិយាយជាមួយ​រាងក្រាស់​យ៉ាងត្រជាក់ចិត្តបំផុត​

​ "​ ជ្រុលហេស៎? អូនទៅវិញទេ​ដែលជ្រុល​ មានបងហេីយទៅរាប់ពួកវា​ធ្វេីស្អី។ "​ ជុងហ្គុក​ចាប់ផ្ដេីម​តម្លើង​សម្លេងដាក់​ថេយ៍យ៉ុង​ធ្វេីឲ្យអ្នកនៅ​ម្ដុំនោះ​ងាកមកមេីលពួកគេគ្រប់គ្នា។

​ "​ បានហេីយ​ នៅបន្ត​គិតគំនិតរបស់លោកទៀតចុះ​ ខ្ញុំទៅមុនហេីយ​ "​ ដោយ​មិនចង់​ប្រកែក​តវ៉ា​ច្រើន​ ថេយ៍​ក៏សម្រេច​ឈប់និយាយ​ វាប្លែកហេីយ​ រាងតូច​ចាប់ផ្ដេីម​ប្ដូរ​សព្វនាម​ <<លោក​ ខ្ញុំ​ >>​ សម្ដី​រាងតូច​ស្ដាប់ទៅដូចជាមនុស្សនិយាយធម្មតាៗតែនៅក្នុងចិត្តវិញ​ រាងតូចប្រឹងណាស់​ ប្រឹង​អត់ធ្មត់​ចិត្តកុំឲ្យ​ឆេវឆាវ​ដាក់​រាងក្រាស់​។ នាទី​បន្ទាប់​ថេយ៍​ក៏ចាកចេញពីកន្លែងនេះ

​ "​ ថេយ៍​! ឈប់សិនមកនិយាយជាមួយបងឲ្យដឹងរឿង​ ថេយ៍​! "​ ជុងហ្គុក​មិនចាំយូរ​ ក៏​រត់ទៅតាម​ថេយ៍​ពីក្រោយ​ដេីម្បីនិយាយគ្នា​បន្ត​ តែ​ថេយ៍​គេ​រត់លឿនជាង​ ដោយសារ​មានមនុស្ស​ច្រេីន​ផង​ ទេីប​ជុងហ្គុក​តាមមិនទាន់​ថេយ៍​។
​ អារម្មណ៍​របស់​ជុងហ្គុក​ចាប់ផ្ដេីម​មិនស្រួល​ព្រោះ​ថេយ៍​មិនដូចពីមុនឡេីយ​ ពេលនេះដូចជា​ថេយ៍យ៉ុង​កំពុង​តែខឹង​ តែបែរជា​មិន​បញ្ចេញ​វាមកវាប្រៀបដូចជារាងតូចខឹងហេីយខំលាក់វា​ ព្យាយាម​ទប់​ ខឹងមិនមាត់ប្រែជាស្ងប់ស្ងាត់ទៅវិញ?

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now